Friday, January 24, 2025
Homeព័ត៌មានជាតិឃាតកម្មព្រៃផ្សៃ វ៉ៃសម្លាប់ស្ត្រីចំណាស់ក្រោមផ្ទះ

ឃាតកម្មព្រៃផ្សៃ វ៉ៃសម្លាប់ស្ត្រីចំណាស់ក្រោមផ្ទះ

ខេត្តព្រៃវែង ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានជួបជុំផឹកស៊ីជាមួយមនុស្ស៤នាក់ទៀត យ៉ាងសប្បាយក្អាកក្អាយពេញ១យប់ លុះព្រឹកឡើង ស្រាប់តែត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័មនៅលើគ្រែក្រោមផ្ទះ ដោយមានស្នាមរបួសជាច្រើនកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចលើគ្រែក្រោមផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិព្រះអណ្តូង ឃុំស្វាយជ្រុំ ស្រុកមេសាង។

ស្ត្រីរងគ្រោះដែលត្រូវឃាតករវាយសម្លាប់យ៉ាងឃោរឃៅ មានឈ្មោះតិត នឿន ហៅណូក អាយុ ៥៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ គេឃើញស្ត្រីរងគ្រោះខាងលើ បានជួបជុំគ្នាជាមួយមនុស្សចំនួន៤នាក់ទៀត យ៉ាងសប្បាយក្អាកក្អាយ ស្រាប់តែព្រឹកឡើង ក៏ត្រូវបានគេប្រទះឃើញស្ត្រីរងគ្រាះដេកស្លាប់ក្នុងថ្លុកឈាម នៅលើគ្រែក្រោមផ្ទះរបស់ខ្លួន ដោយមានស្នាមរបួសជាច្រើនកន្លែងនៅលើដងខ្លួន ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងនគរបាលស្រុក សហការជាមួយកម្លាំងការិយាល័យជំនាញនគរបាលខេត្ត បានចុះពិនិត្យដល់ទីតាំងកើតហេតុ រួចបញ្ជាក់ថា ស្ត្រីរងគ្រោះត្រូវជនដៃដល់វាយសម្លាប់ ដោយប្រើវត្ថុរឹងវាយចំត្រង់ក្បាល៣កន្លែង (លើត្រចៀកខាងឆ្វេង) និង២កន្លែងទៀតត្រង់ក្បាលផ្នែកខាងក្រោយ បណ្តាលជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ ជាមួយនេះ នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញញញួរ១ ពូថៅដៃ១ និងអង្រែបុកគ្រឿង១។

តាមការបំភ្លឺពីសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីងគ្រោះបានផឹកស៊ី នៅក្រោមផ្ទះជាមនុស្ស៤នាក់ទៀត លុះព្រឹកឡើងក៏ប្រទះឃើញកើតមានអំពើឃាតកម្មទៅលើស្ត្រីរងគ្រោះតែម្តង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត និងស្រាវជ្រាវដោយឃាត់ខ្លូនជនសង្ស័យ២នាក់ដែលផឹកស៊ីជាមួយគ្នាមកសាកសួរ និង២នាក់ទៀត បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ៕

RELATED ARTICLES