Saturday, April 27, 2024
Homeព័ត៌មានជាតិសហគមន៍២ភូមិ ​ហែរញ្ញាត្តិមកក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់

សហគមន៍២ភូមិ ​ហែរញ្ញាត្តិមកក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់

ភ្នំពេញ៖ ប្រជាពលរដ្ឋនិងសិស្សានុសិស្សសហគមន៍ចំនួន២ភូមិ បាននាំគ្នាហែរញ្ញាត្តិយកទៅដាក់នៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជួយអន្តរាគមន៍ ពាក់ព័ន្ធនឹងគំរោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនអាយ អ៊ិន ជី ហូលឌីង ប៉ះពាល់ដល់សហគមន៍របស់ពួកគាត់ចំនួន២កន្លែងស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលា៨ និង៣០នាទីព្រឹកថ្ងៃទី០៨ ខែ កញ្ញា ។

fddsds

ប្អូនស្រីជាសមាជិកសហគមន៍ព្រែកតាគង់១ ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានប្រាប់អ្នកយកពត៍មានថា ពួកគាត់យកញ្ញាត្តិមកដាក់នៅរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ស្នើសុំអោយលោក ជា សុផារ៉ា ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដោះស្រាយរោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនអាយ អ៊ិន ជី ហូលឌីង ធ្វើឲ្យប៉ះពាល់ដល់សហគមន៍របស់ពួកគាត់ចំនួន២កន្លែងស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ ។

fgsdffds

លោក អ៊ុំ ណាវី អាយុ៤៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានប្រាប់ថា គាត់ជាអ្នករស់នៅក្នុងសហគមន៍ខាងលើនេះដែរ ហើយការដង្ហែញ្ញាត្តិនេះជាលើទី៤គិតតាំងព្រឹកនេះ ក្នុងនោះលើកទី១បានយកញាត្តិមកដាក់នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ លើកទី២ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ប៉ុន្តែខាងក្រសួងនគរដែនដីរូបនីយកម្មនិងសំណង់ឲ្យទៅសាលារាជធានីភ្នំពេញជាអ្នកដោះស្រាយ ។

fdsddssdf

លុះដល់ថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០១៦ ខាងសាលាក្រុងហៅទៅជួបតែមិនមានដំណោះស្រាយដដែល ពួកគាត់បានយកញ្ញាត្តិមកដាក់ជាលើកទី៣ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅតែគ្មានដំណោះស្រាយ ទើបនៅព្រឹកនេះថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ ២០១៦ ពួកគាត់បានប្រមូលគ្នាជិត១០០នាក់ រួមសហគមន៍ទាំង២ ដែលសហគមន៍ទី១ សហគមន៍ព្រែកតាគង់ ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងសហគមន៍ទី២ សហគមន៍ភូមិខ្វា ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោខណ្ឌដង្កោ បាននាំគ្នាមកសុំជួបលោក  ជា សុផារ៉ា ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មដើម្បីសុំអន្តរាគមន៍និងសុំប្លង់រឹង ដើម្បីសម្គាល់កុំឲ្យក្រុមហ៊ុនរំលោភបំពានយកដីរបស់ប្រជាពលរដ្ឋនិងសហគមន៍ទៀត ៕

គួន ចំរើន

RELATED ARTICLES