ស្រីស្អាតគៀត សុវណ្ណាឡាង បានឱបថើបគ្នាយ៉ាងស្អិតល្មួតជាមួយលោកលឹម ជាឡាយ តាមរយៈការ Live វីដេអូជាសាធារណៈមួយ កាលពីពេលថ្មីៗនេះ ដែលសកម្មភាពបែបនេះត្រូវបានទស្សនិកចាត់ទុកថា សុវណ្ណាឡាង ពិតជាប្រកែកទាំងបំពានមែន ព្រោះថា កន្លងមកស្រីស្អាតរូបនេះ ឱ្យតែអ្នកកាសែតសួរនាំរឿងទំនាក់ទំនងស្នេហាជាមួយជាឡាយ នោះ នាងបែរជាថា គ្រាន់តែរាប់អានគ្នាធម្មតាៗ ក្នុងនាមជាមិត្តរួមអាជីពប៉ុណ្ណោះ។
ទោះជាយ៉ាងណា ពេលនេះអ្វីៗត្រូវបានលាតត្រដាងច្បាស់ និងភ្នែកស្រស់ៗ ហើយថា ការពិតសុវណ្ណាឡាង និងជាឡាយ គឺពិតជាកំពុងតែបង្កាត់ភ្លើងស្នេហាជាមួយគ្នាយ៉ាងពិតប្រាកដមែន ព្រោះបើមិនអ៊ីចឹងទេ មិនមែនពួកគេស្មគ្រ័ចិត្តមកឱបថើបគ្នានៅក្រៅឆាកយ៉ាងស្អិតល្មួតបែបនេះឡើយ។
តាមរយៈស្រីស្អាតគៀត សុវណ្ណាឡាង ត្រូវលឹម ជាឡាយ ថើបឡើងចង់សឹកថ្ពាល់នេះដែរ គេជឿថា ប្រុសៗទាំងឡាយដែលសុទ្ធតែជាអ្នកធំសម្បូរទ្រព្យ និងមានអំណាចនោះ ពិតជាខកចិត្តនិងស្តាយតារាសាច់សខ្ចីរូបនេះជាខ្លាំង ព្រោះថា ពេលនេះប្រុសដែលអាចប៉ះប្រាណនាង គឺមានតែជាឡាយ ម្នាក់ប៉ុណ្ណោះ។
តារាមួយចំនួនទៀត បានឱ្យដឹងថា ការពិតលឹម ជាឡាយ ចង់ណាស់ឱបថើបសុវណ្ណាឡាង ឱ្យគ្រប់គ្នាបានដឹងថា ស្រីស្អាតរូបនេះ គឺជាគូសង្សារខ្លួន ដើម្បីបង្អាក់ដំណើរដល់ប្រុសៗទាំងឡាយ កុំឱ្យមកតាមញ៉ែនាងទៀត។ ប៉ុន្តែអ្វីដែលជាឡាយ ចង់បានធំបំផុតនោះ គឺការផ្ញើសារទៅកាន់អ្នកមេម៉ាយសាច់សខ្ចីកែវ និសា ដែលជាអតីតសង្សាររបស់ខ្លួននោះ ឱ្យបានដឹងថា ខ្លួនអាចរកសង្សារថ្មីមកជំនួសនិសា បានក្មេង និងស្អាតជាងនាងទៅទៀតនោះ គឺតារាសាច់ដូចបណ្តូលចេក នាងសុវណ្ណាឡាង នេះតែម្តង ដែលធ្វើឱ្យនិសា មានការភ្ញាក់ផ្អើលតិចតួចមិនខានឡើយ។
ថ្វីត្បិតតែគៀត សុវណ្ណាឡាង បង្ហាញឱ្យគេដឹងថា នាងពិតជាសង្សារលឹម ជាឡាយ មែន តែពេលនេះ តារាដែលធ្លាប់តែត្រូវបានក្រុមម៉ែយ៉ែមតាមឆាឆៅនេះ នៅតែមិនទាន់ហ៊ានកំណត់ថ្ងៃចូលរោងការជាមួយអតីតសង្សារកែវ និសា នេះ តាមសំណើរលោកថៅកែទឹកកកនៅក្រុងកំពង់ចាម ដែលចង់ឱ្យពួកគេក្រាបផ្ទឹម ហើយលោកថៅកែជាអ្នកចេញលុយរៀបការឱ្យទាំងអស់នោះឡើយ ដោយសុវណ្ណាឡាង ចង់មើលចិត្តជាឡាយ ថែមទៀតថា តើប្រុសក្មេងនេះ ពិតជាស្រលាញ់នាងស្មោះមែន ឬក៏គេនៅតែនឹកនាដល់សង្សារចាស់ ហើយមកឱបថើបនាងគ្រាន់តែបំភ្លេចអ្នកមេម៉ាយនិសា ឬយ៉ាងណា?៕