ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់នេះ ក្រោយពីត្រូវប្តីបង្ហោះហ្វេសប៊ុកចោទប្រកាន់ថា រត់ចោលប្តីនិងកូន២នាក់ឱ្យរស់នៅដោយការឈឺចាប់វេទនា ក៏កើតទុក្ខមិនសុខចិត្តចេញមុខមកឡាយហ្វេសប៊ុក ទម្លាយរឿងរ៉ាវថា មូលហេតុដែលនាងចេញពីផ្ទះ គឺដោយសារប្តីកំណាចមានចិត្តប្រចណ្ឌ ប្រើហិង្សាវាយដំប្រពន្ធយ៉ាងឃោរឃៅ រហូតដល់ជាំភ្នែក មុខមាត់ និងខ្លួនប្រាណ ព្រមទាំងចាប់ច្របាច់កស្ទើរស្លាប់ស្ទើររស់ រហូតដល់ទ្រាំលែងបាន ក៏សម្រេចចិត្តប្តឹងលែងលះ រួចចាកចេញពីផ្ទះដោយខ្លួនទទេ ពោលគឺមិនបានរត់ចោលផ្ទះដូចការចោទប្រកាន់របស់ប្តីនោះទេ។
ស្ត្រីដែលទទួលរងការចោទប្រកាន់ថា រត់ចោលប្តី និងកូនៗនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ Ratha Vann។ ចំណែកបុរសជាប្តី ក៏មិនត្រូវបានស្គាល់អត្តសញ្ញាណដូចគ្នា តែមានគណនីហ្វេសប៊ុកឈ្មោះ Tongtime Tatogtime។
យោងតាមគណនីហ្វេសប៊ុកបុរសជាប្តី ដែលមានឈ្មោះ Tongtime Tatogtime កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ បានបង្ហោះសារ ថា “អ្នកទៅចោលខ្ញុំ និងកូនៗ ឱ្យរស់នៅទាំងការឈឺចាប់វេទនា តើអ្នកដឹងទេ ថ្ងៃណាមួយអ្នកនឹងដឹងកំហុសរបស់អ្នក និងឈឺចាប់ជាងខ្ញុំនិងកូនៗ មួយរយដង…” “គេទៅចោលខ្ញុំ និងកូនៗហើយពេលនេះ នៅតែបីនាក់កូនៗទេ លុយក៏គ្មានប៉ាអាណិតកូនៗណាស់ ប៉ាជាមនុស្សប្រុសដែលអន់ បំផុតនៅលើលោកនេះ…”។
ជាការឆ្លើយតប នៅថ្ងៃបន្ទាប់ គឺនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ស្ត្រីជាប្រពន្ធ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Ratha Vann បានបង្ហោះសារតបទៅបុរសជាប្តីវិញថា “គ្មានម្តាយឯណាមិនស្រលាញ់ មិននឹកកូនទេ ពេលបែកគ្នានោះ តែទង្វើនេះវាច្រើនលើកហើយ ដែលខ្ញុំទ្រាំលែងបាន ខ្ញុំទទួលលស្គាល់ថាខ្ញុំចោលកូន តែបើខ្ញុំមិនធ្វើបែបនេះ ជីវិតខ្ញុំមិនអាចមើលកូនខ្ញុំធំធាត់ទេ បែករស់ល្អជាងបែកស្លាប់ ខ្ញុំមិនយកជីវិតខ្ញុំចោលស្រុកថៃទេ មនុស្សយើងធ្លាប់ដៃហើយវាមិនអាចចោលទេ… គេថាខ្ញុំរត់ចោលប្តីនិងកូន តែចង់ប្រាប់ថា ខ្ញុំនិងគេលែងលះគ្នាដាច់ស្រេចហើយ រឿងកូនៗនៅជាមួយម្តាយខ្ញុំ តែបើគាត់មិនមើលកូនខ្ញុំ ខ្ញុំនឹងយកមកមើលដោយខ្លួនឯង ខ្ញុំនឹងធ្វើការផងមើលកូនខ្ញុំផង… អ្នកមិនអាចយកកូនខ្ញុំ ទៅថៃបានទេ ហើយកុំប្រើពាក្យគំរាមចង់សម្លាប់កូនៗ អ្នកធ្វើដាក់ខ្ញុំប៉ុននេះហើយ អ្នកគិតថាអ្នកធ្វើត្រូវទៀត អ្នកព្យាយាមសម្លាប់ខ្ញុំហើយ អ្នកថាខ្ញុំខុសទៀត អ្នកប្រើហិង្សារលើខ្ញុំហើយ អ្នកថាអ្នកត្រូវទៀត ចុះបើខ្ញុំស្លាប់ទៅអ្នកណាធានាជីវិតខ្ញុំ ខ្ញុំព្រមឱ្យគេថាខ្ញុំជាម្តាយរត់ចោលកូន គ្រាន់បើជាងខ្ញុំស្លាប់ កូនគ្មានម៉ែហៅដែរ…”។
ដោយឡែក នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ដដែលនោះ ស្ត្រីជាប្រពន្ធក៏បានធ្វើការឡាយហ្វេសប៊ុក រៀបរាប់ពីរឿងរ៉ាវស្រុងផងដែរថា “ខ្ញុំទ្រាំអត់បានទេ មុខខ្ញុំចឹង នេះខ្ញុំរាងជាគ្រាន់ហើយ ខ្ញុំអត់ចង់ផុសទេ នេះបញ្ហាគ្រួសារខ្ញុំ មើលសភាពខ្ញុំរាល់ថ្ងៃ មុខខ្ញុំដែលធ្លាប់ស្អាត តែពេលនេះមើលទៅខ្ញុំអត់ចង់និយាយទេ ខ្ញុំខំលាក់ខ្លាំងណាស់ ខ្ញុំថាអត់ចង់ផុសឱ្យគេឃើញមុខខ្ញុំបែបនេះទេ ទោះជាគេឆាតសួរខ្ញុំក៏ដោយ ប៉ុន្តែគេថាខ្ញុំរត់ចោលកូនរត់ចោលប្តី ប៉ុន្តែបញ្ហានេះ ខ្ញុំលែងលះគ្នារួចហើយ មើលសភាពខ្ញុំរស់នៅទេ ខ្ញុំថាខ្ញុំអត់ចង់ផុសទេ តែខ្ញុំទ្រាំអត់បាន ព្រោះមាន អ្នកចូលខមិនក្នុងគណនី Tongtime Tatogtime គេថា ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកហ្នឹងមែន តែបញ្ហាខ្ញុំច្រើនដងហើយ វាមែនជាលើកទី១ទេ ដែលថាខ្ញុំចេញពីផ្ទះហ្នឹង ចោទថាខ្ញុំមានប្រុសឃើញខ្ញុំទៅដេកជាមួយប្រុសនេះនៅ? ចាប់ខ្ញុំដល់ផ្ទះសំណាក់នៅ? ឃើញខ្ញុំធ្វើគ្នានៅកន្លែងហ្នឹងនៅ? ខ្ញុំអត់ចង់យកទឹកភ្នែកមកនិយាយទេ ខ្ញុំសុំលែងយូរហើយ ព្រោះខ្ញុំទ្រាំរស់នៅអត់បានទេ មនុស្សគ្មានភាពស្មោះត្រង់ ទោះបីគេអត់មានស្រីក៏ដោយ តែខ្ញុំអត់ចូលចិត្តពាក្យកុហក ប៉ុន្តែការទុកចិត្តគ្នា និងការស្រលាញ់គ្នារវាងខ្ញុំនិងគេ គឺអស់ហើយ មើលស្លាកស្នាមលើមុខខ្ញុំទៅ ទាំងមុខទាំងភ្នែក និងនៅលើខ្លួនទៀត គេព្យាយាមសម្លាប់ខ្ញុំ តែម្តាយខ្ញុំមកចាក់សោចូលជួយទាន់ បើគ្មានអ្នកចូលមកជួយទាន់តែ១វិនាទី គេច្បាស់ជាច្របាច់ក ខ្ញុំស្លាប់មិនខាន ចឹងខ្ញុំសុខចិត្តឱ្យគេចោទថាខ្ញុំជាមនុស្សស្រីរត់ចោលកូន តើខ្ញុំខុសអីហេតុអីអ្នកឯងចាំបាច់ប្រើអំពើហិង្សា ខ្ញុំលែងលះគ្នារួចហើយ បានខ្ញុំចេញមក ហើយខ្ញុំអត់ទាមទារអីទាំងអស់ ម៉ូតូខ្ញុំ២០១៨មួយគ្រឿង ខ្ញុំអត់យកទេ ខ្ញុំសុខចិត្តចេញមកតែខ្លួន សួរថាបើគេប្រើអំពើហិង្សា ដាក់ខ្លួនបែបនេះ តើមនុស្សស្រីណាអាចទ្រាំបាន? មនុស្សស្រីណាមិនចង់ស្អាត តែពេលនេះ មើលទៅ មើលមុខរបស់ខ្ញុំទៅយ៉ាងម៉េច? ស្អំពងមាន់រាល់ថ្ងៃ ខ្ញុំសុខចិត្តមកនៅខ្ទមមើលមិនបាន បើខ្ញុំមានប្រុសចិញ្ចឹមមែនខ្ញុំច្បាស់ជាទៅរស់នៅកន្លែងល្អៗបាត់ហើយ មុខមាត់ខ្ញុំក៏មិនអាក្រក់ដែរ ចង់ និយាយថា ទោះខ្ញុំខុសយ៉ាងណាក៏ដោយ ក៏មិនត្រូវវ៉ៃខ្ញុំដល់ថ្នាក់ហ្នឹងដែរ ហើយគេប្រើពាក្យមកថា អភ័យទោសឱ្យគ្រប់យ៉ាង ផ្សះផ្សារគ្នារួចហើយ ទៅនៅស្រុកថៃ សួរថាខ្ញុំឆ្កួត ឬជា? ព្រមជឿ ព្រមត្រឡប់ទៅជាមួយគេ សួរថាជីវិតខ្ញុំ អ្នកណាជួយខ្ញុំបាន ខ្ញុំសុខចិត្តដើរចេញទាំងគ្មានលុយ១រៀល គេវ៉ៃខ្ញុំព្យាយាមសម្លាប់ខ្ញុំប៉ុណ្ណេះហើយ គេផុសហ្វេសប៊ុកថា ខ្ញុំរត់ចោលប្តី រត់ចោលកូន ហើយទង្វើដែលខ្ញុំធ្វើទាំងអម្បាលម៉ាន តទៅមុខនឹងដឹង ហើយ ហើយខ្ញុំនឹងឈឺចាប់ជាងគេរាប់រយដង ដែលខ្ញុំរត់ចោលប្តីរត់ចោលកូន សួរថាមនុស្សស្រីយើងគ្រប់គ្នា តើទ្រាំបានអត់? បើប្តីស្រលាញ់យើង តើគេអាចលើកដៃវ៉ៃយើងដល់ថ្នាក់ហ្នឹងបានអត់? សួរថាអ្នកមានប្តីគ្រប់គ្នានេះ បើប្តីស្រលាញ់ តើប្តីត្រូវវ៉ៃបែបនេះមែន? នេះឬការថ្នាក់ថ្នម? ស្រីណាមិនស្រលាញ់ប្តី ហើយបើខ្ញុំមិនស្រលាញ់ មែនចាំទុកដល់កូន២ទេ ខ្ញុំដឹងថាខ្ញុំផុសនេះ គឺគ្មានបានប្រយោជន៍អ្វីទាំងអស់ ប៉ុន្តែខ្ញុំគ្រាន់តែចង់ឱ្យដឹង ថាខ្ញុំឈឺចាប់ប៉ុណ្ណា? ខ្ញុំអត់ថាឱ្យគេអាក្រក់ ចំណែកខ្ញុំល្អទេ គ្រាន់តែចង់ឱ្យមើលសភាពប្តីល្អ តើត្រូវវ៉ៃប្រពន្ធចឹង