Saturday, November 23, 2024
Homeវិទ្យាសាស្រ្ដ និងស្រាវជ្រាវភ្លើងសង្គ្រាមតាមព្រំដែនថៃ-មីយ៉ាន់ម៉ា(២០០១)

ភ្លើងសង្គ្រាមតាមព្រំដែនថៃ-មីយ៉ាន់ម៉ា(២០០១)

យល់ដឹង៖ ស្របតាមលទ្ធផល នៃការបន្តកើតមានសង្គ្រាម ស៊ីវិលក្នុងប្រទេសមីយ៉ាន់ម៉ា(កាលពីអតីតកាលគេស្គាល់ថាជាប្រទេស ភូមា) ការប្រយុទ្ធគ្នារវាងរដ្ឋា ភិបាលនិងជនជាតិភាគតិចផ្សេងៗ និងកងទ័ពព្រៃនៃក្រុមបះបោរនយោបាយដែលគាប់ចួន បានរាលដាលទៅកាន់តំបន់ព្រំដែនជាប់ប្រទេសថៃ។

ក្នុងខែកុម្ភះឆ្នាំ២០០១ កងទ័ពថៃបានឆ្លើយតប ទៅនឹងការរាលដាលនៃភ្លើងសង្គ្រាមនោះ ជាមួយនិងការបាញ់ផ្លោងកាំភ្លើងធំ។ ចំណែកកងទ័ពមីយ៉ាន់ម៉ាវិញបានតបតដូចគ្នានេះ ដែរ រហូតបណ្តាលឲ្យ ភាគីទាំងពីររងគ្រោះដោយមានអ្នករបួសនិងស្លាប់ បាត់បង់ជីវិតជាច្រើននាក់។

ការប៉ះទង្គិចគ្នារវាងកងទ័ព មីយ៉ាន់ម៉ានិងទ័ពពួកឧទ្ទាមក្នុងរដ្ឋ សាន ក្នុងអំឡុងខែឧសភាឆ្នាំ២០០១ ក៏ជាហេតុបណ្តាលឲ្យ មានការលុកលុយចូលដែនដីថៃផងដែរ។ជាថ្មីម្តងទៀតកងទ័ពថៃបានតបតវាយបកមកវិញដោយកាំភ្លើងត្បាល់។

ទោះជាយ៉ាងណាប្រជាជាតិទាំងពីរ ធ្វើការចោទប្រកាន់ក្រុមឧទ្ទាមជនជាតិ ដើមភាគតិចដែលជាគូប្រជែងក្នុងការជួយគាំទ្រ ផ្សេងទៀតជាប់ពាក់ព័ន្ធក្នុងការផ្តល់ លាភសក្ការៈច្រើនក្នុងការជួញដូរថ្នាំតាម ព្រំដែននិងការធ្វើសង្គ្រាមប្រូស៊ី (សង្គ្រាមដែលមានការញុះ ញុង់ ដោយមហាអំណាច)ប្រឆាំងគ្នាទៅវិញទៅមកជាដើម។

myanmarflag1

copy-of-picture-026

 

RELATED ARTICLES