Wednesday, January 22, 2025
Homeព័ត៌មានជាតិពត៌មានលម្អិត៖ ស្រវឹងស្រារំលោភសម្លាប់ស្ត្រីគថ្លង់ រួចដេកឱបសព

ពត៌មានលម្អិត៖ ស្រវឹងស្រារំលោភសម្លាប់ស្ត្រីគថ្លង់ រួចដេកឱបសព

ខេត្តកំពង់ស្ពឺ ៖ ករណីជនប្រមឹករំលោភសម្លាប់ស្ត្រីគថ្លង់ រួចដេកឱបសពមិនរត់ទៅណានេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិក្រាំងឈើនាង ឃុំមហាឬស្សី ស្រុកគងពិសី។

ជនសង្ស័យជាឃាតករចិត្តសាហាវយង់ឃ្នង ដែលរំលោភសម្លាប់ស្ត្រីគថ្លង់ដោយគ្មានញញើតដៃ មានឈ្មោះយុក រ៉ាត់ អាយុ៣៣ឆ្នាំ មុខរបរជាងផ្ទះ មានលំនៅក្នុងភូមិព្រៃអន្ទាវ ឃុំស្តុក ស្រុកគងពិសី។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះយ៉ា សាវរី ហៅតឺ អាយុ៣៣ឆ្នាំ ជាជនពិការ (គថ្លង់) និងជាកូនកំព្រាឪពុកម្តាយ សព្វថ្ងៃរស់នៅតែម្នាក់ឯងក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ស្ត្រីរងគ្រោះខាងលើ បានដេកនៅលើផ្ទះឈើ សង់ខ្ពស់ពីដី ទំហំ៨ម៉ែត្រ គុណនឹង៧ម៉ែត្រ ជញ្ជាំងក្តារ ដំបូលប្រក់ក្បឿងក្បាច់តែម្នាក់ឯងដូចសព្វដង រហូតដល់វេលាម៉ោង១១យប់ ថ្ងៃដដែល ខណៈដែលស្ត្រីរងគ្រោះកំពុងដេកលង់លក់ ស្រាប់តែត្រូវជនល្មោភកាម ជាឃាតករដៃឆៅខាងលើ បានធ្វើសកម្មភាពលបឡើងទៅលើផ្ទះ រួចក៏ធ្វើសកម្មភាពចាប់រំលោភស្ត្រីរងគ្រោះទាំងកំរោល រហូតដល់បានសម្រេច បន្ទាប់មកក៏សម្លាប់ស្ត្រីរងគ្រោះចោល ដើម្បីបំបិទមាត់តែម្តង។

តាមប្រភពពីអ្នកជិតខាង បានឱ្យដឹងថា នៅមុនពេលកើតហ៊េត គេបានស្តាប់លឺសំឡេង ស្ត្រីរងគ្រោះស្រែក ដែលតាមធម្មតា នាងមិន ដែលមានអាការបែបនេះសោះឡើយ ជាហេតុធ្វើឱ្យអ្នកជិតខាង មានការងឿងឆ្ងល់ ក៏នាំគ្នាទៅមើល លុះទៅដល់ឡើងទៅរុញទ្វារផ្ទះស្ត្រីរងគ្រោះ ស្រាប់តែជាប់គន្លឹះពីខាងក្នុង ភ្លាមនោះអ្នកភូមិ ក៏ឆួលពិលមើលតាមប្រឡោះក្តារ ក៏ប្រទះឃើញជនសង្ស័យយកកាំបិតខ្ទាស់ទ្វារជាប់ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។

ប្រភពដដែលបន្តថា ក្រោយពេលសមត្ថកិច្ចចុះមកដល់ ក៏សហការគ្នាជាមួយអ្នកភូមិ គាស់ទម្លាយទ្វារចូលទៅក្នុងផ្ទះ ស្រាប់តែប្រទះ ឃើញជនសង្ស័យកំពុងដេកឱបសពស្ត្រីរងគ្រោះនៅក្នុងភួយ ទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យជាប់តែម្តង។

ក្រោយចាប់ឃាត់ខ្លួនបាន នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភ រួចសម្លាប់ស្ត្រីរង គ្រោះប្រាកដមែន មូលហេតុដោយសារតែតាមចែចង់ស្ត្រីរងគ្រោះមិនបាន។
ជនសង្ស័យជាឃាតករដៃឆៅខាងលើ បានបន្តសារភាពថា នៅមុនពេលកើតហេតុ រូបគេបានមកសង់ផ្ទះឱ្យអ្នកភូមិ ដែលនៅជាប់ផ្ទះរបស់ ស្ត្រីរងគ្រោះ ក្រោយមកក៏លង់ស្នេហ៍នាង ហើយក៏បានព្យាយាមលែងខាយ (ប្រើកាយវិការ) បំណងសុំស្នេហ៍នាងដែរ តែនាងមិនព្រម។ លុះពេលធ្វើផ្ទះឱ្យគេរួច ក្រុមជាងក៏បានបើកិលុយត្រឡប់ទៅផ្ទះវិញអស់រៀងខ្លួន ចំណែករូបគេ ក៏ទៅផ្ទះវិញដែរ។

ជនសង្ស័យជាឃាតករបន្តថា លុះមកដល់យប់កើតហេតុ នៅវេលាម៉ោង១១យប់ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពីផឹកស្រាស្រវឹង ធ្លាក់ភ្នែក ខ្លួនក៏បានលបស្កាត់មករកស្ត្រីរងគ្រោះ លុះពេលឡើងដល់លើផ្ទះ ត្រូវនាងស្រែក ទើបគេចាប់ខ្ទប់មាត់ ផ្តួលលើក្តារ រួចក៏ធ្វើសកម្មភាព ទាញសារុងចោមពុងរបស់ស្ត្រីរងគ្រោះចេញ បន្ទាប់មកក៏ចាប់រំលោភស្ត្រីរងគ្រោះរហូតដល់បានសម្រេចតែម្តង។ នៅពេលដែលរូបគេកំពុងធ្វើ សកម្មភាពរំលោភនោះ ស្ត្រីរងគ្រោះបានព្យាយាមស្រែកដែរ តែត្រូវរូបគេយកដៃខ្ទប់មាត់នាងជាប់ ណាមួយនាងគថ្លង់ផង ទើបស្រែកមិនលឺ។ លុះក្រោយពេលចាប់រំលោភស្ត្រីរងគ្រោះរួច ដោយសារតែខ្លាចបែករឿង ព្រោះត្រូវស្ត្រីរងគ្រោះស្គាល់មុខ ទើបរូបគេ សម្រេចចិត្តសម្លាប់ស្ត្រីរង គ្រោះ ចោលតែម្នាក់ ដើម្បីបំបិទមាត់ តែពេលសម្លាប់រួច ដោយសារមិនដាច់ចិត្តទៅចោលស្ត្រីរងគ្រោះ ទើបរូបគេ នៅដេកគ្រលុំភួយឱបសព រហូតដល់សមត្ថកិច្ចចុះមកដល់ចាប់ជាប់តែម្តង។

ក្រោយពីពិនិត្យ និងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ច បានបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាទទួលរងអំពើ រំលោភសម្លាប់ប្រាកដមែន។

សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក ជនដៃដល់ជា ឃាតករ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES