Wednesday, August 27, 2025
Homeសង្គម និងជីវិតខឹងប្រពន្ធរករឿងខ្លាំងពេក ប្តីរត់ឡើងដើមឈើចងកសម្លាប់ខ្លួន

ខឹងប្រពន្ធរករឿងខ្លាំងពេក ប្តីរត់ឡើងដើមឈើចងកសម្លាប់ខ្លួន

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ មួយថ្ងៃៗមិនគិតខ្វល់ជួយធ្វើការរកស៊ីប្រពន្ធឡើយ ចូលចិត្តតែដើរផឹកស្រា ស្រវឹងជោកជាំ និងតែងរករឿង ឈ្លោះប្រកែកជាមួយប្រពន្ធមិនឈប់ ទីបំផុត បន្ទាប់ពីទាស់សម្តីនឹងប្រពន្ធរួច បុរសជាប្តីក៏មួយម៉ៅក្តៅចិត្ត រត់ទៅចងកសម្លាប់ខ្លួន បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចដើមឈើក្បែរផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់។

បុរសគិតខ្លីចងកធ្វើអត្តឃាត មានឈ្មោះថន សៅ អាយុ៣០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ ភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធគាត់រស់នៅមិនសូវចុះសម្រុងគ្នាប៉ុន្មានទេ ឧស្សាហ៍កើតរឿងរកាំរកូស ខ្លាំងណាស់ ព្រោះតែប្តីចូលចិត្តដើរផឹកស៊ី លុះស្រវឹង ត្រឡប់មកផ្ទះតែងរករឿងឈ្លោះប្រកែកជាមួយប្រពន្ធមិនឈប់ ទើបធ្វើឱ្យក្រុមគ្រួសារ ខ្វះសុភមង្គល ជួបមុខគ្នាពេលណា ដូចក្របីឃើញដើមចេក ឈ្លោះប្រកែកមិនចេះចប់។

ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ប្តីនាងទើបត្រឡប់មកពីផឹកស៊ីវិញ និងបានឈ្លោះប្រកែកគ្នាជាមួយនាងយ៉ាងខ្លាំង បន្ទាប់មក ប្តីនេះ ក៏បានដើរចេញពីផ្ទះបាត់ពេញមួយយប់ មិនឃើញត្រឡប់មកផ្ទះវិញឡើយ។ ស្រាប់តែនៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ ក៏មានអ្នកភូមិបានប្រទះឃើញប្តីរបស់នាងចងកស្លាប់នៅលើដើមឈើ រួចក៏រត់មកប្រាប់នាងឱ្យទៅមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង៕

RELATED ARTICLES