ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់នេះ ត្រូវបានមិត្តភក្តិអះអាងថា បានកើតមានជំងឺធុញថប់អារម្មណ៍ ឬហៅថាស្ត្រេស រហូតឈានដល់ការដាច់សរសៃឈាមខួរក្បាល បណ្តាលឱ្យស្លាប់ទាំងវ័យក្មេង គួរឱ្យសង្វេគជាទីបំផុត។
នារីរងគ្រោះខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ ប៉ុន្តែយោងតាមការអះអាងពីមិត្តភក្តិសាច់ញាតិរបស់នារីរងគ្រោះ គឺនារីរងគ្រោះបានស្លាប់ដោយសារតែកើតមានជំងឺស្ត្រេស គេងមិនលក់ ក្តៅក្បាលខ្លាំង លុះក្រោយពេលក្រោកពីដំណេក ក៏បណ្តាលឱ្យដាច់សរសៃឈាមខួរក្បាល និងហើមសួរ ច្រាលឈាមចេញតាមច្រមុះស្លាប់យ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ DaRa Lee JB បានបង្ហោះរូបភាពរបស់នារីរូបស្រស់ម្នាក់ ដែលបានស្លាប់ ដោយសារជំងឺស្ត្រេស បណ្តាលឱ្យដាច់សសៃឈាមខួរក្បាល និងបានសរសេររៀបរាប់ទាំងក្តុកក្តួលថា “ទៅដោយមិនបានលាបង លឿនណាស់ ម្សិលមិញធ្វើការជាមួយគ្នា ឥឡូវទៅចោលគ្នាបាត់។ អ៊ីចឹងសូមដាស់តឿនម្នាក់ៗត្រូវពិនិត្យសុខភាព។ ជំងឺស្ត្រេសបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាល…”។
ជាមួយនេះ គណនីហ្វេសប៊ុកឈ្មោះ Dalin Puth ក៏បានបញ្ជាក់ឱ្យដឹងដែរថា “គាត់កើតជំងឺស្ត្រេសខ្លាំង គេងអត់លក់ ក្តៅក្បាលខ្លាំង ពេលក្រោកពីគេង ក៏ដាច់សរសៃឈាមខួរក្បាល។ ហើយហើមសួតបណ្តាលឱ្យច្រាលឈាមចេញតាមច្រមុះ…”។
គួរបញ្ជាក់ថា តាមការបញ្ជាក់ពីអ្នកជំនាញ ជំងឺធុញថប់អារម្មណ៍ ឬហៅថាស្ត្រេស ធ្វើឱ្យមនុស្សគិតច្រើន ហើយជំងឺនេះមើលមិនឃើញទេ មានតែអ្នកកើតជំងឺហ្នឹងប៉ុណ្ណោះ ដែលដឹងថាពិបាកក្នុងខ្លួនប៉ុនណា រោគសញ្ញាធ្វើទុក្ខពិបាកក្នុងខ្លួន មួយរយជំពូកវេទនាខ្លាំងណាស់ អ្នកមិនកើត ជំងឺនេះ មើលទៅថាធម្មតា អ្នកខ្លះយល់ថាជាជំងឺមាយាទៀតផង៕