ខេត្តកណ្តាល ៖ បុរសល្មោភកាមម្នាក់ បានល្បួងកូនស្រីបង្កើតរបស់ខ្លួនដែលទើបនឹងមានអាយុ៨ឆ្នាំ ឱ្យចូលទៅក្នុងបង្គន់ រួចបើករឿងអាសអាភាសតាមទូរស័ព្ទដៃឱ្យកូនស្រីមើល បន្ទាប់មកក៏ចាប់សម្រាតខោអាវកូនស្រីចេញអស់ រួចក៏ធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតដល់បានសម្រេច ទីបំផុតត្រូវស្ត្រីជាប្រពន្ធតាមទាន់ ប្តឹងសមត្ថកិច្ចឱ្យចាប់អូសកប្តីល្មោភកាមយកទៅចាត់ការតាមច្បាប់។
ករណីឪបង្កើតល្បួងកូនស្រីឱ្យមើលរឿងសិច រួចចាប់រំលោភរហូតបានសម្រេចនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចបង្គន់អនាម័យផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង។ លុះដល់ថៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ស្ត្រីជាប្រពន្ធដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះចាប់ខ្លួនជនសង្ស័យជាប្តីនាំយកមកចាត់ការតាមច្បាប់។
ជនសង្ស័យល្មោភកាម ដែលចាប់រំលោភកូនស្រីបង្កើតខ្លួនឯង មានឈ្មោះសុធី វិជ័យចិត្រា អាយុ២៩ឆ្នាំ មុខរបរនេសាទ មានប្រពន្ធ ឈ្មោះធី សុជាតិ អាយុ២៩ឆ្នាំ មុខរបរកសិករ។ ចំណែកក្មេងស្រីរងគ្រោះជាកូនស្រី ទើបនឹងមានអាយុ៨ឆ្នាំប៉ុណ្ណោះ។ ក្រុមគ្រួសារមួយនេះ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានចូលទៅក្នុងបង្គន់របស់ឈ្មោះធូ ចាន់ថុល (អ្នកជិតខាង) ពេលនោះកូនស្រីរបស់ជនសង្ស័យក៏បានចូលទៅក្នុងបង្គន់នោះដែរ ដើម្បីបត់ជើង បន្ទាប់មកក៏ត្រូវឪពុកនៅក្នុងបង្គន់នោះ ចាក់គន្លឹះពីខាងក្នុងជាប់។ ខណៈដែលនៅស្ងាត់តែ២នាក់កូនស្រីបែបនេះ ស្រាប់តែបុរសជាឪពុកបែកគំនិត បើករឿងអាសអាភាសក្នុងទូរស័ព្ទដៃរបស់ខ្លួន ឱ្យកូនស្រីមើល បន្ទាប់មកនៅពេលចាប់ផ្តើមមានអារម្មណ៍ ជនសង្ស័យក៏បានដោះខោអាវកូនស្រីចេញអស់ បន្ទាប់មកក៏ធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើតខ្លួន រហូតដល់បានសម្រេចតែម្តង។
ប្រភពដដែលបន្តថា ក្រោយមក ដោយសារតែស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ និងត្រូវជាប្រពន្ធរបស់ជនសង្ស័យ បាត់កូនស្រីយូរពេក ក៏ដើរទៅលបមើលក្នុងបង្គន់ខាងលើ ស្រាប់តែប្រទះឃើញប្តីរបស់ខ្លួន កំពុងចាប់រំលោភកូនស្រីបង្កើត ក៏គោះទ្វារហៅប្តីឱ្យចេញមកក្រៅ។ ចំណែកជនសង្ស័យបានសម្ងំនៅក្នុងបង្គន់អស់រយៈពេលប្រមាណជាង២០នាទី ទើបចេញមកក្រៅវិញ។
បន្ទាប់មកនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ម្តាយរបស់ក្មេងស្រីរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាលរកាខ្ពស់ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យជាប្តីមកសួរនាំតែម្តង។
តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍រកាខ្ពស់ បានឱ្យដឹងថា ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទៅដល់កន្លែងកើតហេតុ ដោយឱ្យម្តាយនាំកូនស្រីទៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ រួចក៏ចុះទៅចាប់ឃាត់ខ្លួនជនសង្ស័យនាំយកមកសួរនាំនៅប៉ុស្តិ៍រដ្ឋបាល ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភកូនស្រីបង្កើតខ្លួនឯង រហូតដល់បានសម្រេចប្រាកដមែន៕