Monday, January 20, 2025
Homeព័ត៌មានជាតិស្រីម៉ាស្សាស្លាប់ក្នុងមន្ទីរពេទ្យ មិនទាន់មានសាច់ញាតិមកទទួលនៅឡើយទេ

ស្រីម៉ាស្សាស្លាប់ក្នុងមន្ទីរពេទ្យ មិនទាន់មានសាច់ញាតិមកទទួលនៅឡើយទេ

ភ្នំពេញ៖ ហេតុការណ៍ស្ត្រីមានជំងឺមហារីកដោះ ត្រូវគេដឹកមកប្លុងចោលក្នុងពេទ្យរហូតដល់ស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅចំណុចមន្ទីរពេទ្យរុស្ស៊ី ស្ថិតនៅភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

សពស្ត្រីរងគ្រោះខាងលើ ត្រូវបានគេស្គាល់ថា មានឈ្មោះសុខ ថាវ អាយុ២៧ឆ្នាំ ជាជនជាតិវៀតណាម មុខរបរម៉ាស្សា។

តាមប្រភពពីក្រុមគ្រូពេទ្យ ប្រចាំការនៅមន្ទីរពេទ្យរុស្ស៊ី បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ មានបុរសម្នាក់បានបីអ្នកជំងឺធ្ងន់ម្នាក់ (ស្ត្រីរងគ្រោះ) ចូលមកបន្ទប់សង្គ្រោះបន្ទាន់ ហើយភ្លាមនោះ ក្រុមគ្រូពេទ្យក៏បានពិនិត្យសុខភាពអ្នកជំងឺមួយសន្ទុះ ក៏សួររកសាច់ញាតិអ្នកជំងឺ ស្រាប់តែបាត់អ្នកដែលនាំអ្នកជំងឺចូលពេទ្យតែម្តង មិនដឹងជាគេចទៅណា។ រហូតដល់វេលាម៉ោង៨យប់ថ្ងៃដដែល ស្ត្រីអ្នកជំងឺបានដាច់ខ្យល់ស្លាប់ទៅ រួចក៏ត្រូវបានរថយន្តដឹកសព ដឹកយកទៅសាលតម្កល់ នៅសាលដាក់សពដើម្បីឱ្យសមត្ថកិច្ចពិនិត្យ និងស្រាវជ្រាវរកក្រុមគ្រួសារ។

ក្រោយទទួលបានសេចក្តីការណ៍ លោកផន អូន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទំនប់ទឹក បានទាក់ទងទៅខាងការិយាល័យបច្ចេកទេសកោសល្យវិច័យ សពឱ្យចុះមកត្រួតពិនិត្យសព និងមានគ្រូពេទ្យអមសាលាដំបូងមកជាមួយ ហើយសន្និដ្ឋានថា ករណីមនុស្សស្លាប់សង្ស័យមានជំងឺមហារីកដោះ ដោយមានដំបៅដោះរលួយមួយចំហៀងខាងឆ្វេង។

សពនេះបើតាមការស្រាវជ្រាវ គឺជាជនអាណាថាទេ ដោយសមត្ថកិច្ចតែងតែឃើញដើរតាមចិញ្ចើមផ្លូវ និងដើររើសអេតចាយ។ បច្ចុប្បន្នសព មិនទាន់រកសាច់ញាតិឃើញទេ ដោយប្រគល់ឱ្យខាងសាលតម្កល់សព យកទៅបូជានៅវត្តសំបួសមាស ព្រោះមិនអាចទុកយូរបានទេ៕

RELATED ARTICLES