Friday, October 18, 2024
Homeសន្ដិសុខសង្គមចេញពីច្រៀងខារ៉ាអូខេ ឌុបសង្សារទៅផ្ទះ ចោរបាញ់៥គ្រាប់ស្លាប់ ប្លន់យកម៉ូតូ

ចេញពីច្រៀងខារ៉ាអូខេ ឌុបសង្សារទៅផ្ទះ ចោរបាញ់៥គ្រាប់ស្លាប់ ប្លន់យកម៉ូតូ

ភ្នំពេញ៖ និស្សិតពេទ្យនៅសាលា IU ម្នាក់ដឹកសង្សារចេញពីច្រៀងខារ៉ាអូខេត្រឡប់ទៅផ្ទះវិញត្រូវជន ល្មើសភ្ជង់ប្លន់យកម៉ូតូមិនប្រគល់ម៉ូតូឲ្យតាមសម្រួលត្រូវជនល្មើសដកកាំភ្លើងបាញ់៥គ្រាប់ រងរបួសធ្ងន់ធ្ងរបញ្ជូនទៅដល់មន្ទីរពេទ្យជាង៣ម៉ោងបានស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីយប់ឈានចូលទី០១ ខែកញ្ញា ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៥៩២ ទល់មុខហាង ម៉េងលី ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

dfdsfds
ជនរងគ្រោះ ត្រូវកេដឹកតាមរ៉ឹម៉ងកង់៣ មកសង្រ្គោះ

នារីរងគ្រោះមានឈ្មោះ ស្រីនុច អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវជាសង្សាររបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គេជាមួយមិត្តប្រុសជាជនរងគ្រោះឈ្មោះ ស្រី ផានិត អាយុ២៤ឆ្នាំ មុខរបរនិស្សិតពេទ្យ ឆ្នាំទី៥ នៅ IU ស្នាក់នៅសំណង់១២ សង្កាត់ទឹលល្អក់៣ ខណ្ឌទួលគោក ទើបតែចេញពីជួបជុំគ្នាជាមួយបងប្អូន នៅខារ៉ាអូនខេ ឈិងចាំង នៅម្តុំស្ពានអាកាស៥មករា រហូតដល់ម៉ោង១រំលងអធ្រាត្រក៏បាននាំគ្នាត្រឡប់ទៅផ្ទះវិញ ដោយបុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក Zoomer X ពណ៌ ខៀវ ពាក់លេខ ភ្នំពេញ 1642 មិនចាំលេខនៅខាងក្រោយ បានជិះធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៥៩២ ក្នុងទិសដៅពីកើតទៅលិច ក្នុងគោលបំណងជូននាងជាសង្សារទៅផ្ទះ នៅភ្នំពេញថ្មី  ។ ខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្កុកពី ពណ៌ស មិនចាំស្លាកលេខ បានព្យាយាមជិះតាមកៀរម៉ូតូរបស់ជនរងគ្រោះពីក្រោយរហូតមកដល់មុខហាង ម៉េងលី ក៏ធ្វើឲ្យជនរងគ្រោះរេចង្កួតម៉ូតូទៅប៉ះនឹងរ៉ឺម៉កម៉ូតូមួយគ្រឿងដែលគេចតចោលនៅតាមចិញ្ចើមផ្លូវ បណ្តាលឲ្យដួល ភ្លាមៗនោះបក្ខពួកជនល្មើសបានដកកាំភ្លើងខ្លីភ្ជង់ប្លន់យកម៉ូតូតែជនរងគ្រោះមិនព្រមអោយបានប្រទាញប្រទង់មកវិញ ក៏ត្រូវជនល្មើសបានស្រែកថាបាញ់វាឲ្យងាប់ទៅ តែនារីជាសង្សាជនរងគ្រោះបានលុតជង្គង់ព្យាយាមអង្វរជនល្មើសកុំអោយបាញ់សម្លាប់ជនរងគ្រោះ យកម៉ូតូចុះតែកុំយកជីវិតអី ភ្លាមៗនោះជនល្មើសមិនព្រមស្តាប់ទេបានដកកាំភ្លើងអាំម៉េបាញ់ចំនួន៥គ្រាប់ជាប់ៗគ្នាសំដៅជនរងគ្រោះជាអ្នកបើកម៉ូតូបណ្តាលឲ្យដេកដួលក្នុងថ្លុកឈាម ចំណែកនារីជាសង្សារជនល្មើសមិនបានបាញ់ឲ្យរងរបួសទេ ។

ddsgvdf
សមត្ថកិច្ចកំពុងសាកសួរនារីជាសង្សារ

បន្ទាប់ពីបាញ់ជនរងគ្រោះរងរបួសធ្ងន់ធ្ងរហើយជនល្មើសបានលើកយកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅបាត់ដោយសុវត្ថិភាព ។ ទោះជាយ៉ាងណា ជនរងគ្រោះត្រូវបានមិត្តភក្តិដឹកតាមរ៉ឺម៉កម៉ូតូយកទៅសង្គ្រោះនៅមន្ទីរព្រះកុសុមៈទាំងស្ថានភាពធ្ងន់ធ្ងរពេកគ្រូពេទ្យ ព្យាបាលបានជាង៣ម៉ោងបានដាច់ស្លាប់បាត់ទៅហើយ ។

តាមការពិនិត្យរបស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះរងរបួសចំនួន៥គ្រាប់ សុទ្ធតែចំណុចសំខាន់ ចំឆ្អឹងជំនីរខាងឆ្វេងចំនួនមួយគ្រាប់ ជើងឆ្វេង2គ្រាប់ ជើងស្ដាំមួយគ្រាប់ និងប្រដាប់ភេទមួយគ្រាប់ ។

dfgfdgdf
អត្ដសញ្ញាណជនរងគ្រោះ

ជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

សោល វណ្ណៈ

RELATED ARTICLES