Thursday, January 23, 2025
Homeព័ត៌មានជាតិប្តីអត់ស្រួលខ្លួន រកថ្នាំលេបអត់ទាន់ ស្លាប់ចោលប្រពន្ធកូន

ប្តីអត់ស្រួលខ្លួន រកថ្នាំលេបអត់ទាន់ ស្លាប់ចោលប្រពន្ធកូន

ខេត្តកណ្តាល ៖ បុរសម្នាក់ បានចេញមកធ្វើការបើកឡានដឹកដីឱ្យគេ ដើម្បីរកប្រាក់ចិញ្ចឹមប្រពន្ធកូន លុះអត់សូវស្រួលខ្លួន ក៏ត្រូវថៅកែឡានដឹកដីដេញឱ្យទៅរកទិញថ្នាំពេទ្យលេប តែមិនទាន់បានអីផង ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់ក្បែរឡាន ក្នុងការដ្ឋានជីកដី បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចការដ្ឋានជីកដីមួយកន្លែង ស្ថិតក្នុងភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល។

បុរសរងគ្រោះដែលដេកស្លាប់រូបនេះ មានឈ្មោះរ៉ិន មៀន អាយុ៣៧ឆ្នាំ មុខរបរបើកបរឡានដឹកដី មានប្រពន្ធ និងកូនក្នុងបន្ទុក៣នាក់ (ប្រុស២ ស្រី១) មានលំនៅក្នុងភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល។

តាមសម្តីស្ត្រីឈ្មោះអាង ស៊ីណា ហៅម៉ាក់អាបីត អាយុ៣៤ឆ្នាំ មុខថៅកែឡានដឹកដី មានលំនៅក្នុងភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះ បានទូរស័ព្ទមកត្អូញប្រាប់គាត់ថា គាត់អត់សូវស្រួលខ្លួនទេ អត់បានបើកឡានទេថ្ងៃនេះ។ ពេលនោះគាត់ក៏ប្រាប់ទៅជនរងគ្រោះវិញថា មិនអីទេ ទៅទិញថ្នាំពេទ្យលេបឱ្យស្រួលខ្លួនទៅ។ ភ្លាមនោះ ជនរងគ្រោះ ក៏ប្រាប់ថា ម៉ាក់អាបីតប៉ុណ្ណឹងបានហើយ ខ្ញុំសុំឡានគេទៅជាមួយ ថាហើយជនរងគ្រោះ ក៏បិទទូរស័ព្ទទៅ ស្រាប់តែមួយសន្ទុះធំក្រោយមកក៏មានគេទូរស័ព្ទប្រាប់ថា ឃើញជនរងគ្រោះដេកស្លាប់នៅក្បែរឡានដឹកដីក្នុង ការដ្ឋានជីកដីបាត់ទៅហើយ។

ចំណែកបុរសឈ្មោះចន្ទ័ សាន អាយុ៣៩ឆ្នាំ មុខរបរលក់ទឹកអំពៅតាមម៉ូតូ មានលំនៅក្នុងភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានមកលក់ទឹកអំពៅនៅក្នុងការដ្ឋានជីកដីខាងលើដូចសព្វដង បន្ទាប់មក ជនរងគ្រោះក៏បានហៅគាត់ឱ្យដាក់ទឹកអំពៅ១កែវ តម្លៃ១០០០រៀល លុះកិនទឹកអំពៅលក់ឱ្យជនរងគ្រោះរួច គាត់ក៏បើកម៉ូតូចេញទៅលក់នៅកន្លែងផ្សេងទៀតទៅ។ ស្រាប់តែបន្តិចក្រោយមក គាត់ជិះម៉ូតូត្រឡប់មកវិញ កាត់ការដ្ឋានជីកដីខាងលើ ឃើញគេចោមរោមមើល ក៏សួរគេថាមានរឿងអី? ស្រាប់តែគេបានប្រាប់ថា មានមនុស្សខ្យល់គរ លុះគាត់ចូលទៅមើលឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលផ្នែកពិនិត្យវិភាគកន្លែងកើតហេតុស្រុកអង្គស្នួល មកដល់កន្លែងកើតហេតុ ដោយមានចូលរួមពី លោកក្រុមប្រឹក្សាឃុំគ្រូពេទ្យ មេភូមិ នគរបាលប៉ុស្តិ៍ និងប្រពន្ធ ម្តាយ បងប្អូន បានធ្វើការពិនិត្យជនរងគ្រោះ ពិតជាស្លាប់ដោយសារខ្យល់គរប្រាកដ មែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះឡើយ៕

RELATED ARTICLES