ភ្នំពេញ ៖ យុវវ័យជាសិស្សសាលាមួយគូ បានបង្កើតទំនាក់ទំនងស្នេហាជាមួយគ្នាយ៉ាងស៊ីជម្រៅ រហូតដល់ធ្លាប់រួមរ័កនឹងគ្នាជាញឹកញាប់ លុះខាងស្រីដឹងខ្លួនថាធ្វើខុស ក៏ដកឃ្លាឆ្លាយពីប្រុស ប៉ុន្តែដោយខាងប្រុសមិនអស់ចិត្តក៏ស្នើឱ្យស្រីស្នេហ៍ ថតរូបអាក្រាតផ្ញើមកឱ្យគេមើលគ្រាន់កែអផ្សុក លុះបានរូបអាក្រាតរបស់ស្រីស្នេហ៍មកដល់ដៃ ក៏ចាប់ផ្តើមបែកគំនិតគំរាមហៅស្រីមករួមរ័កជាបន្តបន្ទាប់ លុះខាងស្រីប្រកែក ស្រាប់តែខាងប្រុសខឹង ក៏បង្ហោះរូបអាក្រាតស្រីស្នេហ៍ផ្អើលហ្វេសប៊ុក ទីបំផុតរឿងរ៉ាវបែកធ្លាយដឹងដល់ឪពុកម្តាយខាងស្រី ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ចាប់ប្រុសស្នេហ៍កំហូចយកមកចាត់ការតាមច្បាប់។
យុវជនកំហូចដែលខឹងស្រីស្នេហ៍មិនព្រមរួមរ័កជាមួយ បែរជាបង្ហោះរូបអាក្រាតកាយរបស់ខាងស្រី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨។
យុវជនជាប់ចោទ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះប.ស.ព.ស អាយុ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១១ សាលាឯកជនមួយ ស្នាក់នៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ ចំណែកក្មេងស្រីរងគ្រោះមានអាយុ១៤ឆ្នាំ ជាសិស្សរៀននៅសាលាឯកជនជាមួយគ្នា។
តាមប្រភពពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានឱ្យដឹងថា យុវជនខាងលើ (ជនសង្ស័យ) បានស្គាល់ក្មេងស្រីរងគ្រោះ ដោយសារតែពួកគេបានរៀនសាលាជាមួយគ្នា ហើយក៏ចាប់ផ្តើមទាក់ទងស្នេហា ក្លាយជាសង្សារនឹងគ្នា តាំងពីអំឡុងខែតុលា ឆ្នាំ២០១៧ និងធ្លាប់បានណាត់ជួបគ្នាដើរលេង សាងអនុស្សាវរីយ៍ជាញឹកញាប់ គ្រាន់តែមិនទាន់ឈានដល់ការលើសលស់រំលងហួសប្រពៃណីអ្វីឡើយ។ រហូតដល់ខែមីនា ឆ្នាំ២០១៨ជន សង្ស័យបានបបួលក្មេងស្រីរងគ្រោះ ទៅមើលកុន នៅរោងកុនខ្នាតតូចឈ្មោះ មូវីអេនឈីល នៅជិតផ្សារ៧មករា ខណ្ឌទួលគោក ដោយនៅក្នុងរោងកុននោះ មានលក្ខណៈតូចចង្អៀត និងមានសភាពងងឹត ព្រមទាំងស្ងប់ស្ងាត់ទៀតផង ឆ្លៀតតឱកាសល្អ ជនសង្ស័យក៏ល្បួងក្មេងស្រីរងគ្រោះរួមភេទជាមួយគ្នា ដោយខាងប្រុសបាននិយាយថា យើងរួមភេទនឹងគ្នាលេងៗទៅ ដើម្បីយកបទពិសោធន៍ ទាន់ខ្លួននៅក្មេង ព្រោះថាសូម្បីតែរូបគេ (ជនសង្ស័យ) ក៏នៅមិនទាន់មានបទពិសោធន៍លើការរួមភេទនេះដែរ។
ប្រភពដដែលបន្តថា បន្ទាប់ពីភាគីទាំងពីរព្រមព្រៀងគ្នារួមភេទយកបទពិសោធលើកទី១ បានជោគជ័យហើយ ជនសង្ស័យក៏ចេះតែញៀនញ៉ាមតាមបបួលខាងស្រី ទៅសាងភាពផ្អែមល្ហែម រំលងប្រពៃណីនេះ ជាបន្តបន្ទាប់ រហូតស្ទើរអាចនិយាយបានថា គឺជារឿងសាមញ្ញោទៅហើយ។ លុះក្រោយមក ក្មេងស្រីរងគ្រោះដឹងខ្លួនថាធ្វើបែបនេះខុសធ្ងន់ណាស់ ក៏បានប្រកែក មិនព្រមទៅរួមភេទជាមួយនឹងសង្សារនោះទៀតទេ។ ចំណែកខាងប្រុស ហេតុតែមិនទាន់ដាច់អាល័យពីស្រីស្នេហ៍ជាទីស្រលាញ់ ក៏ស្នើឱ្យក្មេងស្រីរងគ្រោះ ថតរូបអាក្រាតរបស់នាង ផ្ញើមកឱ្យគេមើលផង ដោយខាងប្រុសបានលួងលោមថា គេចង់ឃើញរាងកាយអាក្រាតរបស់ស្រីស្នេហ៍ទើបដេកលក់ ពុំនោះទេ គេដេកមិនលក់បក់មិនល្ហើយទេ។ ពេលនោះ ក្មេងស្រីរងគ្រោះជាសង្សារ ក៏បានយល់ព្រមថតរូបខ្លួនឯងអាក្រាតកាយ ផ្ញើទៅឱ្យសង្សារមើលកម្សាន្តភ្នែកតាមសំណូមពរ។
ប្រភពខាងលើ បានឱ្យដឹងទៀតថា បន្ទាប់ពីទទួលបានរូបអាក្រាតកាយរបស់ស្រីស្នេហ៍ហើយ ជនសង្ស័យក៏ចាប់ផ្តើមបែកគំនិត អន្ទងណាត់ជួបខាងស្រីរួមរ័កជាបន្តបន្ទាប់ទៀត ដោយគំរាមថា បើមិនព្រមមកជួបរួមរ័កជាមួយគេទេ នោះគេនឹងទម្លាយរូបនេះចេញក្រៅមិនខាន ចំណែកខាងស្រីភ័យខ្លួនក៏ចេះតែព្រមទៅតាមការណាត់ជួប រួមរ័កជាមួយជនសង្ស័យជាបន្តបន្ទាប់ទៀត។ ក្រោយមកទៀត ដោយសារតែក្មេងស្រីរងគ្រោះគិតឃើញថា ទង្វើបែបនេះ គឺជាការបោកប្រាស់របស់ប្រុសព្រាន ទើបនាងឈប់ទៅតាមការណាត់ជួបរួមរ័កជាមួយសង្ស័យ ស្រាប់តែជនសង្ស័យមួម៉ៅក្តៅចិត្ត ក៏យករូបអាក្រាតកាយរបស់ស្រីស្នេហ៍ ទៅបង្ហោះផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលតែម្តង៕