ប្រវត្តិវីរៈជនល្បីៗក្នុងពិភពលោក
ចិន៖នៅក្នុងសម័យសាមកុកដូចគ្នានិងលោក ស៊ុន ឈៀន និង ឆាវ ឆាវ ជូ គ័រលៀង(諸葛亮) ក៏ជា មនុស្សដែល ល្បីល្បាញមួយរូបផងដែរ ។ លោក ជូ គ័រលៀង ស្ថិតក្នុងចំណោម អ្នកគ្រប់គ្រងដ៏សំខាន់ ម្នាក់នៅក្នុង អាណាចក្រ ស៊ូ ហាន ដែលស្ថាបនាឡើងដោយលោក លីវ ប៉ី នៅពេល នគរហាន ខាងកើត (ឆ្នាំ២៥-២២០មុនគ្រិស្តសករាជ) បានធ្លាក់ចុះក្នុងឆ្នាំ២២០។
លោក ជូ គ័រលៀង បានទទួលខុសត្រូវ ចំពោះការរៀបចំ គម្រោងយុទ្ធសាស្ត្រ ក្នុងយុគសម័យដ៏ គ្រោះថ្នាក់នោះ ក្នុងនាមឬ ជំនួសលោក លីវ ប៉ី និងកូន ប្រុសរបស់គាត់។ ជូ គ័រលៀង ត្រូវបាន គេស្គាល់គ្រប់គ្នា ថាជាមនុស្ស កំពូលឆ្លាតវៀងវៃ គ្រប់កាលៈទេសៈ ទាំងអស់ក្នុងសង្គ្រាម ហើយក៏ត្រូវ បានគេស្គាល់ផង ដែរថាជាមនុស្ស មានគំនិតច្នៃប្រឌិត ម្នាក់ ថ្វីបើគំនិតនៃការ បង្កើតឬច្នៃប្រឌិត ជាច្រើនរបស់លោក អាចជារឿងបែប ទេវកថាឬរឿង ប្រឌិតដូចជាដំណើរ ដែលមានការចោល ដុំថ្មស្រោចលើស ត្រូវដែលស្ថិត នៅក្នុងសាច់រឿងប្រលោមលោក នគរទាំង៣ជាដើម។
នៅពេលដែល អាណាចក្រហានបាន បែកបាក់លោក បានរៀបចំយុទ្ធសាស្ត្រ ធ្វើឲ្យធ្វើឲ្យ ស៊ូ ហាន ដែល ជាព្រះរាជា ណាចក្រមួយរួចផុតពីជីវិត ក្នុងភ្លើងសង្គ្រាមរយៈ ពេល៤៣ឆ្នាំនេះ ប្រឆាំងនិងខ្មាំង សត្រូវខ្លាំងៗ ជាច្រើន។
កន្លែងដ៏ល្អបំផុត ក្នុងការសិក្សាពី ខ្សែជីវិតរបស់លោក ជូ គ័រលៀង គឺចឹងទូ ដែលជារាជធានី របស់រដ្ឋស៊ូ ហាន ដែលលោក ជូ គ័រលៀង បានបម្រើការងារនៅទីនោះ ច្រើនបំផុតក្នុងពេល លោកនៅមានជីវិត។ ប្រាសាទ Wuhou ក្នុងរាជធានី ចឹងទូនេះក៏ត្រូវ បានឧទ្ទិសថ្វាយជូនលោកជូ គ័រលៀងផងដែរ។ (នៅមានត)
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា