Tuesday, April 30, 2024
Homeព្រឹត្តិការណ៍សង្គមប្រពន្ធ​កូន​លោកបណ្ឌិតកែម ឡី ទៅជ្រកកោននៅប្រទេសអូស្ត្រាលី

ប្រពន្ធ​កូន​លោកបណ្ឌិតកែម ឡី ទៅជ្រកកោននៅប្រទេសអូស្ត្រាលី

ភ្នំពេញ៖ ភរិយានិងកូនៗរបស់លោកបណ្ឌិតកែម ឡី ពេលនេះ បានចាកចេញពី ប្រទេសកម្ពុជា ទៅជ្រកកោននៅប្រទេសអូស្ត្រាលី ដែលជាប្រទេសទី៣ ដូចដែលមានព័ត៌មាន ភ្ញាក់ផ្អើល និងចាប់អារម្មណ៍ នាពេលកន្លងមក នេះហើយ ។ ការចាកចេញទៅជ្រកកោននៅប្រទេស  ទី៣ របស់ភរិយានិងកូនរបស់លោកបណ្ឌិតកែម ឡី បានធ្វើឡើងមុនពេលដែលពិធីបុណ្យគម្រប់ ១០០ថ្ងៃ របស់សពលោកបណ្ឌិតកែម ឡី ជិត ចូលមកដល់។

បុណ្យសពគម្រប់១០០ថ្ងៃ របស់លោក- បណ្ឌិតកែម ឡី នឹងត្រូវរៀបចំធ្វើរយៈពេលបី ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៦ ខាងមុខនេះ។ ប៉ុន្តែគណៈកម្មការបុណ្យ មិនទាន់សម្រេចថា ពិធីបុណ្យសព១០០ថ្ងៃនេះ នឹងធ្វើនៅរាជធានីភ្នំពេញ ឬនៅខេត្តតាកែវ នោះទេ គឺអាស្រ័យលើប្រជាពលរដ្ឋភាគច្រើន ជាអ្នកសម្រេចថា ចង់ធ្វើនៅទីតាំងវត្តពោធិ- យារាម ហៅវត្តចាស់ រាជធានីភ្នំពេញ ឬធ្វើ នៅខេត្តតាកែវ?

ព្រះតេជគុណប៊ុត ប៊ុនតិញ គណៈ- កម្មការបុណ្យ បានឱ្យដឹងថា ភរិយា និងកូន របស់លោកបណ្ឌិតកែម ឡី បានចាកចេញពី ប្រទេសកម្ពុជា ទៅកាន់ទីកន្លែងសុវត្ថិភាព ហើយ កាលពីថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ ២០១៦។ យ៉ាងណា ព្រះតេជគុណប៊ុត ប៊ុតតិញ សុំមិនទាន់បញ្ជាក់ថាប្រទេសណាឱ្យពិតប្រាកដ ដែលភរិយានិងកូនៗទាំង៥នាក់ (រាប់ទាំងកំពុង  នៅក្នុងផ្ទៃម្តាយ) ទៅជ្រកកោនតាំងលំនៅថ្មី នោះទេ។ ប៉ុន្តែតាមព័ត៌មានថា ប្រទេសទី៣ នោះគឺប្រទេសអូស្ត្រាលី ដោយសារតែកន្លងមក ធ្លាប់លេចឮថា មានខាងទូតអូស្ត្រាលី ប្រចាំ នៅកម្ពុជា បានទាក់ទងភរិយាលោកបណ្ឌិត កែម ឡី ដែរ។ ម៉្យាងទៀត នៅប្រទេសអូស្ត្រាលី មានអាណិកជនខ្មែរ ដែលស្រឡាញ់រាប់អាន លោកបណ្ឌិតកែម ឡី ច្រើន ជួយជ្រោមជ្រែង ឱ្យភរិយានិងកូនៗរបស់លោកបណ្ឌិត បានទទួល សិទ្ធិជ្រកកោននៅទីនោះ ដោយសារពួកគាត់ បារម្ភពីសុវត្ថិភាពក្រោយពេលមានឃាតកម្ម លើលោកបណ្ឌិតកែម ឡី។

ចំពោះការរៀបចំពិធីបុណ្យគម្រប់១០០ ថ្ងៃ សពលោកបណ្ឌិតកែម ឡី នោះ អ្នកស្រីប៊ូ រចនា ភរិយាលោកបណ្ឌិតកែម ឡី បានផ្តែផ្តាំ និងសរសេរលិខិត១ច្បាប់ ប្រគល់សិទ្ធិឱ្យគណៈ កម្មការរៀបចំពិធីបុណ្យជំនួសលោកស្រី។ ដូច្នេះ ទោះគ្មានវត្តមានភរិយានិងកូន ក៏ពិធីបុណ្យ គម្រប់១០០ថ្ងៃ របស់លោកបណ្ឌិតកែម ឡី នឹងប្រារឰតាមកាលកំណត់។

ព្រះតេជគុណប៊ុត ប៊ុនតិញ មានពុទ្ធដីកា  ប្រាប់ “នគរធំ” នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ថា “ពួកគាត់បានមានកន្លែងមានសុវត្ថិភាព ហើយ អាត្មាសុំធ្វើអត្ថាធិប្បាយប៉ុណ្ណឹង ហើយ ក្នុងនោះដែរ ភរិយានិងបងប្អូនលោកបណ្ឌិត កែម ឡី បានស៊ីញ៉េប្រគល់សិទ្ធិឱ្យគណៈកម្ម- ការរៀបចំពិធីបុណ្យ១០០ថ្ងៃ ដើម្បីឧទ្ទិសជូន លោកបណ្ឌិត ហើយផ្តល់សិទ្ធិទាំងស្រុងទាំងការ គ្រប់គ្រងផែនការបុណ្យ ទាំងការគ្រប់គ្រងថវិកា អីផ្សេងៗ ហើយគណៈកម្មការរបស់យើងនឹង បង្កើតអនុគណៈកម្មការបន្ថែមមួយទៀត ដើម្បី គ្រប់គ្រងចំណូល-ចំណាយបុណ្យ១០០ថ្ងៃ”។

ព្រះតេជគុណប៊ុត ប៊ុនតិញ បានបន្តថា “អ្វីដែលអាត្មាកោតសរសើរលោកឧត្តមបណ្ឌិត កែម ឡី ហើយនិងភរិយាកូនៗរបស់គាត់ទាំង អស់ គឺថាគាត់បានបណ្តុះមនសិការស្នេហាជាតិ មែនទែន ហើយយើងមិននឹកស្មាន ទី១ភរិយា ហើយនិងកូនៗទាំងអស់ មុននឹងចាកចេញទៅ ប្រទេសផ្សេង ពួកគាត់បានទៅថតនៅឯសៀម- រាប គាត់បានទៅមើលអង្គរវត្តមុនគាត់ចាក- ចេញពីទឹកដីកំណើតរបស់គាត់។ អាហ្នឹង ល្អ មែនទេ នែអាត្មាមិននឹកស្មានបាន ពីព្រោះ មានអ្នកនយោបាយខ្លះ ហើយមានអ្នកភៀស- ខ្លួនមួយចំនួន គាត់អត់បានចាប់ភ្លឹកនឹកឃើញ ទៅអង្គរវត្តទេ ប៉ុន្តែភរិយានិងកូនៗលោកបណ្ឌិត កែម ឡី ថ្ងែចុងក្រោយ មុនពួកគាត់ចាកចេញ ពីទឹកដីកម្ពុជា គឺបានទៅដីអង្គរវត្ត ដែលជា    មរតកដូនតារបស់យើងបន្សល់ទុក ហើយជា កន្លែងសេដ្ឋកិច្ច និងជនជាតិ”។

លោកកែម រិទ្ធីសិទ្ធិ ប្អូនប្រុសបង្កើតរបស់ លោកបណ្ឌិតកែម ឡី បានលើកឡើងថា លោក ពិតជារីករាយ នៅពេលដែលបានដឹងថា ភរិយា និងកូនៗរបស់លោកបណ្ឌិតកែម ឡី បានចេញ ទៅរស់នៅប្រទេសទី៣ ជាកន្លែងដែលនឹងផ្តល់ សេចក្តីសុខ។

លោកកែម រិទ្ធីសិទ្ធិ បានប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះ ថា “ចំពោះខ្ញុំ ពួកគាត់បាន ទៅនោះ វារីករាយហើយ ពីព្រោះថា យើង ព្រួយបារម្ភការរៀនសូត្រក្មេងៗ ហើយគាត់ មានផ្ទៃពោះមានអីអ៊ីចឹង។ ចំពោះបុណ្យ១០០ ថ្ងៃ ជាការពិតទៅ ត្រូវតែមានក្រុមគ្រួសារជា ជំហរ ហើយរឿងគណៈកម្មការ នៅក្រោម យើងទេ ព្រោះគណៈកម្មការសម្រាប់តែចាត់ ចែងទេ ឯទទួលភ្ញៀវ ទទួលអីដែលថាជាតំណាង ឱ្យបុណ្យហ្នឹង វាត្រូវតែក្រុមគ្រួសារហើយ។ ខ្ញុំ មិនមានចំណាប់អារម្មណ៍អីទេ ប៉ុន្តែបើបានទៅ ដល់ទៅអីហើយ ខ្ញុំសប្បាយចិត្តតែប៉ុណ្ណឹង ចង់ ឃើញគាត់បានសុខ ៕

កុលបុត្រ

RELATED ARTICLES