Wednesday, January 22, 2025
Homeព័ត៌មានជាតិឪពុកយំស្រែកឱបសពកូនស្រី ស្លាប់ក្នុងថ្ងៃតែមួយ ព្រោះលង់ទឹក

ឪពុកយំស្រែកឱបសពកូនស្រី ស្លាប់ក្នុងថ្ងៃតែមួយ ព្រោះលង់ទឹក

ខេត្តកណ្តាល៖ ក្មេងស្រីរងគ្រោះទាំង២នាក់ ដែលលង់ទឹកប្រឡាយស្លាប់ កាលពីវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្នុងប្រឡាយទឹក ស្ថិតនៅក្នុងភូមិទួលសេរី ឃុំទួលព្រេជ ស្រុកអង្គស្នួល។ រួមមាន ទី១-ឈ្មោះប៉ិច រក្សា អាយុ៩ឆ្នាំ និងទី២-ឈ្មោះប៉ិច រម្យនា ភេទស្រី អាយុ៤ឆ្នាំ។ ក្មេងស្រីរងគ្រោះទាំង២នាក់ត្រូវជាបងប្អូននឹងគ្នា មានលំនៅក្នុងភូមិអន្ទង់ក្រវៀន ឃុំម្កាក់ ស្រុកអង្គស្នួល។

មន្ត្រីនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា កន្លងមកក្មេងស្រីរងគ្រោះទាំង២នាក់រស់នៅក្នុងបន្ទុកជាម្តាយឪពុកនៅភូមិអន្ទង់ក្រវៀន ឃុំម្កាក់ ស្រុកអង្គស្នួល ប៉ុន្តែដោយរយៈពេល៣ថ្ងៃនេះ ម្តាយឪពុកក្មេងស្រីរងគ្រោះរវល់ដើរសម្អាងការពេក ហើយគ្មានអ្នកណាមើលកូនរបស់ខ្លួន ក៏សម្រេចយកកូនស្រីទៅផ្ញើរម្តាយឪពុកនៅឯភូមិទួលសេរី ឃុំទួលព្រេជ ស្រុកអង្គស្នួល។

ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ៨ព្រឹក ក្មេងស្រីរងគ្រោះទាំង២នាក់ បានតាមម្តាយមីង របស់ខ្លួនយកបាយសម្លទៅឱ្យម្តាយឪពុក (ត្រូវជាតាយាយក្មេងស្រីរងគ្រោះ) នៅបឹងដែលកំពុងច្រូតស្រូវ លុះមកដល់ចំណុចប្រឡាយទឹកម្តាយ មីងក្មេងស្រីរងគ្រោះបានឱ្យក្មេងស្រីរងគ្រោះទាំង២នាក់ រួមទាំងកូនរបស់ខ្លួនម្នាក់ទៀត ឈរចាំលើមាត់ប្រឡាយ ហើយខ្លួនយកបាយសម្លទៅឱ្យម្តាយឪពុក។ លុះត្រឡប់មកវិញ ស្រាប់តែឃើញតែកូនរបស់ខ្លួនហែលទឹកខ្វៃៗក្នុងប្រឡាយ ក៏ស្ទុះចូលទៅជួយស្រង់បានទាន់ពេល ចំណែកក្មេងស្រី រងគ្រោះទាំង២នាក់ទៀតបានលង់ទឹកស្លាប់ក្នុងឡាយអស់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោដល់ប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច ចុះមកធ្វើការពិនិត្យតែម្តង៕

RELATED ARTICLES