ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់នេះ បានដាច់ចិត្តទម្លាយការឈឺចាប់នៅក្នុងចិត្តរបស់ខ្លួនគ្មានសល់ ដោយសារតែប្តីកំហូច ជាអតីតអ្នកបួសរៀនធម៌វិន័យ (សង្ឃ) លុះសឹកមកវិញ ក៏លួងលោមសុំស្នេហ៍នាង រហូតដល់រួមរស់បានកូន១ ស្រាប់តែបែកគំនិត ដើរទាក់ទងស្រីថ្មីរិបា់មិនអស់ ធ្វើបាបប្រពន្ធ ទាំងផ្លូវចិត្ត ផ្លូវកាយ បំផ្លាញទ្រព្យរបស់គ្មានសល់ រហូតដល់ប្រពន្ធទ្រាំបៀមលាក់ទុក្ខតទៅទៀតលែងបាន ក៏ដាច់ចិត្ត ទម្លាយរឿងរ៉ាវផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក។
ស្ត្រីអភ័ព្វដែលត្រូវប្តីជើងល្អ កំពុងដោះដៃទៅរកស្រីថ្មីចោលប្រពន្ធ និងកូនតូច ដោយគ្មានស្រណោះនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា រស់នៅខេត្តបន្ទាយមានជ័យ និងមានគណនីហ្វេសប៊ុកឈ្មោះ Srey Pich។ ចំណែកបុរសជាប្តីជើងល្អ ត្រូវបានស្ត្រីជាប្រពន្ធរូបនេះ ទម្លាយឱ្យដឹងថា មានឈ្មោះហន វិសាល ហៅហែល មានស្រុកកំណើតនៅឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ សព្វថ្ងៃរស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ បុរសជាប្តីរូបនេះ គឺជាអតីតព្រះសង្ឃគង់នៅវត្តខ្លាកូនចាស់ ខេត្តពោធិ៍សាត់។
យោងតាមគណនីហ្វេសប៊ុកស្ត្រីជាប្រពន្ធ ឈ្មោះ Srey Pich កាលពីពេលថ្មីៗនេះ បានបង្ហោះសារមួយថា “10-9-2018 ដល់ 20-9- 2018 ខ្ញុំនឹងឱ្យកូនទៅប្តីវិញ ខ្ញុំស្រលាញ់កូន តែខ្ញុំស្អប់ប្តីថោកដែលវាមានស្រី ប្តីសណ្តានឆ្កែ ខ្ញុំមិនចង់ឃើញវាទេ អ្វីដែលហែងធ្វើដាក់អញ សូមឱ្យ ហែងជួបកម្មពៀរក្នុងជាតិនេះ ឱ្យហែងមានតែក្បាល រស់នៅដោយគ្មានខ្លួន ដូចពាក្យហែងស្បថឱ្យអញ…”។
ជាមួយនេះ ស្ត្រីជាប្រពន្ធក៏បានបង្ហោះនូវវីដេអូឃ្លីបមួយ រៀបរាប់ពីដំណើររឿង និងទង្វើរបស់ប្តីកំហូចរបស់នាង ដែលបានធ្វើមកលើនាង និងកូន រហូតដល់ធ្វើឱ្យនាងទប់ចិត្តលែងបាន សម្រេចទម្លាយចេញដើម្បីឱ្យបានធូរស្រាលក្នុងទ្រូងខ្លះ។
