Friday, January 24, 2025
Homeព័ត៌មានជាតិដេញវ៉ៃប្រពន្ធរត់ចេញពីផ្ទះ ប្តីចងកសម្លាប់ខ្លួន

ដេញវ៉ៃប្រពន្ធរត់ចេញពីផ្ទះ ប្តីចងកសម្លាប់ខ្លួន

ភ្នំពេញ ៖ បុរសជាប្តីម្នាក់វក់នឹងការប្រើប្រាស់ថ្នាំញៀនជាប់ជាប្រចាំ លុះប្រពន្ធទ្រាំមិនបាន ក៏ហាមឃាត់ប្តីឈប់ឱ្យប្រើថ្នាំញៀនតទៅទៀត ទើបធ្វើឱ្យកើតជាជំលោះ ឈានដល់អំពើហិង្សា ដោយបុរសជាប្តីបានដេញវ៉ៃប្រពន្ធ រត់គេចខ្លួនទៅសម្ងំលាក់ខ្លួននៅផ្ទះអ្នកជិតខាង១យប់ លុះព្រឹកឡើង ត្រឡប់មកផ្ទះវិញ ក៏ប្រទះឃើញប្តីចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្ទះលេខ៨៣៦ ផ្លូវលំ ស្ថិតក្នុងក្រុមទី២ ភូមិចំរើនផល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

បុរសជាប្តីដែលចងកសម្លាប់ខ្លួន មានឈ្មោះវ៉ន វិចិត្រ អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្រុកកំណើតនៅសង្កាត់ទួលទំពូង២ ខណ្ឌចំការមន ភ្នំពេញ មានប្រពន្ធឈ្មោះភឿន ស្រីណា និងស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់នាង គឺជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប់ជាប្រចាំ និងតែងរករឿង អុកឡុកបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជារឿយៗ។ នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នាងនិងប្តី បានកើតមានទំនាស់ ពាក្យសម្តីនឹងគ្នាមួយប៉្រាវ ដោយនាងឃើញប្តីវក់នឹងថ្នាំញៀនខ្លាំងពេក ក៏ឃាត់ប្តីឈប់ឱ្យប្រើប្រាស់តទៅទៀត តែប្តីមិនស្តាប់ ទើបធ្វើឱ្យកើតជាជំលោះ និងឈានដល់អំពើហិង្សា ដោយប្តីកំណាចនេះបានដេញវ៉ៃនាង ធ្វើឱ្យនាងភ័យខ្លាចយ៉ាងខ្លាំង ក៏រត់ទៅលាក់ខ្លួននៅផ្ទះនាក់ជិត ខាង១យប់ទៅ។

ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តថា លុះមកដល់ម៉ោងកើតហេតុខាងលើ បងប្រុសម្ចាស់ផ្ទះជួលឈ្មោះឡុង វិនា បានឡើងទៅបន្ទប់កើតហេតុ បំណងហៅប្តីរបស់នាង មកហូបបាយជាមួយគ្នា ស្រាប់តែពេលនោះឃើញទ្វាបន្ទប់បិទ គាត់ក៏យកដៃច្រានបង្ហើបទ្វារបន្តិច ស្រាប់តែប្រទះឃើញ ប្តីរបស់នាង ចងកសម្លាប់ខ្លួនបាត់ទៅហើយ ទើបប្រញាប់រត់មកហៅនាងដែលកំពុងលាក់ខ្លួននៅបន្ទប់អ្នកជីតខាង ឱ្យទៅមើលប្តី ធ្វើឱ្យកើតមាន ការផ្អើលឆោឡោដល់អ្នកជិតខាង មកចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនប្រាកដមែន៕

RELATED ARTICLES