Friday, January 24, 2025
Homeព័ត៌មានជាតិថោកទាបណាស់! ម៉ែមិននៅ ឪចុងចាប់កូនស្រីរំលោភ

ថោកទាបណាស់! ម៉ែមិននៅ ឪចុងចាប់កូនស្រីរំលោភ

ខេត្តកំពង់ស្ពឺ ៖ បុរសជាឪពុកចុងល្មោភកាមម្នាក់ តែងតែតាមសម្លក់សម្លឹងកូនស្រីវ័យជំទង់ទាំងខ្សែភ្នែកចម្លែកជាយូរមកហើយ លុះឆ្លៀតពេលប្រពន្ធមិននៅផ្ទះ ក៏ធ្វើសកម្មភាពចាប់កូនស្រីរំលោភរហូតដល់បានសម្រេច រួចគំរាមសម្លាប់ចោល បើហ៊ានធ្វើឱ្យបែកធ្លាយរឿងរ៉ាវ ចំណែកកូនស្រីដោយខ្លាចពាក្យគំរាមរបស់ឪចុង ទើបចេះតែសម្ងំលាក់បាំង ស្រាប់តែឪចុងទុរយសបានដៃ ក៏ចេះតែចាប់រំលោភកូនស្រីរហូតបានសម្រេចជាបន្តបន្ទាប់ រហូតដល់កូនស្រីទ្រាំលែងបាន ក៏សម្រេចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនឪចុងល្មោភកាមយកទៅចាត់ការតាមច្បាប់។

បុរសជាឪចុងល្មោភកាមខាងលើ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិរំដួលថ្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភកូនស្រីប្តីដើម និងត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះសុខ ធីម អាយុ៤០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះ មានឈ្មោះក.ស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជាមួយជនសង្ស័យ និងត្រូវជាកូនចុងរបស់ជនសង្ស័យ។

តាមសម្តីរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា ម្តាយរបស់នាង បានលែងលះជាមួយឪពុកនាងជាយូរមកហើយ ក្រោយមកក៏បានស្រឡាញ់គ្នាជាមួយជនសង្ស័យខាងលើ រួចក៏ទទួលយក ជនសង្ស័យជាប្តីក្រោយ (ប្តីចុង) រួមរស់រហូតមកដល់សព្វថ្ងៃ។ លុះក្រោយមក នៅពេលដែលឃើញនាងចាប់ផ្តើមពេញវ័យជំទង់ឪពុកចុងរូបនេះ ស្រាប់តែចេះតែមានខ្សែភ្នែកចម្លែក សម្លក់សម្លឹងនាងមិនឈប់ ប៉ុន្តែនាងក៏មិននឹកស្មានដល់ថា ឪចុងទុរយសរូបនេះ ហ៊ានប្រព្រឹត្តទង្វើដ៏ថោកទាបបែបនេះមកលើនាងឡើយ។

នារីរងគ្រោះបន្តថា នៅមុនពេលកើតហេតុ (មិនចាំថ្ងៃខែច្បាស់) ខណៈដែលម្តាយរបស់នាងមិននៅផ្ទះ ស្រាប់តែជនសង្ស័យជាឪពុកចុង បានធ្វើសកម្មភាពចាប់រំលោភនាងទាំងកំរោលរហូតដល់បានសម្រេច បើទោះជានាងព្យាយាមអង្វរកយ៉ាងណា ក៏ឪចុងអប្រិយរូបនេះ មិនព្រមលើកលែងឱ្យនាងដាច់ខាត។ មិនតែប៉ុណ្ណោះ ក្រោយពេលចាប់នាងរំលោភស្កប់ស្កល់តណ្ហាហើយ ឪចុងរូបនេះ នៅបានគំរាមនាងមិនឱ្យនិយាយ រឿងនេះប្រាប់អ្នកណាដាច់ខាត ពិសេសម្តាយរបស់នាងពុំនោះទេ គាត់នឹងសម្លាប់នាងចោលមិនខាន។ ចំណែកនាង ដោយសារតែខ្លាចពាក្យគំរាមរបស់ឪពុកចុង ទើបចេះតែទ្រាំលាក់បាំងបៀមទុក្ខនៅក្នុងទ្រូងតែម្នាក់ឯងរហូតមក។

នារីរងគ្រោះ បានបញ្ជាក់ថា នៅពេលឃើញនាងមិនហ៊ាននិយាយរឿងអាស្រូវមួយនេះប្រាប់អ្នកណា ស្រាប់តែឪចុងល្មោភកាមបានចិត្ត បានដៃ ក៏ធ្វើសកម្មភាពចាប់រំលោភនាងជាបន្តបន្ទាប់ច្រើនដងទៀត ពោលគឺឱ្យតែម្តាយរបស់នាងមិននៅផ្ទះ ឬមានឱកាសស្ងាត់ឱ្យល្អ ឪចុងល្មោភកាមរូបនេះតែងចាប់រំលោភនាងរហូត ពោលគឺមិនចេះស្កប់ស្កល់តណ្ហាសោះ។ ទីបំផុត ដោយសារតែទ្រាំនឹងទង្វើដ៏ថោកទាបរបស់ឪចុងរូបនេះ តទៅទៀតលែងបាន នាងក៏ដាច់ចិត្តរត់ទៅប្រាប់លោកអ៊ុ វ៉ុន អាយុ៥៩ឆ្នាំ ជាប្រជាការពារភូមិ ដែលរស់នៅភូមិជាមួយគ្នា តាមដំណើរ រឿងដែល បានកើតឡើង ទើបឈានដល់ការដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចុះឃាត់ខ្លួនជនសង្ស័យតែម្តង៕

RELATED ARTICLES