បានហៅថាស្រលាញ់មែន? វ៉ៃនេះ វ៉ៃចង់សម្លាប់ខ្ញុំតែម្តង នៅទាញខ្សែភ្លើងមកឆក់សម្លាប់ បើខ្ញុំទ្រាំ សួរថា ពេលគេវ៉ៃខ្ញុំងាប់ គេជាប់គុក សួរថាអ្នកណាគេមើលកូនខ្ញុំ? វាលើសពីខ្ញុំ រត់ចោលកូន មកនៅតែឯងទៅទៀត អ្វីដែលខ្ញុំតូចចិត្តបំផុតនោះ គឺម្តាយមិនជួយកូនស្រី មើលឃើញអ្នកដទៃល្អជាងកូន ឃើញគេវ៉ៃជាន់កកូនស្រី ហើយ គាត់ឈរមើល ហើយនិយាយថា ឱ្យសមមុខ ឱ្យគេវ៉ៃខ្លះទៅ ទៅដល់សាលាឃុំ គាត់និយាយថា បើខ្ញុំងាប់ទៅគាត់អត់ស្តាយទេ ប្តីគ្មានទំនួលខុសត្រូវ អាងអីយកស្រាដាក់ពីមុខ ដល់ពេលស្វាងស្រា សុំទោស សុំសាងជីវិតថ្មី ហួសពេលហើយ ខ្ញុំមិនអាចសាងជីវិតថ្មីជាមួយអ្នកឯងទេ ជំពាក់បំណុលគេដោយសារល្បែង ប៉ុន្តែមកថាខ្ញុំវិញ ៧-៨ម៉ឺនបាត កុហកខ្ញុំថាជំពាក់គេតែ១ម៉ឺន ២ម៉ឺនទេ ហើយគាត់ថាខ្ញុំយកលុយទៅចិញ្ចឹមប្រុស បើខ្ញុំមានប្រុស ខ្ញុំមិនមែនសភាពបែបនេះទេ ហើយទោះខ្ញុំមានប្រុសចិញ្ចឹម ក៏ខ្ញុំត្រូវតែយកប្រុសណាល្អជាងហ្នឹង បើមិនល្អខ្ញុំក៏អត់យកដែរ អ្នកណាដែល ថាមើលថែខ្ញុំបានខ្ញុំយក ប្តីនេះវ៉ៃខ្ញុំច្រើនដងហើយ តាំងពីខ្ញុំទំងន់៣ខែម៉្លេះ តែខ្ញុំទ្រាំ កូនគឺនៅជាមួយម្តាយខ្ញុំ ពេលនេះ ម៉ែខ្ញុំកាត់កាល់ខ្ញុំហើយ បញ្ហាគ្រួសារខ្ញុំវាច្រើនណាស់ ហើយខ្ញុំមិនចង់ឱ្យអ្នកណាដឹងទេ តែចរិតប្តីខ្ញុំធូរថ្លៃពេក បញ្ហាចម្បងគឺភ្លើងប្រចណ្ឌ ហើយខ្ញុំទទួលស្គាល់ថា ពីមុនខ្ញុំ ខូចមែន មានពាក់ព័ន្ធមែន ប៉ុន្តែខ្ញុំឈប់ហើយ នឹកថាដើម្បីកូន ទើបគេចាប់ផ្តើមប្រចណ្ឌមករហូត ហើយនៅថ្ងៃកើតហេតុនោះ ខ្ញុំញ៉ាំស្រា ហើយ បានជិះម៉ូតូទៅអូរមុនី ព្រោះថាខ្ញុំពេលស្រវឹងចង់នៅតែឯង ហើយគេមកញ៉េះញោះជាមួយខ្ញុំ ខ្ញុំក៏និយាយថា កុំមករវល់ជាមួយខ្ញុំ គេសួរថា ខ្ញុំទៅ ណា? ទៅជួបមនុស្សដែលធ្លាប់ពាក់ព័ន្ធគ្នាមែនទេ? ខ្ញុំថាខ្ញុំដាច់គ្នាហើយ អត់មានពាក់ព័ន្ធអីគ្នាទៀតទេ ដល់ខ្ញុំជិះម៉ូតូទៅអង្គុយនៅកៀនវត្តអូរមុនី ហ្នឹង តែម្នាក់ឯង រួចហើយត្រឡប់ទៅវិញ ខ្ញុំគ្រាន់តែគិតក្នុងចិត្តថា ជីវិតខ្ញុំហេតុអ្វីបានជាបែបនេះ ជួបតែរឿងកុហក