Tuesday, April 30, 2024
Homeព័ត៌មានជាតិអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កោះ​ហៅ​គណៈ​មេ​ប្រយោគ​ប្រឡង​បាក់​ឌុប​៥​នាក់

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កោះ​ហៅ​គណៈ​មេ​ប្រយោគ​ប្រឡង​បាក់​ឌុប​៥​នាក់

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ បានសម្រេចចេញលិខិតចំនួន៥ផ្សេងគ្នា កោះ ហៅមន្ត្រីរាជការផ្នែកវិស័យអប់រំ ចំនួន៥នាក់ ដែលជាគណៈមេប្រយោគប្រឡងបាក់ឌុប សម័យ ប្រឡង ២២ សីហា ឆ្នាំ២០១៦ ដែលទើបនឹង បញ្ចប់ទៅនៅពេលថ្មីៗនេះ ឱ្យចូលខ្លួនមកឆ្លើយ បំភ្លឺពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតីក្នុងការ អនុវត្តតួនាទីភារកិច្ចនៅអំឡុងពេលប្រឡង បាក់ឌុប។

យោងតាមលិខិតកោះហៅទាំង៥របស់ អង្គភាពប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី២៦ និង៣០ ខែសីហា ឆ្នាំ២០១៦ ដែលចុះហត្ថ លេខាដោយលោកសម្បត្តិ ហ៊ូណា មន្ត្រីនគរបាល យុត្តិធម៌ នៃអង្គភាពប្រឆាំងអំពើពុករលួយ បាន បញ្ជាក់ថា ដោយបានទទួលការអនុញ្ញាតពីលោក ទេសរដ្ឋមន្ត្រី ឱប យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ

កោះហៅឈ្មោះហ៊ន មុនីលក្ខស៊្មី ភេទស្រី ជនជាតិខ្មែរ សញ្ជាតិខ្មែរ អាសយដ្ឋាន វិទ្យា- ល័យ ទួលអម្ពិល ខណ្ឌដង្ហោ រាជធានីភ្នំពេញ មុខរបរគ្រូបង្រៀននៃវិទ្យាល័យទួលអម្ពិល ខណ្ឌ ដង្ហោ រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៨និង៣០នាទីព្រឹក ដើម្បី ស្តាប់ចម្លើយពាក់ព័ន្ធនឹងការទទួលលុយពីបេក្ខជន នាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។

ចំណែក៤នាក់ទៀត រួមមាន ៖

១-ឈ្មោះយី ស្រីង៉ែត ភេទស្រី ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ អាសយដ្ឋាន វិទ្យាល័យទួល- ស្វាយព្រៃ មុខរបរគ្រូបង្រៀន។

២-ឈ្មោះជីវ រដ្ឋា ភេទប្រុស ជនជាតិខ្មែរ សញ្ជាតិខ្មែរ អាសយដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា មុខរបរអគ្គនាយករង នៃអគ្គនាយក- ដ្ឋានយុវជន (ប្រធានមណ្ឌលកំណែមណ្ឌលវិទ្យាល័យព្រះយុគន្ធរ)។

៣-ឈ្មោះចាំង ចាន់ហួត ភេទស្រី ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ អាសយដ្ឋាន វិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ មុខរបរគ្រូបង្រៀន។

៤-ឈ្មោះប៉ូវ វី ភេទប្រុស ជនជាតិខ្មែរ សញ្ជាតិខ្មែរ អាសយដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា មុខរបរអនុប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងអប់រំ យុវជន និងកីឡា

ឱ្យមកបង្ហាញខ្លួននៅអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៨ និង៣០នាទីព្រឹក ដើម្បីស្តាប់ចម្លើយពាក់ព័ន្ធនឹងភាពមិនប្រក្រតី  ក្នុងការអនុវត្តតួនាទីភារកិច្ច នាសម័យប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។

លិខិតកោះហៅនោះ បានបញ្ជាក់ថា សាមី ខ្លួនត្រូវមកឱ្យទាន់ពេលវេលាដោយភ្ជាប់មកជា- មួយនូវឯកសារពាក់ព័ន្ធ បើមាន៕

RELATED ARTICLES