នៅលើរាងកាយស្ត្រី មានចំណុចស្រៀវសំខាន់ៗ 10ចំណុច ក្រៅពីចំណុចប្រដាប់ភេទ និងក្បាលដោះ ដែលបុរសជាដៃគូ មិនគួរមើលរំលងក្នុងពេលរួមរ័កស្នេហា ព្រោះបើអ្នកជំរុញចំណុចទាំងនេះ នឹងធ្វើឱ្យស្ត្រីឆាប់កើតអារម្មណ៍រោលរាលក្នុងការបន្លឺភ្លេងស្នេហ៍លើគ្រែ មិនចាញ់ចំណុចប្រដាប់ភេទ និងក្បាលដោះ នោះទេ…។
1-ចុងជើង ៖ អ្នកដែលធ្លាប់ទៅស្ប៉ា ឬម៉ាស្សា ធ្លាប់បានសង្កេតទេថា អ្នកម៉ាស្សា តែងតែចាប់ផ្តើមពីចំណុចបាតជើង ព្រោះចំណុចនេះជាបរិវេណដែលមានសរសៃប្រសាទនៅផ្តុំច្រើន គ្រាន់តែបានទទួលការជំរុញដោយការបបោសអង្អែល ក៏ធ្វើឱ្យកើតអារម្មណ៍បាន។
2-ស្មងជើង ៖ មនុស្សភាគច្រើនបានមើលរំលង ឬនឹកស្មានមិនដល់ថា ចំណុចនេះជាចំណុចស្រៀវនោះទេ។ អ្នកអាចបបោសអង្អែលចំណុចនេះ ដោយដេញពីបរិវេណក្បាលជង្គង់ចុះមក ស្មងជើង ព្រោះវានឹងធ្វើឱ្យភាពស្រៀវស្រើប បង្កើនកម្រិតជាលំដាប់។
3-ត្រគាក ឬកំប៉េះគូទ ៖ ការបបោសអង្អែលចំណុចនេះ ជួយជំរុញអារម្មណ៍ផ្លូវភេទ ស្ត្រីឱ្យកម្រើកឡើងបានហើយបុរសខ្លះចូលចិត្ត ទះថ្នមៗ ដែលជាការដាស់អារម្មណ៍ស្ត្រីជាដៃគូ ឱ្យរោលរាល។
4-ខ្នង ៖ ជាចំណុចមួយដែលគួរប៉ះពាល់ ដោយគ្រាន់តែសង្កត់ថ្នមៗ ដេញតាមផែនខ្នង ក៏ធ្វើឱ្យមានអារម្មណ៍សប្បាយធូរស្បើយ ឬបើប្រើវត្ថុរំញ័រមកម៉ាស្សាខ្នងរបស់នាងថ្នមៗ ក៏ជួយដាស់អារម្មណ៍នាងបានដូចគ្នា។
5-ចង្កេះ ៖ ចំណុចនេះជាចំណុចរសើប តែក៏ជាចំណុចដាស់អារម្មណ៍ផ្លូវភេទបានផងដែរ ប៉ុន្តែក៏គួរប្រយ័ត្នផងដែរចំពោះអ្នកដែលរសើបខ្លាំង ព្រោះអាចភ្ញាក់គ្រវាសដៃជើង ធ្វើឱ្យខូចអារម្មណ៍បាន។
6-ពោះផ្នែកខាងក្រោម ឬលើថ្ងាសក្រោម ៖ ជាចំណុចដែលជួយបង្កើនកម្រិតនៃភាពស្រៀវស្រើបបាន។ អ្នកមានដែលសង្កេតទេថា នៅពេលដែលអ្នកបបោសអង្អែល ឈ្មុសឈ្មុលនៅចំណុចនេះ រាងកាយនាងនឹងចាប់ផ្តើមរមិតរមួលទៅមកដោយសេចក្តីសុខ។
7-គល់ភ្លៅ ៖ នេះជាចំណុចក្បែរចំណុចយុទ្ធសាស្ត្ររបស់នាងបំផុត ទោះបីមិនបានប៉ះពាល់ចំណុចនោះ (ប្រដាប់ភេទ) ដោយផ្ទាល់ តែគ្រាន់តែប៉ះចំណុចក្បែរៗនោះ ក៏ជួយដាស់អារម្មណ៍នាងឱ្យស្រៀវស្រើប រហូតបញ្ចោញសំឡេងថ្ងូរបាន។
8-ចង្វែកគូទ ៖ ជាចំណុចដែលមិនគួរមើលរំលងឡើយ អ្នកគ្រាន់តែជំរុញចំណុចនេះ អាចដាស់អារម្មណ៍ស្ត្រីជាដៃគូបានយ៉ាងល្អ ថែមទាំងជួយឱ្យមានអារម្មណ៍សប្បាយទៀតផង។
9-ចង្អូរសុដន់ ៖ ជាចំណុចដែលជួយដាស់អារម្មណ៍ស្ត្រីបានយ៉ាងឆាប់រហ័ស ជាពិសេស នៅពេលអ្នកប្រើច្រមុះឈ្មុសឈ្មុលនៅចង្អូរសុដន់ នឹងធ្វើឱ្យស្ត្រីកើតអារម្មណ៍ស្រៀវស្រើបបានភ្លាមៗ។
10-ក្បាល ៖ ចំណុចនេះ មនុស្សភាគច្រើនអាចមិនបានដឹងថា ជាចំណុចដាស់អារម្មណ៍ផ្លូវភេទនោះទេ។ អ្នកគ្រាន់តែម៉ាស្សាក្បាលនាងថ្នមៗ ឬប្រើដៃអង្អែលសក់នាង ក៏ជួយឱ្យនាងមានអារម្មណ៍ធូរស្បើយ និងស្រើបស្រាលឡើងបាន…៕