Wednesday, May 1, 2024
Homeព័ត៌មានជាតិចាប់​ខ្លួន​ជន​​សង្ស័យ ​ល្បួង​មិត្ដ​ភ័ក្ដិ ​ទៅ​​​រឹត​​ក​ប្លន់​​យក​​ម៉ូតូ​​មិន​​បាន​​សម្រេច​ ​

ចាប់​ខ្លួន​ជន​​សង្ស័យ ​ល្បួង​មិត្ដ​ភ័ក្ដិ ​ទៅ​​​រឹត​​ក​ប្លន់​​យក​​ម៉ូតូ​​មិន​​បាន​​សម្រេច​ ​

ភ្នំពេញ៖ ជនសង្ស័យដែលបានធ្វើសកម្មភាពរឹតកប្លន់យកម៉ូតូពីមិត្តភក្កិដែលទៅបបួលគ្នាទៅបុកប៊ីយ៉ែមិនបានសម្រេចនៅភូមិប្រការ សង្កាត់ព្រៃសរ ខណ្ឌដង្កោ កាលពីវេលាម៉ោង១០និង៣ឥនាទីព្រឹក ថ្ងៃទី១៨ ខែសីហា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់រួមជាមួយបក្សពួកចំនួន៣នាក់ទៀត  នៅវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៥ ខែសីហា នៅកន្លែងបញ្ចាំម៉ូតូមួយកន្លែង ស្ថិតនៅ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។

ជនដៃដល់ដែលជាអ្នកធ្វើសកម្មភាពមានឈ្មោះ ឃាន បុរី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ម្តុំកាណាដាឌីយា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំនើតនៅភូមិទួលឃ្លាំង ឃុំទួលឃ្លាំង ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ និងបក្សពួក៣ នាក់ទៀតដែលជាប់សង្ស័យមានឈ្មោះ ១ម៉េង ទ្រី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ រត់តាក់ស៊ី ២ឈ្មោះ គូ ណារិន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ និង៣ឈ្មោះ ម៉េង លាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររត់តាក់ស៊ី ទាំងបីនាក់ ស្នាក់នៅភូមិ ថ្មីកណ្តាល ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

dfdgavf
ជនរងគ្រោះ រៀបរាប់ប្រាប់សមត្ថកិច្ចពីដំណើ់ររឿង

តាមសំដីពីសមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីជនរងគ្រោះម្នាក់ឈ្មោះ ស៊ិន ផាន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានស្គាល់គ្នាជាមួយជនសង្ស័យម្នាក់នៅកន្លែងបុកប៊ីយ៉ែ ហើយជនរងគ្រោះធ្លាប់ជូនជន សង្ស័យទៅបញ្ចាំម៉ូតូនៅឃ្លាំរំសេវ រួចហើយជនសង្ស័យបានណាត់ហៅឲ្យទៅឌុបរូបគេ នៅបន្ទប់ជួលនៅត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បីទៅលេងបុកប៊ី យ៉ែជាមួយគ្នា ។ ខណៈពេលជនរងគ្រោះទៅដឹកជនសង្ស័យមានគ្នា២នាក់ហើយជនសង្ស័យប្រាប់ឲ្យដឹងតាមផ្លូវវាងដែលជាផ្លូវស្ងាត់ ខណៈពេលដល់កន្លែងស្ងាត់ជនសង្ស័យ បានប្រាប់ឲ្យជនរងគ្រោះឈប់ម៉ូតូបត់ជើងហើយជនសង្ស័យម្នាក់បានយកខ្សែឌុយសាក ទូរស័ព្ទចំនួន៣សរសៃមកវេញបញ្ចូលគ្នាយកទៅរឹតកជនរងគ្រោះដើម្បីប្លន់យកម៉ូតូហុងដា ឌ្រីមស៊េរី២០១៦ ពណ៌ខ្មៅ មួយគ្រឿង ប៉ុន្តែ ភ្លាមៗនោះជនសង្ស័យបានលូកយកបានទូរស័ព្ទមួយគ្រឿង ក៏ត្រូវជនរងគ្រោះខំប្រឹងរើបំរេះរួចខ្លួនស្រែកថាចោរៗ ធ្វើឲ្យជនសង្ស័យ ភ័យបានរត់ចូលក្នុងព្រៃគេចខ្លួនទៅបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចចុះទៅឡោមព័ទ្ធចាប់ តែចាប់បាន ។

sdgfdfd
សមត្ថកិច្ចកំពុងសួរនាំជនរងគ្រោះ ( ពាក់អាវខ្មៅ)

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដង្កោមកកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ធានខណ្ឌដង្កោ បានតាមស្រាវជ្រាវនិងសើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតដល់មានដំរុយដឹងថាជនសង្ស័យជាមុខសញ្ញាតែងតែយកម៉ូតូទៅបញ្ចាំ ម៉ូតូនៅកន្លែងបញ្ចាំម៉ូតូមួយកន្លែងនៅម្តុំឃ្លាំងរំសេវ ដែលស្ថិតនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ទើបកម្លាំងរបស់គាត់បានសហការជាមួយនិងកម្លាំងនគរបាលខណ្ឌទួលគោក បានធ្វើ ឃាត់ខ្លួន បានជនសង្ស័យដៃដល់ម្នាក់ និង មនុស្សចំនួន៣នាក់ទៀត ព្រមទាំងម៉ូតូ ដកហូតបានម៉ូតូមួយគ្រឿងម៉ាក CBR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CZ 5217 មួយគ្រឿង ដែលជនសង្ស័យយកទៅបញ្ចាំ ។

ជនដៃដល់ម្នាក់និងបក្សពួក៣នាក់ទៀតបន្ទាប់ពីឃាត់ខ្លួនបានហើយនាំយកទៅសាកសួរនៅអធិការដ្ឋានខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យដៃដល់ឈ្មោះ ឃាន បុរី បានសារភាពថារូបគេ ពិតជាបានធ្វើសកម្មភាព រឹតកប្លន់យកម៉ូតូ ពីជនរងគ្រោះឈ្មោះ ស៊ិនផាន ពិតប្រាកដមែន តែមិនបានសំរេច ហើយជនសង្ស័យរូបនោះបានបន្តទៀតថា ដោយសារតែខ្លួន លេងល្បែងស៊ីសង ចាញ់លុយអស់ពីខ្លួន ទើបរូបគេហ៊ានដាច់ចិត្តធ្វើបែបនេះ ។

dsfdfssd
ម៉ូតូជនរងគ្រោះ ដែលជនល្មើសប្លន់យកមិនបានសម្រេច

ក្រោយពេលសាកសួររួច ជនសង្ស័យត្រូវសមត្ថកិច្ច ក៏សាងសុំនុំរឿងបញ្ជូនខ្លួនទៅតុលាការ  ។ ដោយឡែកជនសង្ស័យបីនាក់ទៀត សមត្ថកិច្ច កំពុងធ្វើការសាកសួរ ប្រសិនបើ មិនមានជាប់ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចនិងដោះលែងអោយមានសេរីភាពវិញ ៕

ណន រ៉ាត់

RELATED ARTICLES