Tuesday, November 19, 2024
Homeតារាខ្មែរឌុច លីដា និង តូតា ស្រស់ស្អាតក្នុងរឿង ”កូនពស់កេងកង” ដឹងអត់អ្នកណា Make Up?

ឌុច លីដា និង តូតា ស្រស់ស្អាតក្នុងរឿង ”កូនពស់កេងកង” ដឹងអត់អ្នកណា Make Up?

រឿង ”កូនពស់កេងកង” របស់ផលិតកម្មរស្មីហង្សមាស បានធ្វើពិធីសម្ពោធជាផ្លូវការ នៅផ្សារទំនើបអ៊ីអន សែន សុខ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨​ដោយមានតារាល្បីៗជាច្រើនបានចូលរួមអបអរសាទរ។

តាមអ្នកតំណាងផលិតកម្មរស្មីហង្សមាស បានឲ្យដឹងថា រឿងនេះមានតារាសម្ដែងល្បីៗជាង៨០នាក់ ចូលរួមថត ហើយម៉ូដសក់តួនីមួយៗ មានការពិបាកតុបតែង និងផាត់មុខ ហេតុនេះហើយបានជាគេចង់ដឹងថា អ្នកណាជាអ្នក Make Up តារាក្នុងរឿង ”កូនពស់កេងកង” ទៅ?

កញ្ញារ័ត្ន បានឲ្យដឹងថា នាងជាអ្នកផាត់មុខ និងតុបតែងកាយឲ្យតារាល្បីៗជាច្រើននាក់ នៅក្នុងរឿង ”កូនពស់កេងកង” នោះហើយ នាងបានបម្រើការងារនេះ រយៈពេល៦ឆ្នាំមកហើយ ព្រោះស្រលាញ់អាជីពសិល្បៈខ្លាំងពេក។

កញ្ញារ័ត្ន អាយុ៣០ឆ្នាំ ដែលអ្នកសិល្បៈជាច្រើនហៅថា ”រ័ត្ន Make Up” នោះបានបង្ហាញមោទកភាពខ្លាំងចំពោះការបានតុបតែងខ្លួន និងផាត់មុខឲ្យតារាល្បីៗក្នុងរឿងភាគរបស់បទូរទស្សន៍ហង្សមាស ដែលដឹកនាំដោយលោកហ្វៃ សំអាង ហើយគេសង្ឃឹមថា រឿងនេះនឹងផ្ទុះជាមិនខាន ព្រោះតារាសម្ដែងថតរឿងនេះទាំងអស់ គឺសុទ្ធតែល្បីឈ្មោះសឹងទាំងអស់។

អ្នក Make Up ឲ្យតារាល្បីៗក្នុងរឿង ”កូនពស់កេងកង” ដូចជាស្រីស្អាតឌុច លីដា , តូតា , ម៉ៃយ៉ា , ចន ច័ន្ទលក្ខិណា ជាដើម នោះ បានឲ្យដឹងថា នាងធ្លាប់ធ្វើការជាមួយផលិតកម្មភូមិពេជ្រ, Red Picture, CTN ហើយក្រៅពីផាត់មុខឲ្យតារាថតភាពយន្ដនោះ នាងក៏ធ្លាប់ផាត់មុខឲ្យតារាថត MV និងស្ពតមួយចំនួនទៀតផងដែរ។

ដោយឡែក ក្រៅពីជាអ្នក Make Up ឲ្យតារាល្បីៗក្នុងរឿង ”កូនពស់កេងកង” នោះ នាងរ័ត្ន ក៏ធ្លាប់ផាត់មុខឲ្យតារាសម្ដែងក្នុងរឿង ”ប៉ុបពីទៅហូលីវូដ”, ”ម្ជុលបាទសមុទ្រ“ ជាដើម៕

RELATED ARTICLES