ខេត្តកំពង់ស្ពឺ ៖ ករណីប្រុសល្មោភកាម លូកលេងប្រដាប់ភេទក្មេងស្រីនេះ បានកើតឡើងកាលពីវែលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង។ លុះរឿងរ៉ាវបែកធ្លាយ ក៏ត្រូវសមត្ថកិច្ចចុះស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។
ជនសង្ស័យល្មោភកាម ដែលបៀតបៀនកេរខ្មាសក្មេងស្រី រហូតត្រូវសមត្ថកិច្ចចាប់ខ្លួននេះ មានឈ្មោះកាន់ ប៉េង អាយុ៤៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ៤ឆ្នាំប៉ុណ្ណោះ សព្វថ្ងៃរស់នៅក្នុងបន្ទុកឪពុកម្តាយ ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះកាន់ ប៉េង បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកចង្អុលដៃរុកទៅលើប្រដាប់ភេទ ជនរងគ្រោះខាងលើប្រាដកមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