Monday, November 18, 2024
Homeតារាខ្មែររ៉ាប៊ី ធ្វើឱ្យតាតាចង់គាំងបេះដូង

រ៉ាប៊ី ធ្វើឱ្យតាតាចង់គាំងបេះដូង

បទ “លុយ លុយ លុយ” របស់នាងរ៉ាប៊ី តារាចម្រៀងផលិតកម្មថោន ដែលចេញជា Trailer កាលពីពេលថ្មីៗនេះ នាំឱ្យមានការចាប់អារម្មណ៍ពីប្រុសៗទាំងឡាយឱ្យជ្រួលជ្រើម ញប់ញ័របេះដូងសឹងគ្រប់គ្នា ព្រោះតាមរយៈការស្លៀកឈុតខូវប៊យខ្លីរហែកៗ ពាក់អាវយឺតស្តើង លេចចេញគល់សុដន់មូលក្លុំនោះ នាំឱ្យប្រុសៗទាំងឡាយអន្ទះសាចង់សុំស្នេហាស្រីស្អាតនេះ យ៉ាងតក់ក្រហល់ ពិសេស គឺតាតាសម្បូរលុយដុល្លារនោះ ចង់គាំងបេះដូង ដោយសារតែរ៉ាប៊ី លេងក្បាច់រាំគ្រលែងចង្កេះ និងគូថយ៉ាងវក់វីនោះ។

អ្នកលេងបណ្តាញសង្គមមួយចំនួន បាននិយាយខុសៗគ្នា ដោយខ្លះថា រ៉ាប៊ី លេងមួយក្បាច់នេះចង់ប្រកាច់អស់តាតា ខ្លះទៀតថា រ៉ាប៊ី ស្អាតដើមទ្រូងធំសាច់ស្រលនបបូរមាត់សិចស៊ី គ្រាន់តែឃើញភ្លាម “ខឹង” តែម្តង។ ទន្ទឹមនឹងនេះ ក៏មានខ្លះទៀតបានរិះគន់ទៅលើនាងរ៉ាប៊ី ថា ខ្លួនជាតារាចម្រៀង មិនមែនអ្នករាំទេ ហើយម៉េចបានជាចង់ល្បីដល់ថ្នាក់រាំបង្ហាញភាពស្រើបស្រាលនាំឱ្យតាតាស្រវាំងភ្នែកអស់អ៊ីចឹង? តែអ្នកគាំទ្ររ៉ាប៊ី បាននិយាយការពារតារាចម្រៀងរូបនេះថា លេងមួយក្បាច់នេះ ឡូយកប់ទៅវិញ។

ទោះជាយ៉ាងណា ក្នុងជំនួបកាលពីពេលថ្មីៗនេះ រ៉ាប៊ី បានឱ្យដឹងថា នាងមានការរំពឹងខ្ពស់ចំពោះបទចម្រៀង “លុយ លុយ លុយ” នេះថា  អាចនឹងមានការផ្ទុះខ្លាំងជាងបទដែលគេស្គាល់នាងសព្វថ្ងៃ “មាន់ស្រែ” ទៅទៀត ហើយដើម្បីឱ្យ MV ទទួលបានការចាប់អារម្មណ៍ខ្លាំង នាងអាចនឹងចំណាយលុយខ្លួនឯងខ្លះទៀតផង ទៅលើឈុតមួយចំនួន ដែលនាងចង់ឱ្យមានការទាក់ទាញ។

តារាចម្រៀងវ័យក្មេងរបស់ផលិតកម្មថោន រូបនេះ អះអាងថា ពេលនេះ បទចម្រៀង “មាន់ស្រែ” របស់នាងនៅមិនទាន់សាបនោះទេ គឺនៅតែយកទៅច្រៀងតាមឆាកនីមួយៗ ហើយមានការគាំទ្រពី Fan របស់នាងអ៊ីចឹង ហេតុនេះ ហើយបានជានាងសុខចិត្តចេញបទចម្រៀងឱ្យយឺតទៅចុះ តែចង់យកឱ្យមានគុណភាពប្រសើរជាងបរិមាណ ដើម្បីកុំឱ្យចេញទៅអ្នកគាំទ្រចម្រៀងរបស់នាងមានការខកចិត្ត។

រ៉ាប៊ី ឬផាន វីរ៉ាទី ដែលជាអតីតពិធីការិនីទូរទស្សន៍ហង្សមាសនោះ មានយីអ៊ុនឡើងក្រឺតៗ ក្រោយពេលដែលល្បីបទ “មាន់ស្រែ” អំឡុងពេលចូលឆ្នាំខ្មែរ២០១៧ ដែលធ្វើឱ្យអ្នកចម្រៀងរូបនេះឡើងថ្លៃខ្លួន ពីច្រៀង១កម្មវិធី ស៊ីថ្លៃ១ពាន់ដុល្លារ ទៅ១៥០០ដុល្លារ។

តារាសម្តែងដែលវិវឌ្ឍន៍ខ្លួនទៅជាតារាចម្រៀងនេះ ត្រូវបានអ្នកជំនាញសិល្បៈថា នាងមានទឹកដមសំឡេងមធ្យមប៉ុណ្ណោះ តែការមានទីផ្សារក្លាយទៅជាអ្នកចម្រៀង ដែលគេត្រូវការ ដោយសារតែនាងរ៉ាប៊ី មានរូបសម្រស់ស្អាត និងមានក្បាច់រាំយ៉ាងរស់រវើក ដែលធ្វើឱ្យទស្សនិកជនជក់ចិត្តក្នុងការទស្សនាការច្រៀង សម្តែងរបស់អ្នកចម្រៀងថោន រូបនេះ។

ការចូលជ្រកនៅថោន របស់នាងរ៉ាប៊ី ជាង២ឆ្នាំនេះដែរ ធ្វើឱ្យនាងក្លាយទៅជាអ្នកចម្រៀងឈរនៅទ្រនំនេះ លំដាប់លេខ២ បន្ទាប់ពីមាស សុខសោភា ទៀតផង បើផ្អែកតាមទីផ្សារចម្រៀងនាពេលបច្ចុប្បន្ន ហើយលោកថៅកែថោន ថែមទាំងផ្តល់ទំនុកចិត្តឱ្យស្រីក្មេងនេះ បានធ្វើជាតួឯកក្នុងរឿង “អ្នកបម្រើ០០៧” និងរឿងក្រោយៗទៀតរបស់ថោន ផងដែរ។

តាមព័ត៌មានថា នាងរ៉ាប៊ី មុនពេលចូលថោន ត្រូវបានហង្សមាស ចង់រុញឱ្យនាងធ្វើជាអ្នកចម្រៀងនៅផលិតកម្ម Plenge Record ផងដែរ តែរ៉ាប ច៊ីង់ចូលហង្សមាស តែថៅកែហង្សមាស មិនព្រម ទើបនាងរត់ទៅថោន ដែលធ្វើឱ្យតារាចម្រៀងមួយចំនួននៅថោន ដូចជា នាងអេនីហ្សាម និងសាសា ជាដើម ស្ងាត់គ្រប់គ្នា ព្រោះតែនាងរ៉ាប៊ី ធ្វើបានល្អជាង។

តាមរយៈបទ “លុយ លុយ លុយ” ដែលរ៉ាប៊ី ធ្វើឱ្យតាតាលង់នឹងសម្រស់នាងនេះ គេជឿថា តារារូបនេះកាន់តែពិបាកគេចការតាមអុកឡុក រំខានពីក្រុមម៉ែយ៉ែមជាមិនខាន ស្របពេលដែលមុននាងរ៉ាប៊ី បានឱ្យដឹងថា មានប្រុសតាមស្រលាញ់ច្រើន ហើយបើនាងចង់បានលុយ ឡាន និងវីឡា ដូចគេនោះ ពេលណាក៏បានដែរ ឱ្យតែហ៊ានប្តូរ។

តារាចម្រៀងថោន រូបនេះ បានឱ្យដឹងថា នាងរក្សាជំហរមិនកែប្រែនោះទេ គឺចង់បានទ្រព្យ ដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន ជាជាងត្រូវបានគេឧត្ថម្ភ ហើយត្រូវគេរឹបអូសយកទ្រព្យវិញ នៅថ្ងៃណាមួយនោះ។ ពេលនេះនាងរ៉ាប៊ី បានទិញផ្ទះ១ជុង តម្លៃជិត១០ម៉ឺនដុល្លារ នៅក្បែរពោធិ៍ចិនតុង ដោយបង់រំលស់១ខែ ជាង៥០០ដុល្លារ ហើយនាងជិះរថយន្ត២គ្រឿងឆ្លាស់គ្នា គឺ Starex និង Lexus RX 300 ខណៈដែលនាងថា បើមានលុយច្រើន គឺយកលុយទៅទិញដីវិញ ប្រសើរជាងលេងម៉ូដឡានបង្អួតគេ៕

RELATED ARTICLES