តាមរយៈវីដេអូឃ្លីប ដែលមានរយៈពេល៥នាទី និង០៣វិនាទី ស្ត្រីជាប្រពន្ធបានរៀបរាប់ថា “មើលមុខឱ្យហើយទៅ អាសណ្តានថោក ឱ្យលុយវាទៅរៀនកូរ៉េ ឱ្យលុយវាផ្គត់ផ្គង់ឱ្យវារៀន បែរជាវាទៅមានស្រី គិតមើលថោកប៉ុនណា? វាលួចទៅមានស្រីនៅផ្លូវលេខ៣ហើយ ចាប់បាន ហើយដឹងរឿងវាហើយ វាសម្លុតកូនថាមិនឱ្យជិះផ្លូវលេខ៣ទៀតទេ ជិះផ្លូវលេខ២ កុំឱ្យដឹងថាវាហ្នឹងមានស្រី ដឹកស្រី ហើយមិនថាចឹង ឱ្យលុយវា រៀនរាល់ថ្ងៃ ឱ្យវាប្រឹងរៀន វាទៅជាមានស្រី ហើយមិនថាចឹងទេ ទូរស័ព្ទបោកខ្ទេចខ្ទីអស់៣-៤គ្រឿងនៅផ្ទះ បោកកំទេចកំទីអស់រលីងហើយ អស់ចិត្តអស់ចង់ហើយខ្ញុំសុខចិត្តទ្រាំ ទិញទូរស័ព្ទថ្មីឱ្យវា កុំព្យូទ័របោកខ្ទេចខ្ទីអស់ ក៏ខ្ញុំឱ្យវាទៀត ទិញថ្មីឱ្យវាទៀត ទីបញ្ចប់វាបោកអស់រលីង វាបួសជាលោក វាសឹកមក មកបានខ្ញុំ ១បាតក៏វាគ្មានឱ្យខ្ញុំផង វាបានជាមួយខ្ញុំ លុយលើខ្ញុំទាំងអស់ ឥឡូវវាបំផ្លាញលុយអស់រលីងក្នុងផ្ទះ បំផ្លាញគ្មានសល់ត្រង់ណាទេលុយ ហើយឥឡូវវាបានបោលក្បាលចេញហើយ វាដើរទៅបោកស្រីៗផ្សេងៗទៀត រាល់ថ្ងៃនេះ វាធ្វើដូចខ្លួនវាហ្នឹងនៅកំលោះ អ៊ីចឹង វាទុកកូនឱ្យខ្ញុំ ហើយវានិយាយថាកូនវាមិនយកចិញ្ចឹមទេ វាថាបើពិបាកពេក សម្លាប់កូនហ្នឹងចោលទៅ ចែកគ្នាម្នាក់ពាក់កណ្តាល វាយកពាក់កណ្តាល ខ្ញុំយកពាក់កណ្តាល ឱ្យលុយវាទៅរៀន វាកុហកយើងថាទៅរៀនអ៊ីចេះ រៀនអ៊ីចុះ តាមពិតវាទៅមានស្រីរាល់ថ្ងៃរហូត អាខោនហ្វេសប៊ុក ទូរស័ព្ទទាំងអស់ដែលវាបោកទាំងអស់ ខ្ញុំដូរថ្មីឱ្យវា រហូតដល់ទូរស័ព្ទថ្មីនេះទៀត វាណា វាធ្វើវាដាក់លេខកូដមិនឱ្យខ្ញុំដោះលេខកូដហ្នឹង បានខ្ញុំយកមកដោះលេខកូដ ឃើញវាញ៉ែជាមួយស្រីសព្វបែបយ៉ាងទាំងអស់ ហើយខ្ញុំក៏មិននឹកឃើញថាមនុស្ស មុខមាត់វាចឹង មិនស្មានចរិតវាចឹងទេ ហៅមិនមែនជាមនុស្សទេ ហៅអាឆ្កែបានសម ទើបមានកូនអាយុទើប១ខួបជាងទេ ១ខួបប៉ុន្មានខែទេ វាចិត្តដាច់ ឱ្យតែខឹងកូនម្តងណា វាបោកកូនចោល ចង់តែសម្លាប់កូនចោល ហើយគិតពិចារណាមើល វាដើរតែបោកស្រីៗទេ ហើយនេះខ្ញុំបង្ហោះនេះ ខ្ញុំសុខចិត្តកាត់កេរ្តិ៍ កាត់ខ្មាស ដើម្បីឱ្យដឹងថាអាមនុស្សសណ្តានថោកហ្នឹងវាយ៉ាងណា ហើយវាមិនដែលរៀនសាកលវិទ្យាល័យអីទេ វាហ្នឹងវាសឹកពីលោកមក វារត់ម៉ូតូឌុបទេ មួយថ្ងៃៗ ឱ្យតែលុយវាចាយ វាមិនគ្រប់គ្រាន់ទៀត វាដើរគ្រប់ស្រីទាំងអស់ ឥឡូវនេះវាបោកខ្ញុំអស់ទ្រព្យសម្បត្តិរលីង ហើយនៅមានសល់កូនវាមួយនៅហ្នឹងទៀត ហើយឥឡូវហ្នឹងវាលែងលះខ្ញុំដាច់ហើយ ខ្ញុំក៏នឹកឃើញថាមកពីអាសណ្តានថោកហ្នឹង វាចង់ទាក់ទងស្រីផ្សេងទៀត វាចង់បោកស្រីផ្សេងទៀត ហើយ ព្រោះវាដើរទាក់គ្រប់ស្រី ឱ្យតែស្រីនៅខេត្តណាៗ វាដើរបោកហើយ វាដើរទាក់គ្រប់តែស្រីតែម្តង គិតពិចារណាមើលទៅ អានេះវាទាក់ខ្ញុំ ហើយវាបោកទាំងលុយ បោកទាំងកាយ បោកទាំងចិត្ត បោកទាំងទ្រព្យសម្បត្តិខ្ទេចគ្មានសល់ កុំព្យូទ័រ៣-៤ បំផ្លាញលុយអស់ឡើងមិនចេះតិច ហើយវានៅធ្វើខ្លួនវាហ្នឹងត្រឹមត្រូវទៀត រាល់ថ្ងៃហ្នឹងវាបើកអាខោន៦-៧អាខោន ដើម្បីវាដើរទាក់ទងគេ ហើយមិនថែមទាក់ទងណា ទាក់ទងតែសិស្សសាលា ឈ្មោះវាហ្នឹង ហន វិសាល បើនៅស្រុកវាហ្នឹង នៅខេត្តពោធិ៍សាត់ ឈ្មោះហែល គេហៅតែបងហែលទេ ហើយពេលវានៅស្រុកវា ម៉ាក់ប៉ាវាធ្លាប់និយាយប្រាប់ខ្ញុំ ខ្ញុំអត់ដឹងទេ ដោយសារតែម៉ាក់ប៉ាវានិយាយហើយបានខ្ញុំដឹងទេ យកគ្នាហើយបានដឹងចរិតវាណា ពេលឱ្យទៅឃ្វាលគោគេ បាត់គោគេ ឱ្យទៅឃ្វាលគោឪពុកម្តាយ ក៏បាត់គោឪពុកម្តាយ ដើរតាមផ្ទះគេ ទៅលួចឈើគេ រហូតដល់ប៉ូលិសចាប់ចូលប៉ុស្តិ៍ អត់ទាន់ប៉ូលិសចាប់ចូលគុកទេ ព្រោះបង់គេអស់២លាន ហើយចរិតវាចេញមក ខ្ញុំអត់ដឹងចរិតវាធ្លាប់បួសនៅវត្តខ្លាកូនចាស់ វាបួសជាលោកក៏ធ្លាប់តេញ៉ែស្រី នាំស្រីទៅដើរលេងដែរ វាពាក់សម្លៀកបំពាក់ធម្មតានាំស្រីទៅដើរលេងនៅម្តុំបាញ់ឆែវយាយវ៉ិច ហើយសូមបងប្អូនជួរស៊ែរមើលផង ជួយស៊ែរឱ្យគេ ដឹងថា អាប្រុសហ្នឹងកុំឱ្យវាដើរបោកគេទៀត ជួយស៊ែរឱ្យគេដឹងលឺផង ខ្ញុំមិនចង់ឱ្យស្រីខ្លះឈឺចាប់ដោយសារតែវាដូចខ្ញុំទេ ខ្ញុំមានកូន មិនមែនអត់កូនទេ តែវាធ្វើឱ្យខ្ញុំឈឺចាប់ណាស់ ធ្វើឱ្យខ្ញុំឈឺចាប់ហើយ ឥឡូវនេះវាមិនទទួលស្គាល់កូន មិនចង់ចិញ្ចឹមកូន ក៏ហីទៅចុះ តែចរិតវាធ្វើឱ្យខ្ញុំឈឺចាប់ណាស់…”។
ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីបុរសជាប្តីឈ្មោះហន វិសាល បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