- បុរសដែលចង់ញ៉ែស្រីឱ្យបានសម្រេច មិនខកបំណង អាចអនុវត្តតាមវិធីសាស្ត្រ ដែលអ្នកជំនាញផ្នែកចិត្តសាស្ត្រណែនាំ ដូចខាងក្រោម ៖ កុំសេពគប់នាងដូចមិត្តភក្តិ ៖ ព្រោះនាងអាចយល់ខុសថា អ្នកគ្រាន់តែជាមិត្ត។ ទោះបីអ្នកព្រមធ្វើអ្វីៗសម្រាប់នាងមុនពេលស្នេហាកកើតឡើង ក៏នាងនឹងគិតថា អ្នកដូចជាមិត្តម្នាក់ប៉ុណ្ណោះ។ ដូច្នេះ បើគិតថា សេពគប់នាងជាគូស្នេហ៍ ឬជាសង្សារ ត្រូវសេពគប់បែបនេះ តាំងពីចាប់ផ្តើមដំបូង។
- ធ្វើឱ្យនាងភ្ញាក់ផ្អើលខ្លះ ៖ នារីភាគច្រើន ចូលចិត្តអ្នកដែលធ្វើឱ្យនាងភ្ញាក់ផ្អើល (Surprise)។ ដូចនេះ គួរយកគន្លឹះនេះ មកទាក់ទាញអារម្មណ៍នាងឱ្យបាក់មកលើអ្នក។
- កុំព្យាយាមតោងនាងស្អិតពេក ៖ ការព្យាយាមចូលកៀកនាងភ្លាមៗពេក អាចធ្វើឱ្យនាងមានអារម្មណ៍រំខាន គួរព្យាយាមសាងភាពស្និទ្ធស្នាលនឹងនាងបែបសន្សឹមៗ និងពិនិត្យមើលថា នាងចាប់អារម្មណ៍អ្នកឬអត់? ជាមួយគ្នានេះ ពិសោធចិត្តខ្លួនឯងថា អ្នកចាប់អារម្មណ៍នឹងនាងពិតប្រាកដឬអត់? បើពិតប្រាកដហើយ សឹមបង្ហើបឱ្យនាងដឹងបន្តិចម្តងៗ។
- ងាកមកចាប់អារម្មណ៍ខ្លួនឯង ៖ បន្ថែមមន្តស្នេហ៍ឱ្យខ្លួនឯង ដោយក្លិនកាយក្រអូបប្រហើរ ស្បែកទន់រលោងគួរឱ្យចង់ប៉ះ ចំណែកខ្យល់ដង្ហើមក៏ស្រស់ថ្លា តែងខ្លួនស្អាតសមសួន គួរឱ្យចង់សេពគប់។
- មានអារម្មណ៍កំប្លែង ៖ នារីភាគច្រើនចូលចិត្តបុរសដែលមានអារម្មណ៍កំប្លែង រួសរាយ ព្រោះនឹងធ្វើឱ្យជីវិតនាងសប្បាយរីករាយ។ នាងមិនចូលចិត្តបុរសដែលពោរពេញទៅដោយភាពតានតឹងនោះទេ ហើយបើអ្នកជាមនុស្សពូកែញញឹមមារយាទល្អ សុភាពរាបសា ចេះស្គាល់កាលវេលា នឹងអាចយកឈ្នះចិតនាងបានយ៉ាងងាយ។
- គិតមុននឹងគូរ ៖ ដូចពាក្យចាស់ថា “ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ” នៅពេលដែលអ្នកលង់ស្រលាញ់នាងដំបូង រមែងមើលឃើញនាងល្អគ្រប់ដប់ ទោះបីបានណាត់ជួបគ្នា២-៣ដង ក៏មិនទាន់អាចមើលធ្លុះដល់ជម្រៅចិត្តនាងបានដែរ។ ដូច្នេះ កុំទាន់គិតថា នាងជានារីត្រូវចិត្តអ្នកពិតប្រាកដ ត្រឹមតែបានជួបគ្នាមិនប៉ុន្មានដងនោះ។ គួរគិតពិចារណាឱ្យបានល្អិតល្អន់ជាមុនសិនថា នាងស្រលាញ់អ្នកពិតប្រាកដឬអត់? ឯរូបអ្នកស្រលាញ់នាងខ្លាំងពិតមែនឬទេ? នាងជានារីដែលអ្នកពិតជាចង់ប្រើប្រាស់ជីវិតគូជាមួយអស់មួយជីវិតមែនហើយឬយ៉ាងណា? គួរប្រើពេលវេលាគិតពិចារណាមួយរយៈសិន មុននឹងសម្រេចចិត្ត៕
ធ្វើយ៉ាងណា ញ៉ែស្រីឱ្យបានសម្រេច
RELATED ARTICLES