Monday, January 20, 2025
Homeព័ត៌មានជាតិរកឃើញសារធាតុគីមី ក្នុងសាច់មាន់ និងនំស្នូលសណ្តែក

រកឃើញសារធាតុគីមី ក្នុងសាច់មាន់ និងនំស្នូលសណ្តែក

ខេត្តស្វាយរៀង ៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយយោធាកងវរសេនាតូចលេខ២ កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ បានចុះពិនិត្យទំនិញនាំចូលពីប្រទេសវៀតណាម តាមច្រករបៀងកំពង់ស្ពាន ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដោយ រកឃើញសារធាតុគីមីបូរ៉ាក់ នៅលើសាច់មាន់ និងដាក់ក្នុងនំស្នូលសណ្តែក ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។

តាមប្រភពពីមន្ត្រីសាខាកាំកុងត្រូល បានបង្ហើបឱ្យដឹងថា ក្រុមការងារមន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង បានចុះត្រួតពិនិត្យមុខទំនិញ ដែលឈ្មួញលួចនាំចូលពីប្រទេសវៀតណាម មកតាមច្រករបៀងកំពង់ស្ពាន ជាលទ្ធផលនៃការធ្វើតេស្តជាបឋមលើទំនិញ៣៣គំរូ ដែលផ្តោត សំខាន់លើចំណីអាហារនោះ ក្រុមការងារបានដកហូតពងមាន់ចំនួន៩០០គ្រាប់ សាច់មាន់២០គីឡូក្រាម និងរកឃើញនំស្នូលសណ្តែកដែលមាន សារធាតុគីមីបូរ៉ាក់ គួរឱ្យព្រួយបារម្ភ។

ទាក់ទិនករណីខាងលើនេះ លោកផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់ថា ជាលទ្ធផលក្រោយចុះអនុវត្ត ការងារ មន្ត្រីជំនាញយើងបានដកហូតនំស្នូលសណ្តែកបន្ទះចំនួន៣គីឡូក្រាម មានផ្ទុកសារធាតុគីមីបូរ៉ាក់ ដែលធ្វើឱ្យប៉ះពាល់ដល់ សុខភាពប្រជា ពលរដ្ឋ និងដកហូតពងមាន់ចំនួន៩០០គ្រាប់ សាច់មាន់ចំនួន២០គីឡូក្រាម ដែលច្បាប់ហាមឃាត់មិនអនុញ្ញាតិនាំចូលនូវសាច់សត្វ ចំណីអាហារ ដែលមានដើមកំណើតពីសត្វ និងស៊ុតសត្វតាមច្រករបៀងពីប្រទេសជិតខាងក៏ប៉ុន្តែឈ្មួញនៅតែលួចនាំចូលខុសច្បាប់ដដែលៗ ។

លោកប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង បានបន្ថែមថា ទំនិញខុសច្បាប់ទាំងនោះ មន្ត្រីយើងធ្វើការដកហូតរួចយកទៅកម្ទេច ចោលភ្លាមៗផងដែរ។ ព្រោះសារធាតុបូរ៉ាក់នេះ គឺធ្វើឱ្យប៉ះពាល់ដល់សុខភាពដូចជា ខូចក្រពះពោះវៀន ក្រលៀន និងអាចបង្កទៅជាមហារីក ធ្វើឱ្យបែកឈាមតាមរោមយ៉ាងធ្ងន់ធ្ងរអាចស្លាប់បាន បើបញ្ជូនទៅសង្គ្រោះមិនទាន់ពេល។

ជាមួយគ្នានោះលោក ផឹង និល បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យ មើលស្លាកសញ្ញាកាលបរិច្ឆេទឱ្យបានច្បាស់លាស់ មុនទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុង ត្រូលបានសន្យានឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឱ្យបានញឹកញាប់បន្ថែមទៀត៕

RELATED ARTICLES