Wednesday, March 19, 2025
Homeសង្គម និងជីវិតអត់ចេញពីផ្ទះ២ថ្ងៃ ក្លាយជាសពចងក

អត់ចេញពីផ្ទះ២ថ្ងៃ ក្លាយជាសពចងក

ភ្នំពេញ ៖ បុរសម្នាក់ ព្រោះតែតូចចិត្តនឹងកើតមានជំងឺប្រចាំកាយព្យាបាលមិនជា ក៏ដាច់ចិត្តគិតខ្លីចងកសម្លាប់ខ្លួននៅក្នុងផ្ទះ ដោយគ្មានអ្នកដឹង លុះមិត្តភក្តិមកលេង ឃើញបិទទ្វារ ក៏អើតមើលតាមកញ្ចក់ទ្វារ ស្រាប់តែប្រទះឃើញជនរងគ្រោះចងកស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចបុរីពិភពថ្មីត្រពាំងថ្លឹង ផ្ទះលេខ១០ ផ្លូវលេខ១៤ ក្រុមទី៦ ស្ថិតក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះ KOR NA អាយុ៦៥ឆ្នាំ ជាជនជាតិកូរ៉េ ស្នាក់នៅក្នុងផ្ទះជួលកើតហេតុខាងលើ។

តាមសម្តីស្ត្រីម្នាក់ឈ្មោះអ៊ុន សារឹម អាយុ២៩ឆ្នាំ មានប្តីជាជនជាតិកូរ៉េ និងត្រូវជាមិត្តភក្តិរបស់ ជនរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងនិងប្តី បាននាំគ្នាទៅលេងជនរងគ្រោះជាមិត្តភក្តិ ដើម្បីសួរសុខទុក្ខ ព្រោះដឹងថា ជនរងគ្រោះបានកើតមានជំងឺទឹកនោមផ្អែម និងលើសឈាមប្រចាំកាយ។

ប្រភពដដែលបន្តថា លុះពេលទៅដល់ឃើញទ្វារផ្ទះរបស់ជនរងគ្រោះបិទ ទើបគាត់និងប្តីបានស្រែកហៅជាច្រើនដង តែមិនបានឮសំឡេងជនរងគ្រោះឆ្លើយតបសោះ និងត្រូវអ្នកជិតខាងថា ខានឃើញជនរងគ្រោះចេញមកក្រៅ២ថ្ងៃមកហើយ មិនដឹងជាទៅណា ឬកើតិអ្វីទេ។ ភ្លាមនោះ ដោយមានការងឿងឆ្ងល់ នាងនិងប្តីក៏បានអើតមើលតាមកញ្ចក់ទ្វារខាងមុខ ស្រាប់តែប្រទះឃើញជនរងគ្រោះ ចងកសម្លាប់ខ្លួននៅក្នុងផ្ទះ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងខាងលើ និងបានគាស់ទ្វារចូលទៅមើល ក៏ប្រទះឃើញជនរងគ្រោះចងកស្លាប់បាត់ទៅហើយ ដោយប្រើខ្សែនីឡុងចងកជាប់ជាមួយដែកបង្អួចឡៅតឿ រួចទម្លាក់ខ្លួនចុះក្រោមស្លាប់ដោយគ្មានអ្នកដឹងឡើយ ព្រោះស្នាក់នៅតែ ម្នាក់ឯង៕

RELATED ARTICLES