ម្នាក់ៗមើលមកខ្ញុំជាមនុស្សអាក្រក់ ចាយវាយធំ ផឹកស៊ី ដើរលេង ចូលខារ៉ាអូខេ តែតាមពិតក្នុងចិត្តខ្ញុំគឺមានវិបត្តិ ពេលនេះ ខ្ញុំគ្រាន់តែចង់បកស្រាយថា អ្វីដែលគេផុសថា ខ្ញុំរត់ ចោលគេ និងកូននោះ គឺខ្ញុំគ្រាន់តែចង់ប្រាប់ថា អ្នកនិងខ្ញុំលែងលះគ្នាហើយ នេះជាសិទ្ធិរបស់ខ្ញុំ ខ្ញុំចង់ធ្វើអ្វី ចង់មានប្រុស គឺជារឿងរបស់ខ្ញុំ កូននៅ ជាមួយម្តាយខ្ញុំ បើខ្ញុំមិនមើលកូនទេ ខ្ញុំយកមកនៅជាមួយ ខ្ញុំធ្វើនេះ គឺខ្ញុំឆ្អែតហើយ បើខ្ញុំនៅមានតែផ្លូវងាប់ ចឹងទេ សុខចិត្តពេលនេះ មានឈ្មោះ អាក្រក់ ជាស្រីរត់ចេញពីផ្ទះចោលប្តីចោលកូនទៅចុះ តែដើម្បីជីវិតរស់នៅ គាត់ធ្វើទារុណកម្ម ច្របាច់កខ្ញុំតាំងពីកូនទី១ តែខ្ញុំទ្រាំ ព្រោះស្រលាញ់ប្តី រហូតដល់កូនទី២ គាត់ច្របាច់កម្តងទៀត ហើយចង់សម្លាប់ចោលតែម្តង ហេតុនេះ ខ្ញុំអស់ទ្រាំហើយ ហើយអ្វីដែលខ្ញុំខឹងបំផុតនៅត្រង់ថា គាត់ផុស ថា ខ្ញុំរត់ចោលប្តី រត់ចោលកូន តាមពិតមិនមែនទេ ខ្ញុំអត់បានរត់ចោលទេ ព្រោះម៉ែខ្ញុំគាត់កាត់កាល់ខ្ញុំចោល ចឹងខ្ញុំត្រូវចេញពីហ្នឹង បើថាខ្ញុំនៅហ្នឹង ខ្ញុំនៅអត់បាន អាចខ្ញុំលេបថ្នាំសម្លាប់ខ្លួនក៏ថាបានដែរ មិនបាច់ដល់ថ្នាក់គេសម្លាប់ខ្ញុំទេ ប៉ុន្តែខ្ញុំអត់ចង់ចឹង ខ្ញុំសុខចិត្តចេញក្រៅ មកនៅក្រៅល្អជាង ទោះបីខ្ញុំអត់លុយ១រៀលយ៉ាងណាក៏ដោយ បើមានកន្លែងណាគេត្រូវការបុគ្គលិក ខ្ញុំជានេះ ខ្ញុំនឹងចេញទៅរកការងារធ្វើ កាលពីខ្ញុំនៅមិនចេះធ្វើខ្លួន ធ្វើខ្លួនរយីរយាកដូចយាយចាស់ គាត់អត់ដែលប្រចណ្ឌ មិនដែលចេះខ្វល់ពីខ្ញុំជាប្រពន្ធទេ ថ្ងៃសៅរ៍ អាទិត្យ ទៅលេងល្បែងបាត់ ខ្ញុំមើលកូនផង ការងារផ្ទះផង លុះដល់ខ្ញុំចេះតុបតែងខ្លួនស្អាតបាត ស្រាប់តែចេះប្រចណ្ឌរករឿងវ៉ៃដំតែម្តង…”។
ទាក់ទងទៅនឹងរឿងរ៉ាវខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីបុរសជាប្តីបាននៅឡើយ កាលពីម្សិលមិញ។ យ៉ាង ណាយើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕
https://www.facebook.com/100007675969336/videos/2066439970288515/