Monday, January 20, 2025
Homeព័ត៌មានជាតិព្រមព្រៀងឡើងផ្ទះសំណាក់រួមរ័ក៣ថ្ងៃ អូនរួចខ្លួន បងក្លាយជាអ្នកទោសស្នេហា

ព្រមព្រៀងឡើងផ្ទះសំណាក់រួមរ័ក៣ថ្ងៃ អូនរួចខ្លួន បងក្លាយជាអ្នកទោសស្នេហា

ភ្នំពេញ៖ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ បុរសម្នាក់បានទាក់ទងស្នេហាជាមួយនឹងក្មេងស្រីម្នាក់ រហូតដល់លួងលោមពង្រត់ក្មេងស្រីរូបនោះ ទៅដើរលេង រួចដឹកដៃគ្នាឡើងផ្ទះសំណាក់ស្នាក់នៅអស់រយៈពេល៣ថ្ងៃ និងបានរួមរ័កគ្នាជាច្រើនដង លុះឪពុកក្មេងស្រីរងគ្រោះតាមរកឃើញ សួរនាំដឹងរឿងរ៉ាវ ក៏ចាប់អូសកខាងប្រុស យកទៅប្រគល់ឱ្យសមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់ នៅចំណុចសួនកុមារវត្តភ្នំ តាមផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ជនសង្ស័យមានឈ្មោះជុំ សៅ អាយុ២៧ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនហ្គារ៉ូដា ស្នាក់នៅក្នុងក្រុមហ៊ុនសន្តិសុខយីហោហ្គារ៉ូដា តាមផ្លូវលេខ៧០ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ច.ន.ធ.ត អាយុ១៣ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ផ្លូវលេខ៤៧ ក្រុម១៥៨ ភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

យោងតាមតាមពាក្យបណ្តឹងរបស់ឪពុកក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ កូនស្រីរបស់គាត់ បានចេញពីផ្ទះទៅជួបជនសង្ស័យ ហើយក៏នាំគ្នាដើរលេងបាត់ពីផ្ទះ។ រហូតដល់វេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃដដែលជនសង្ស័យបាននាំគ្នាទៅដេកផ្ទះសំណាក់យីហោលីលី ស្ថិតនៅផ្ទះលេខ៦បេ ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះ ចក ខណ្ឌដូនពេញ និងបានរួមរ័កគ្នាជាច្រើនដង បន្ទាប់ក៏បន្តនាំគ្នាស្នាក់នៅផ្ទះសំណាក់អស់រយៈពេល៣ថ្ងៃ។ លុះដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទីយប់ ឪពុកជនរងគ្រោះបានជួបកូនស្រីនៅចំណុចសួនកុមារវត្តភ្នំ ផ្លូវព្រះនរោត្តម សង្កាត់វត្តភ្នំ សួរនាំ ទើបដឹងរឿងហេតុ ក៏ធ្វើការឃាត់ខ្លួនជនស្ស័យ នាំមកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីសាកសួរតែម្តង។

នៅចំពោះមុខឪពុកក្មេងស្រីរងគ្រោះ និងសមត្ថកិច្ច ជនសង្ស័យឈ្មោះជុំ សៅ បានសារភាពថា រូបគេ និងក្មេងស្រីរងគ្រោះ គឺជាសង្សារនឹងគ្នា និងបានព្រមព្រៀងគ្នារួមរ័ក ដោយគ្មានការបង្ខិតបង្ខំនោះឡើយ។

ក្រោយមកសមត្ថកិច្ច បានរៀបចំសំណុំរឿងនេះបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

RELATED ARTICLES