Sunday, November 24, 2024
Homeតារាខ្មែរសុខ ស្រីនាង ល្បីចេញពីសាន់ដេ

សុខ ស្រីនាង ល្បីចេញពីសាន់ដេ

សុខ ស្រីនាង ដែលមានទាំងរូបសម្រស់ ទឹកដមសំឡេងក្រអួនក្រអៅនោះ បែរជាមិនអាចវាយបំបែកទីផ្សារចម្រៀងបានទេ តាំងពីឈានជើង ចូលជ្រកនៅផលិតកម្មសាន់ដេ ជាង៣ឆ្នាំមក ព្រោះទ្រនំធំនេះ ប្រជុំទៅដោយតារាខ្លាំងៗច្រើនដែរ ពិសេសគឺសុខ ពិសី និងអ៊ីវ៉ា ដែលកំពុងនាំមុខគេ ទើបធ្វើឱ្យស្រីនាង នៅទ្រឹងតែម្តង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នៅពេលនេះ គឺមានការទម្លាយព័ត៌មានថា ពេលនេះអតីតតារាចម្រៀងផលិកម្មសាន់ដេ សុខ ស្រីនាង បានស្ពាយបង្វេចចេញពី ទ្រនំធំសាន់ដេ ទៅហើយ គឺកំពុងត្រៀមខ្លួនចូលទៅជ្រកនៅផលិតកម្ម RGB។

13681054_1651833171802924_3104906088255156269_n
ប្រភពបានឱ្យដឹងថា ផលិតកម្ម RGB ដែលមានទាំងការផលិត ភាពយន្ត និងចម្រៀង តែបានបិទទ្វារមួយរយៈ ព្រោះក្រុមការងារបានបែកខ្ញែកនោះ ចាប់ផ្តើមប្រមូលតារាចម្រៀងសាជាថ្មីឡើងវិញ ហើយក្នុងនោះ សុខ ស្រីនាង ជាគោលដៅធំរបស់ថៅកែផលិតកម្ម លោករតនា ចង់បាន ហើយក្នុងនោះ ក៏មានអតីតតារាចម្រៀង ROCK និង Bigman ម៉ុក អានីត ផងដែរ ដែលត្រៀមចូលផលិតកម្មនេះ។
លោកឡាយ សុខចំរើន ថៅកែផលិតកម្មសាន់ដេ បានឱ្យដឹងថា លោក មិនមានការភ្ញាក់ផ្អើលចំពោះព័ត៌មាននេះទេ ព្រោះពេលនេះ សុខ ស្រីនាង នៅតែជាតារាកុងត្រារបស់សាន់ដេ នៅឡើយ។
លោកចំរើន ហៅស្រេង បញ្ជាក់ថា “រឿងហ្នឹង ខ្ញុំថាមិនអាចទេ ព្រោះអីសុខ ស្រីនាង គាត់នៅតែជាអ្នកចម្រៀងសាន់ដេ ដដែលតើ! កុងត្រាគាត់ ដូចមិនទាន់ផុតឯណា? មួយរយៈនេះ ខ្ញុំចុះឡើងខេត្តច្រើន ជាប់ ជៀនចរេត អ៊ីចឹងមិនដឹងថា កុងត្រាគាត់ (ស្រីនាង) នៅប៉ុន្មានឆ្នាំទៀតទេ គ្រាន់តែដឹងថា នៅច្រើនឆ្នាំទៀត”។

13872758_1654404198212488_6480807261214631642_n
តាមព័ត៌មានបានឱ្យដឹងថា ផលិតកម្ម RGB គ្រោងឡង់សេសុខ ស្រីនាង ឱ្យល្បីឡើងវិញ ទើបធ្វើឱ្យស្រីនាង សប្បាយចិត្ត ហើយត្រៀមខ្លួនរួចជាស្រេច ក្នុងការចេញវាយលុកបទថ្មីៗ ដើម្បីប្រជែងទីផ្សារចម្រៀង សាជាថ្មីឡើងវិញ។
ប្រភពបានឱ្យដឹងថា សុខ ស្រីនាង មិនសូវសប្បាយចិត្តជាមួយសាន់ដេ ដោយសារតែបទចម្រៀងនាងចេញមិនបានដិតដល់លើទីផ្សារ ទើបធ្វើឱ្យ RGB ស្ទូចបានតារារូបនេះដោយជោគជ័យពីសាន់ដេ…។
លោកសុខចំរើន បន្ថែមទៀតថា “មិនមានបញ្ហាអីចឹងទេ បទចម្រៀងនៅសាន់ដេ ចេញដូចៗគ្នាតើ! ស្រីនាង មានបទចម្រៀងដូចតារាដទៃទៀត នៅសាន់ដេដែរ ហើយក្នុងពេលឆាប់ៗនេះ គាត់ក៏មានចេញជា SOLO Album (អាល់ប៊ុមទោលផងដែរ)។ និយាយទៅ គ្រាន់តែថា ពេលនេះស្រីនាង នៅតែ ជាតារារបស់សាន់ដេ ដដែលទេ…”។

13626487_1651904408462467_4160792956171283792_n
សុខ ស្រីនាង ដែលជ្រកក្រោមដំបូលផលិតកម្មសាន់ដេ ជាង៣ឆ្នាំនេះ ក៏ត្រូវបានផលិតកម្មជួយជំរុញឱ្យនាងបានសម្តែងភាពយន្តជាបន្តបន្ទាប់ផងដែរ ដើម្បីឱ្យកាន់តែល្បីថែមទៀត ដូចជារឿង “វិញ្ញាណបិសាចជញ្ជក់ឈាម”, “សង្សារខ្មោច”, “ព្រាយក្បាល៨” ជាដើម។ ប៉ុន្តែ តាមទីផ្សារ ចម្រៀងបច្ចុប្បន្ន គឺសុខ ពិសី និងអ៊ីវ៉ា នៅតែលេចធ្លោជាងគេក្នុងចំណោម តារាស្រីនៅសាន់ដេ ដដែល ទើបធ្វើឱ្យស្រីនាង មិនសប្បាយចិត្តឡើយ និងលេចឮថា ដើរចេញពីសាន់ដេ ចូល RGB ស្ងាត់ៗនេះ។
ថ្វីត្បិតតែអាជីពចម្រៀងសុខ ស្រីនាង មិនសូវលោតខ្លាំងដូចកាលនៅ ក្រមុំមែន តែមន្តស្នេហ៍អ្នកមេម៉ាយគ្មានកូនរូបនេះមិនធម្មតាឡើយ តាំងពី លែងលះប្តីលោកស៊ី សុវត្ថិ មក ស្រីនាង មានមន្ត្រីធំៗជាច្រើន តាមប្រជែង ស្នេហ៍ ហើយគេជឿថា អ្នកមេម៉ាយដ៏ផូរផង់នេះ មិនទុកបេះដូងនៅទំនេរ ឡើយ គ្រាន់តែនាងព្យាយាមលាក់បាំងស្នេហាថ្មីជិតតែម្តង…៕ ហុឹម វិចិត្រ

13614953_1651818425137732_868128357253960196_n

11988658_1637979999794150_3577862685367852678_n

RELATED ARTICLES