Wednesday, January 22, 2025
Homeសង្គម និងជីវិតចាប់ខ្លួនកូនប្រុសដៃឆៅ កាប់ឪ៣កាំបិតដាច់ក

ចាប់ខ្លួនកូនប្រុសដៃឆៅ កាប់ឪ៣កាំបិតដាច់ក

ខេត្តស្វាយរៀង ៖ កូនប្រុសអកតញ្ញូម្នាក់ ដែលបានធ្វើសកម្មភាពទាញកាំបិតផ្គាក់កាប់ឪពុកបង្កើតរបស់ខ្លួនចំនួន៣កាំបិត បណ្តាលឱ្យដាច់កស្លាប់ក្នុងថ្លុកឈាម នៅចំណុចភូមិព្រៃតាធឹក ឃុំគគីសោម ស្រុកស្វាយទាប កាលពីព្រលប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នោះ ត្រូវបាន សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន កាលពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងទឹកដីសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

  

ជនដៃដល់ជាឃាតករ ដែលកាប់ឪពុកដាច់កស្លាប់គួរឱ្យរន្ធត់ និងត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាននេះ មានឈ្មោះផល ឆាយយ៉ា អាយុ២៥ឆ្នាំ មុខរបរកសិករ។ ចំណែកជនរងគ្រោះជាឪពុក មានឈ្មោះសុខ មន អាយុ៥៥ឆ្នាំ មុខរបរកសិករ។ ទាំង២នាក់ឪពុកកូនខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ២ បានឱ្យដឹងថា ក្រោមកិច្ចសហការរវាងកម្លាំងស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ដឹកនាំដោយលោកកុយ សុភាព ស្នងការរងខេត្ត ទទួលផែនព្រហ្មទណ្ឌ និងកម្លាំងនគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ តាមជំនាញរហូតឃាត់ខ្លួនជនសង្ស័យបាននៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។

បច្ចប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានកសាងសំណុំរឿង ប្រគល់ទៅសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង ដែលជាជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ មានករណីឃាតកម្មដ៏ឃោរឃៅមួយបានកើតឡើងនៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រៃតាធឹក ឃុំគគីសោម ស្រុកស្វាយទាប ដោយបុរសវ័យចំណាស់ម្នាក់ បានចេញទៅផឹកស្រាជាមួយមិត្តភក្តិរហូតដល់ស្រវឹងធ្លាក់ភ្នែក ត្រឡប់មកដល់ផ្ទះវិញ ក៏រករឿងអុកឡុកអ្នកផ្ទះ ជេរស្តីប្រពន្ធកូនគ្មានបណ្តាក់មាត់ ជាហេតុធ្វើឱ្យកូនប្រុសផ្ទុះកំហឹង ក៏ស្ទុះទៅទាញកាំបិតផ្គាក់ កាប់ប្រហារឪពុកបង្កើតខ្លួនឯង ចំនួន៣កាំបិត បណ្តាលឱ្យដាច់កស្លាប់ក្នុងថ្លុកឈាមគួរឱ្យរន្ធត់។

តាមប្រភពពីអ្នកជិតខាង បានឱ្យដឹងថា បុរសរងគ្រោះជាឪពុកនោះ គឺជាមនុស្សដែលចូលចិត្តផឹកស្រាខ្លាំងណាស់ តែងផឹកស្រវឹងអួទីនួរ សឹងរាល់ថ្ងៃ ហើយឱ្យតែស្រវឹងជោកជាំម្តងៗ មកដល់ផ្ទះវិញ តែលឺមាត់ជេរបញ្ចោរប្រពន្ធកូន មិនសូវខានឡើយ រហូតស្ទើរក្លាយទៅជាទម្លាប់ទៅហើយ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើ បានចេញទៅដើរផឹកស្រាជាមួយមិត្តភក្តិនៅក្នុងភូមិតាំងពីថ្ងៃរសៀល រហូតដល់វេលាម៉ោង៦ព្រលប់ ត្រឡប់មកផ្ទះវិញ ទាំងស្ថានភាពស្រវឹងជោកជាំ ក៏ចាប់ផ្តើមរករឿងអ្នកផ្ទះ ដោយបានរអ៊ូរទាំ ជេរបញ្ចោរប្រពន្ធ កូនសព្វបែបយ៉ាង រួចក៏ដើរទៅអង្គុយនៅលើគ្រែខាងក្រោមផ្ទះ ប៉ុន្តែមាត់នៅតែបន្តរអ៊ូ និងជេរប្រពន្ធកូនដដែល។

ប្រភពខាងលើ បញ្ជាក់ថា លុះស្តាប់លឺឪពុកជេរបញ្ចារដដែលៗខ្លាំងពេក ជាហេតុធ្វើឱ្យជនដៃដល់ជាកូនប្រុសទប់ចិត្តមិនបាន ក៏ស្ទុះទៅទាញកាំបិតផ្គាក់ ទៅកាប់ឪពុកដែលកំពុងអង្គុយនៅលើគ្រែក្រោមផ្ទះ ១កាំបិត ចំដើមទ្រូង១កាំបិត បណ្តាលឱ្យធ្លាក់ពីលើគ្រែ មកដីដេកផ្ងាមុខឡើងលើ។

ភ្លាមនោះប្អូនស្រីបង្កើតម្នាក់ ក៏បានស្ទុះទៅចាប់យកាំបិតចេញពីបងប្រុស (ជនដៃល់) ដើម្បីកុំឱ្យកាប់ឪពុកទៀត ប៉ុន្តែត្រូវជនដៃដល់ ច្រានប្អូនស្រីចេញ រួចក៏ស្ទុះទៅកាប់ប្រហារឪពុកចំនួន ២កាំបិតបន្ថែមទៀត បណ្តាលឱ្យចំស្មាខាងឆ្វេង១កាំបិត និងបំពង់ក១កាំបិត ធ្វើឱ្យឪពុកដាច់ ខ្យល់ក្នុងថ្លុកឈាមគួរឱ្យរន្ធត់បំផុត៕

RELATED ARTICLES