លុះមកដល់វេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន ជនសង្ស័យបាន នៅចំណុចបន្ទាយយោធា ស្ថិតក្នុងភូមិឃុំខាងលើ។
ជនសង្ស័យរំលោភក្មេងស្រី ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហោន ឃ្លោក អាយុ២៧ឆ្នាំ មុខរបរជាទាហាន វរៈសេនាតូច លេខ៣៧២ ចំណុះឱ្យកងពលតូចអន្តរាគមន៍លេខ៧ បច្ចុប្បន្នស្នាក់នៅក្នុងបន្ទាយក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មាន ឈ្មោះស.ស.ល អាយុ១២ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
លោកវរៈសេនីយ៍ត្រី ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងតាមពាក្យបណ្តឹងរបស់ឪពុកម្តាយក្មេងរងគ្រោះ ដែលបានប្តឹងចោទប្រកាន់ទៅលើឈ្មោះហោន ឃ្លោក ថាបានធ្វើសកម្មភាពចាប់រំលោភកូនស្រីរបស់គាត់ រហូតដល់បានសម្រេច កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិ ភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត។
លោកអធិការបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចក៏បានចុះធ្វើការស្រាវជ្រាវ និងស្នើសុំកិច្ច សហការពីកម្លាំងកងពលតូចអន្តរាគមន៍លេខ៧ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅក្នុងបន្ទាយតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះរហូតដល់បានសម្រេចប្រាកដមែន។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច ឃុំខ្លួនបណ្តោះអាសន្ន ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ចាត់ការតាមនីតិវិធី៕