Monday, January 20, 2025
Homeព័ត៌មានជាតិទើបតែឃើញមុខកូន១០ថ្ងៃ ប្តីស្លាប់ចោលគ្មានអាល័យ ពាក្យផ្តាំ១ម៉ាត់ក៏គ្មាន

ទើបតែឃើញមុខកូន១០ថ្ងៃ ប្តីស្លាប់ចោលគ្មានអាល័យ ពាក្យផ្តាំ១ម៉ាត់ក៏គ្មាន

ខេត្តស្វាយរៀង៖ បុរសម្នាក់ ប្រពន្ធទើបនឹងសម្រាលកូនខ្ចីបាន១០ថ្ងៃ ក៏នាំបងប្អូនសាច់ញាតិបូមទឹកស្រះ ដើម្បីចាប់ត្រី យកមកធ្វើម្ហូប ក្នុងថ្ងៃចូលរោងការបងថ្លៃស្រី លុះបូមទឹកជិតរីងអស់ទៅហើយ ក៏រាយខ្សែភ្លើងចេញពីផ្ទះទៅឆក់ត្រី ស្រាប់តែអកុសល ឆ្លងចរន្តឆក់ជនរងគ្រោះ ដួលចូលភក់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះម្តាយក្មេករបស់ជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍។

បុរសរងគ្រោះដែលឆក់ត្រីភ្លាត់ស្នៀត បែរជាឆក់ខ្លួនឯងស្លាប់ចោលប្រពន្ធកូនខ្ចីនេះ មានឈ្មោះអ៊ុក ភិរម្យ អាយុ២៨ឆ្នាំ មានប្រពន្ធទើបសម្រាលកូនរួចបាន១០ថ្ងៃប៉ុណ្ណោះ និងមានលំនៅភូមិបុស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះសាច់ញាតិបាននាំគ្នាបូមទឹកស្រះ ដើម្បីធ្វើម្ហូបក្នុងថ្ងៃចូលរោងការបងថ្លៃស្រីរបស់ជនរងគ្រោះ។

លុះក្រោយពីបូមទឹកចេញពីស្រះរីងអស់ហើយ គ្រប់គ្នាក៏បានចុះទៅចាប់ត្រីយ៉ាង សប្បាយ រហូតដល់ចាប់អស់ហើយ ក៏នាំគ្នាឡើងមកលើគោកវិញអស់ នៅសល់តែជនរងគ្រោះម្នាក់ប៉ុណ្ណោះ ដែលនៅដើរឆក់ត្រី ព្រោះខ្លាចត្រីខ្លះ កប់ក្នុងភក់ចាប់មិនទាន់បាន ស្រាប់តែពេលកំពុងឆក់ត្រីសុខៗ ជនរងគ្រោះ ក៏ដួលចូលភក់ប្រកាច់ស្លាប់ភ្លាមៗមួយរំពេច ទើបធ្វើឱ្យផ្អើលឆោឡោឡើងថា ជនរងគ្រោះត្រូវខ្សែភ្លើងឆក់ ក៏នាំគ្នាទៅផ្តាច់ចរន្ត រួចប្រញាប់ជួយសង្គ្រោះជនរងគ្រោះដែរ តែអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសលវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆ្លងចរន្ត អគ្គិសនីតីសម្រាប់ឆក់ត្រី បែរជាឆក់ស្លាប់ខ្លួនឯងប្រាកមែន។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES