Tuesday, April 30, 2024
Homeព័ត៌មានជាតិនាងយំត្អូញប្រាប់ម៉ែ ឈឺចាប់ប្រដាប់ភេទ ធ្លាយរឿងតានេះប្រព្រឹត្ត

នាងយំត្អូញប្រាប់ម៉ែ ឈឺចាប់ប្រដាប់ភេទ ធ្លាយរឿងតានេះប្រព្រឹត្ត

ខេត្តត្បូងឃ្មុំ ៖ ករណីតាចាស់រំលោភក្មេងស្រីនេះ បានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិអណ្តោត ឃុំ កណ្តោលជ្រុំ ស្រុកពញាក្រែក។ លុះរឿងរ៉ាវបែកធ្លាយ ជនសង្ស័យខាងលើ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះទិត្យ ណាក់ អាយុ៥៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះន.ស.រ អាយុ១២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ ដែលបានប្តឹងចោទប្រកាន់ទៅលើឈ្មោះទិត្យ ណាក់ ថា បានចាប់រំលោភកូនស្រីរបស់គាត់ រហូតដល់បានសម្រេច កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩។ លុះមកដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ កូនស្រីរបស់គាត់ចេះតែយំត្អូញឈឺប្រដាប់ភេទ ទើបគាត់ជាម្តាយបានសួរកូនស្រី ស្រាប់តែបែកធ្លាយរឿងថា នាងត្រូវជនសង្ស័យឈ្មោះទិត្យ ណាក់ ចាប់រំលោភ ទើបឈានដល់ការដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យតែម្តង។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងជំនាញនគរបាលស្រុកពញាក្រែក បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ទិត្យ ណាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES