យុវវ័យ(១៨+)
ចំណងស្នេហ៍ស្អិតល្មួតដូចទឹកគូនិងត្រីយ៉ាងណាក៍នឹងអាចឈានដល់ការចែកផ្លូវគ្នាដែរបើជួបនិងរឿង ដែលមិនប៉ងប្រាថ្នា ជារឿយៗនោះ ។តែយ៉ាងលោកអ្នកក៏កុំទាន់អស់សង្ឃឹមអ្វីឡើយ ខាងក្រោមនេះគឺជាអាថ័កំបាំងក្នុងការថែរក្សាចំណងស្នេហ៍មិនឲ្យប្រេះឆាដូចតទៅ៖
ក/បម្រាមធំៗគួរគោរព
១. ហាមឈ្លោះគ្នាក្នុងភាពល្ងង់ខ្លៅ: បើមានទំនាស់ឬ ការឈ្លោះប្រកែកគ្នា ចូរព្យាយាមសង្កត់ចិត្ត ព្រោះបើមិន ធ្វើដូចនោះទេ ផលអាក្រក់នឹងអាចកើតមានធ្ងន់ ធ្ងរជាងអ្វីដែលអាចគិត។ និយាយយ៉ាងខ្លីបបើខឹងខំអត់ ។
២. ហាមស្រែកគំហក: តើនរណាមួយ ដែលស្រឡាញ់ចូល ចិត្តមនុស្សសែ្រក គំហកដាក់ធ្វើ ឱ្យខ្មាស់គេនោះ? មិនត្រូវភ្លេចឡើយថាវិធី ឈ្លោះគ្នាដ៏មាន ប្រសិទ្ធភាព គឺត្រូវហាម ឃាត់ការស្រែក ដាក់គ្នាស្ងាត់ៗម្នាក់ម្តង ។
៣. ហាមរិះគន់: ការរិះគន់ឬ ការទិតៀន មានតែផល អាក្រក់ច្រើនជាង ផលល្អ ។ ចូរនិយាយ មួយៗក្នុងរលក សំឡេងនៃការយក ចិត្តទុកដាក់ ប្រសិនបើអ្នកចង់ ឱ្យភាគីម្ខាងទៀត ធ្វើការកែប្រែនូវ កំហុសណាមួយ ។
៤. ហាមរអ៊ូរទាំ: រឿងដែលកន្លង ហួសហើយមិន អាចកែប្រែបាន ទេចូរចៀសវាងនូវ ការរំឭករឿង ចាស់មិន ល្អដែលជា ហេតុធ្វើឱ្យភាគីម្ខាងឆេះដុំ ឬមួរម៉ៅឡើងវិញ ។ ហេតុនេះគួរជជែក រំឮករឿងល្អៗវិញប្រសើរជាង ។
៥. ហាមបំភ្លេចចោលនូវការយកចិត្ត: តើនរណាម្នាក់មិនស្រឡាញ់មនុស្សដែលចេះយកចិត្តទុកដាក់?
ខ/ទង្វើសំខាន់ៗ៥គួរអនុវត្ត
៦.តែងតែយកចិត្តទុកដាក់: ធ្វើជាមិត្តល្អដល់ដៃគូ តាមរយះការយកចិត្ត ទុកដាក់ស្តាប់ ដៃគូនិយាយ ។ ពិសេសចេះទិញ នូវអំណោយជូនដៃគូរៀងរាល់ទិវាអនុស្សាវរីយ៍សំខាន់ៗទាំងឯកជននិងសាធារណះ ។
៧. ខំស្វែងយល់ពីចំណូលចិត្ត: ព្យាយាមធ្វើនូវអ្វី ដែលគេស្រឡាញ់ ចូលចិត្ត គេនឹងមាន អារម្មណ៏ល្អ ។ មិនត្រូវបង្ខំដៃគូឱ្យ ធ្វើនូវអ្វីមួយ ដែលគេមិនចូលចិត្ត ។ ពិសេសចំពោះសិល្បះរួមភេទ ត្រូវតែយកចិត្តទុក ដាក់ខ្ពស់ ។
៨. ហ៊ានសារភាពនិងសុំទោស: បើអ្នកមានកំហុស ចូរសុំការអភ័យ ទោសទើបរឿងល្អមិនបាត់បង់ ។ ការមាន ទំនួលខុសត្រូវបែប នេះនឹងធ្វើ ឱ្យដៃគូរម្ខាងទៀត កាន់តែមាន ទំនុកចិត្ត និងជឿជាក់ លើអ្នកក្នុង កម្រិតខ្ពស់ ។
៩. ថើបនិងបំបោសអង្អែល: តើនរណាមួយមិនព្រឺ ព្រួចជាមួយ នឹងការថើបដែល មានន័យជាងពាក្យសម្តី? ឬមិន ស្រៀវស្រើបជាមួយនឹងការបំបោស អង្អែលដ៏ទន់ភ្លន់? កុំគិតថាវាមិនសំខាន់ឱ្យសោះណា!
១០. ចេះប្រើឃ្លាពង្វក់ចិត្ត: ចូររៀននិយាយឃ្លា <<បង/អូន ស្រឡាញ់ អូន/បង>> តែកុំញឹកញាប់ពេកឱ្យសោះ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា