Tuesday, November 19, 2024
Homeតារាខ្មែររ៉ាប៊ី បុរសក្នុងក្តីសុបិន្តរបស់នាង ទាល់តែចេះលើកបាយឲ្យញាំដល់ក្នុងបន្ទប់

រ៉ាប៊ី បុរសក្នុងក្តីសុបិន្តរបស់នាង ទាល់តែចេះលើកបាយឲ្យញាំដល់ក្នុងបន្ទប់

ម្ចាស់បទ “មាន់ស្រែ” នាងរ៉ាប៊ី ដែលរាំគ្រលែងគូទយ៉ាងស្រើបស្រាល ធ្វើឱ្យតាតាចង់គាំងបេះដូង តាមរយៈបទ “លុយ លុយ លុយ” នោះ ពេលនេះស្រីស្រស់នៅតែអះអាងថា មិនទាន់មានម្ចាស់ចិត្តថ្មីនៅឡើយ ក្រោយពេលដែលនាងបានបែកបាក់សង្សារកាលពីឆ្នាំមុន។

តារាចម្រៀងវ័យក្មេងនេះ មិនលាតត្រដាងឱ្យគេដឹងថា អតីតប្រុសស្នេហ៍របស់នាងនោះ ជាអ្នកណាឡើយ គ្រាន់តែបានសារភាពថា ខ្លួនធ្លាប់មានសង្សារតែបានបែកបាក់គ្នាហើយ។

ចំណែកពេលនេះ នាងរ៉ាប៊ី បានឱ្យដឹងថា មានប្រុសទាំងក្មេង ទាំងចាស់ ចូលមកតាមញ៉ែព្រមគ្នា ដែលក្នុងនោះ មានប្រុសមួយចំនួនបានហ៊ានទាំងប្រគល់អ្វីៗគ្រប់បែបយ៉ាងទាំងអស់ ជូននាងឱ្យតែនាងត្រូវការទៀតផង ប៉ុន្តែនាងមិនលោតឆត្រនោះទេ ព្រោះយល់ថា លុយ ឡាន ដែលគេឱ្យនោះ អាចត្រូវគេដកហូថ្ងៃណាវិញ ក៏បានដែរ។

អ្វីដែលសឹងមិនគួរឱ្យជឿនោះ តារាចម្រៀងពូកែលេងក្បាច់រាំ នាងរ៉ាប៊ី និយាយដោយលាក់លៀមថា នៅឆ្នាំ២០១៨នេះ នាងរកសង្សារថ្មីមិនបាននោះទេ ព្រោះប្រុសៗដែលតាមស្រលាញ់នាងនោះ សុទ្ធតែគ្មានត្រូវចិត្ត។

ការថ្លែងរបស់ស្រីស្អាតបែបនេះ មិនមែនថា នាងរ៉ាប៊ី រកប្រុសកំពូលមានទ្រព្យនោះទេ តែបុរសដែលនាងស្វែងរកដូចរកម្ជុលនៅបាតសមុទ្រនោះ គឺនាងតែងគេងប្រាថ្នាថា ចង់បានប្រុសស្នេហ៍ជាអ្នកដែលចេះយល់ចិត្តនាងទាំងយប់ថ្ងៃហើយ អ្វីដែលពិសេសនោះ គឺនាងចង់ឱ្យម្ចាស់ចិត្តនាងនោះ ចេះយកចិត្តនាងតាមរយៈការលើកបាយឱ្យ ញ៉ាំដល់បន្ទប់ជារៀងរាល់ថ្ងៃទៀតផង។

ស្រីស្អាត ជាអតីតពិធីការិនីប៉ុស្តិ៍ហង្សមាស នាងរ៉ាប៊ី បានឱ្យដឹងថា បើសិនជានាងរកបានប្រុសស្នេហ៍ដូចខាងលើនេះបាន គឺនាងស្រលាញ់ងាប់ចោល។

ទោះជាយ៉ាងណាប្រុស ដែលនាងរ៉ាប៊ី គេងប៉ងប្រាថ្នាចង់បានមកថ្នាក់ថ្នមកាយានាងដល់បន្ទប់គេង តាមរយៈការយកចិត្តនោះ គេជឿថា មិនយូរឡើយ ស្រីស្អាតរូបនេះនឹងប៉ះបុរសក្នុងក្តីសុបិន្តនោះជាមិនខានឡើយ ព្រោះបើគេស្រលាញ់នាងពិត គឺប្រាកដជាមិនរាថយរឿងថ្នមទាំងយប់ថ្ងៃនោះទេ។

រ៉ាប៊ី ដែលបោះបង់អាជីពពិធីការិនីនៅហង្សមាស មកចូលច្រៀងនៅថោន នោះ បានឡើងកូដតាមរយៈបទ “មាន់ស្រែ” ដែលល្បី១បទនេះ នាងរកចំណូលបាន១០ម៉ឺនដុល្លារ ហើយពេលនេះ នាងរំពឹងបទ “លុយ លុយ លុយ” អាចនឹងធ្វើឱ្យនាងល្បីថែមទៀតជាមិនខាន បើទោះជាចេញ Trailer កាលពីពេលថ្មីៗនេះ មានគេរិះគន់ថា នាងរាំធ្វើឱ្យតាតានៅមិនស្ងៀមក៏ដោយ៕

RELATED ARTICLES