Wednesday, August 27, 2025
Homeសង្គម និងជីវិតប្អូនស្រីចេញបាត់ពីផ្ទះ បងប្រកាសតាមរក

ប្អូនស្រីចេញបាត់ពីផ្ទះ បងប្រកាសតាមរក

ខេត្តកំពង់ឆ្នាំង ៖ នារីវ័យក្មេងម្នាក់ បានបាត់ខ្លួនចេញពីផ្ទះអស់រយៈពេល២-៣ថ្ងៃមកហើយ ជាហេតុធ្វើឱ្យក្រុមគ្រួសារ មានការព្រួយបារម្ភខ្លាចចាញ់ល្បិចមនុស្សមិនល្អ នាំយកទៅធ្វើបាប ទើបបងស្រីរបស់យុវតីខាងលើ បានព្យាយាមប្រកាសតាមស្វែងរកពេញក្នុងបណ្តាញសង្គម ហ្វេសប៊ុក ព្រមទាំងបានស្នើដល់សមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ទៀតផង។

នារីវ័យក្មេងដែលបាត់ខ្លួនមានឈ្មោះស្រី តូច អាយុ១៥ឆ្នាំ មានលំនៅក្នុងភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង។ យុវតីរូបនេះ បានបាត់ខ្លួនចេញពីផ្ទះរយៈពេល២-៣ថ្ងៃមកហើយ។

តាមប្រភពពីបងស្រីរបស់យុវតីខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ប្អូនស្រីរូបនេះ បានចេញបាត់ពីផ្ទះ ដោយមិនបានប្រាប់អ្នកណាម្នាក់ឱ្យដឹងសោះ លុះបាត់ប្អូនស្រីយូរពេក ទើបក្រុមគ្រួសារបានចែកផ្លូវគ្នាតាមស្វែងរក តែសួរអ្នកណាក៏មិនដឹង និងគ្មានអ្នកបានប្រទះឃើញប្អូនស្រីរូបនេះ ចេញទៅជាមួយអ្នកណាឡើយ។

ប្រភពដដែលបន្តថា ក្រោយពីតាមរកប្អូនស្រីអស់លទ្ធភាពនៅតែមិនទទួលបានតម្រុយអ្វីសោះ ទើបធ្វើឱ្យក្រុមគ្រួសារ មានការព្រួយបារម្ភខ្លាចប្អូនស្រី ជឿលង់ចាញ់ល្បិចរបស់មនុស្សខិលខូច ឬត្រូវគេធ្វើបាបដោយប្រការណាមួយ ក៏បានព្យាយាមប្រកាសតាមហ្វេសប៊ុក ដើម្បីស្វែងរកដែរ តែមកដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅមិនទាន់ទទួលបានដំណឹងនៅឡើយ។

ក្រុមគ្រួសារនារីវ័យក្មេងខាងលើ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប្រទះឃើញនារីវ័យក្មេងដែលមានភិនភាគ ដូចក្នុងរូបថត មេត្តាជួយផ្តល់ដំណឹងមកក្រុមគ្រួសារ ឬវិទ្យុអេប៊ីស៊ី តាមរយៈទូរស័ព្ទ លេខ ០១២ ២៣ ១០ ១០ និង ០៨៧ ២៣ ២៣ ២៣៕

RELATED ARTICLES