Wednesday, March 19, 2025
Homeសង្គម និងជីវិតរំលោភស្រី គេចខ្លួន២ឆ្នាំ វិលមកស្រុកវិញគុកចាំមិនភ្លេច

រំលោភស្រី គេចខ្លួន២ឆ្នាំ វិលមកស្រុកវិញគុកចាំមិនភ្លេច

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពចាប់រំលោភកូនក្រមុំអ្នកភូមិម្នាក់ រហូតដល់បានសម្រេច រួចក៏ព្យាយាមរត់គេចខ្លួន អស់រយៈពេលជាង២ឆ្នាំមកហើយ ទីបំផុត ភ្លេចខ្លួនលបចូលស្រុកវិញ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតាមដីកានាំទៅប្រគល់ឱ្យតុលាការ ដើម្បីចាត់ ការតាមច្បាប់។

ករណីប្រុសព្រានរំលោភកូនក្រមុំគេនេះ បានកើតឡើងតាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ កន្លងមកម៉្លេះ នៅចំណុចភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។ ក្រោយប្រព្រឹត្តអំពើរំលោភសេពសន្ថវៈរួច ជនសង្ស័យបានព្យាយាមរត់គេចខ្លួនបាត់រហូត លុះមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ជនសង្ស័យក៏លេចមុខវិលចូលស្រុកវិញ ទើបត្រូវសមត្ថកិច្ចចាប់ក្របួចជាប់តែម្តង។

ជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ សារី បូរ៉ាហាន អាយុ២៨ឆ្នាំ ចាជនជាតិខ្មែរអ៊ីស្លាម មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនជាប់ចោទខាងលើ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន តាមដីកាលេខ៤៩៤ ដ.ក.ប.ច.ខ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ របស់លោកសាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ពីបទរំលោភសេពសន្ថវៈ ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ នៅចំណុចភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

ប្រភពដដែលបន្តថា ជនសង្ស័យ បានធ្វើសកម្មភាពចាប់រំលោភកូនស្រីអ្នកភូមិជាមួយគ្នាម្នាក់រហូតបានសម្រេច រួចបានរត់គេចទៅសម្ងំ លាក់ខ្លួនអស់រយៈពេលជាង២ឆ្នាំ រហូតមកដល់វេលាម៉ោងជាង៥ល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ជនសង្ស័យក៏លបវិលចូលស្រុកវិញ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅចំណុចភូមិ ឃុំកើតហេតុខាងលើតែម្តង៕

RELATED ARTICLES