Friday, January 24, 2025
Homeព័ត៌មានជាតិចោរស្រីរូបស្រស់ ចូលផ្សារលួចទូរស័ព្ទ ម្ចាស់ចាប់កោរសក់ទុកជាមេរៀន

ចោរស្រីរូបស្រស់ ចូលផ្សារលួចទូរស័ព្ទ ម្ចាស់ចាប់កោរសក់ទុកជាមេរៀន

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ មានមុខមាត់ស្រស់ល្អស្អាតបាត ប៉ុន្តែមិនមានរបរអ្វីចិញ្ចឹមជីវិត បែរជាដើរធ្វើសកម្មភាពលួចរបស់របរតាមផ្សារ និងទីប្រជុំជននានា ទីបំផុត ក្រោយពីចូលធ្វើសកម្មភាពលួចទូរស័ព្ទនៅក្នុងផ្សារ អស់លក្ខណ៍ ក៏ត្រូវម្ចាស់ទូរស័ព្ទប្រទះឃើញ ចាប់កោរសក់ ទុកជាការព្រមាន រួចក៏ដោះលែងឱ្យមានសេរីភាពវិញ។

ករណីចោរស្រីវ័យក្មេង លួចទូរស័ព្ទមិនសម្រេច ត្រូវម្ចាស់ចាប់កោរសក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្សារព្រៃទា ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

នារីវ័យក្មេងជាជនសង្ស័យលួចទូរស័ព្ទ និងត្រូវបានក្រុមអាជីវករចាប់កោរសក់នេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានមុតមានល្អល្អះស្អាតបាត និងមានវ័យមិនដល់២០ឆ្នាំផង។

តាមរយៈវីដេអូឃ្លីបរយៈពេលជាង២០នាទី ដែលបង្ហោះឡើងដោយស្ត្រីម្នាក់ជាអាជីវករលក់ដូរក្នុងផ្សារព្រៃទា បានបង្ហាញឱ្យឃើញចោរស្រីវ័យក្មេងខាងលើត្រូវបានក្រុមអាជីវករផ្សារព្រៃទា ចាប់ឃាត់ខ្លួនបាន និងយកមកដាក់ឱ្យអង្គុយនៅលើកៅអីជ័រ មួយមុខតូបលក់ខោអាវ មួយកន្លែង និងត្រូវបានស្ត្រីជាអាជីវករប៉ុន្មាននាក់ បានបញ្ចោញកំហឹង ដោយចាប់បោចសក់វ៉ៃយ៉ាងចាស់ដៃ។ ជាមួយនេះ ក្រុមអាជីវករបាននាំគ្នាលើកឡើងថា ពួកគាត់បានបាត់របស់របរមានតម្លៃជាច្រើនលើកច្រើនសាររួចមកហើយ តែមិនដែលចាប់បានសោះ ទើបតែលើកនេះ ក៏ប្រទះឃើញចោរស្រីវ័យក្មេងខាងលើ បានចូលទៅលួចទូរស័ព្ទពីក្នុងកាបូបដល់ក្នុងតូបតែម្តង តែសំណាងល្អត្រូវម្ចាស់គេប្រទះឃើញទាន់។

ក្រោយពីធ្វើការសួរនាំអស់ចិត្ត  គេឃើញបុរសមានឌធំម្នាក់ ដែលស្ថិតក្នុងសភាពដោះអាវ ស្លៀកតែកន្សែងពោះគោពណ៌ក្រហម បានធ្វើសកម្មភាពចាប់កោរសក់ចោរស្រីខាងលើ ដោយយកត្រង់ឌឺរកាត់សក់ មកឈូសសក់ផ្នែកខាងមុខរបស់ចោរស្រីខាងលើតែម្តង ចំណែកក្រុមអាជីវករមួយចំនួនទៀត ខ្លះស្រែកឃាត់ កុំឱ្យបុរសរូបនោះធ្វើបែបនេះ ចំណែកខ្លះទៀតបានស្រែកពន្យុះឱ្យបុរសខាងលើកោរសក់ឱ្យអស់ រួចដាក់ផ្លាកឱ្យដើរពេញផ្សារទៀតផង។

ទាក់ទងទៅនឹងការប្រើអំពើហិង្សាចាប់ចោរស្រីកោរសក់ខាងលើនេះ មហាជនមួយចំនួនបានសម្តែងនូវអារម្មណ៍មិនពេញចិត្ត ដោយលើកឡើងថា ការចាប់ចោរកោរសក់បែបនេះ មិនអាចធ្វើឱ្យពួកគេរាងចាលនោះឡើយ តែជាការបង្ហាញនូវរូបភាពអំពើហិង្សាមិនល្អមួយសម្រាប់ សង្គម។ ផ្ទុយទៅវិញ នៅពេលចាប់បានចោរបែបនេះ គួរប្រគល់ទៅឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់វិញទើបជាការប្រសើរ។

ជាមួយនេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ San To បានបង្ហោះសារមួយថា “ចោរលួចនៅផ្សាព្រៃទា ខ្ញុំមិនគាំទ្រចោរទេ តែក៏មិនលើកទឹកចឹត្តដល់អ្នកធ្វើទារុណកម្មដែរ នេះជាមេរៀនសម្រាប់ចោរគ្រប់រូប មើលហើយគិតឡើងវិញ មុននឹងធ្វើចោរ…”៕

RELATED ARTICLES