ភ្នំពេញ៖ ករណីយុវជនល្បួងកូនស្រីគេឡើងផ្ទះសំណាក់រួមរ័ក ត្រូវម្តាយឪពុកខាងស្រីតាមទាន់ ចាប់ប្រគល់ឱ្យសមត្ថកិច្ចនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
យុវជនដែលក្លាយខ្លួនជាអ្នកទោសស្នេហាទាំងវ័យក្មេងនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា មានអាយុ១៧ឆ្នាំ។ ចំណែកនារីរងគ្រោះ មានឈ្មោះព.ស.ម.វ.ល.ទ អាយុ១៤ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក និងមានស្រុកកំណើតនៅភូមិជ្រៃសែន សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
នៅចំពោះមុខសមត្ថកិច្ច ភាគីខាងប្រុស បានឆ្លើយសារភាពថា ខ្លួនពិតជាធ្លាប់បានរ័កជាមួយក្មេងស្រីរងគ្រោះខាងលើ ច្រើនដងប្រាកដមែន។
បច្ចុប្បន្ន ករណីនេះ ប្រគល់ជូនទៅការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដើម្បីចាត់ការបន្តតាមនីតិវិធី៕