Monday, January 20, 2025
Homeព័ត៌មានជាតិអត់ដែលដឹងសោះ!!! ផឹកស្រាបៀរក្លែមដំឡូងមី ប្រកាច់ស្លាប់ភ្លាមៗ

អត់ដែលដឹងសោះ!!! ផឹកស្រាបៀរក្លែមដំឡូងមី ប្រកាច់ស្លាប់ភ្លាមៗ

ខេត្តរតនគិរី៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២០ មករា ២០១៩ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិតាណង ឃុំតាឡាវ ស្រុកអណ្តូងមាស។

បុរសរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើ មានឈ្មោះសំ ពូលី អាយុ៣៩ឆ្នាំ មុខរបរកម្មករស៊ីឈ្នួលលើកដំឡូងឱ្យអ្នកភូមិ និងស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ មានស្រុកកំណើតភូមិដើមដូង ឃុំកំពុងឈូក ស្រុកកអណ្តែត ខេត្តតាកែវ មានប្រពន្ធឈ្មោះវ៉ន វី អាយុ៣៧ឆ្នាំ និងមានកូន២នាក់ក្នុងបន្ទុក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្រពន្ធជនរងគ្រោះបានស្ងោរដំឡូងមី១ឆ្នាំង ស្របពេលនោះ បុរសជាប្តី (ជនរងគ្រោះ) បានបបួលមិត្តភក្តិទិញស្រាបៀរផឹកទាំងព្រឹកព្រលឹម។

លុះក្រោយពីអង្គុយផឹកអស់ម្នាក់២-៣កំប៉ុង ដំឡូងមីដែលស្ត្រីជាប្រពន្ធបានស្ងោរនោះឆ្អិនល្មម ទើបជនរងគ្រោះ បានក្រោកទៅយកដំឡូងមីចំនួន២ដុំ មកហូបបណ្តើរផឹកស្រាបណ្តើរតែម្នាក់ឯង ចំណែកមិត្តភក្តិរួមវង់ គ្មានអ្នកណាម្នាក់ហ៊ានហូបដំឡូងមីនោះឡើយ។

ប្រភពដដែលបន្តថា បន្ទាប់ពីហូបដំឡូងមីក្លែមស្រាបានប្រមាណ២០នាទីក្រោយមក ស្រាប់តែជនរងគ្រោះ បានកើតមានអាការប្រកាច់បែកពពុះមាត់ ទើបមានការភ្ញាក់ផ្អើលថា ជនរងគ្រោះពុលដំឡូងមី ក៏ប្រញាប់ ដឹកបញ្ជូនជនរងគ្រោះទៅមណ្ឌលសុខភាព ស្រុកអណ្តូងមាស ដែលមានចំងាយ៥-៦គីឡូម៉ែត្រពីផ្ទះជនរងគ្រោះ តែអកុសល ខណៈដែលដឹកទៅបានត្រឹមពាក់កណ្តាលផ្លូវ ជនរងគ្រោះ ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង ទើបក្រុមគ្រួសារបានដឹកសាកសពត្រឡប់មកផ្ទះវិញ រួចរាយការណ៍ទៅសមត្ថកិច្ចដើម្បីឱ្យចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យិវច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារពុលដំឡូងមីង ប្រាកដមែន ពោលគឺមិនជាប់ពាក់ព័ន្ធទៅនឹងរឿងឃាតកម្មអ្វីនោះឡើយ៕

RELATED ARTICLES