Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិលោក Duterte ​ចង់​បណ្តេញ ទ័ពពិសេស អាមេរិក​ចេញ ពី​ភាគ​ខាងត្បូងហ្វីលីពីន

លោក Duterte ​ចង់​បណ្តេញ ទ័ពពិសេស អាមេរិក​ចេញ ពី​ភាគ​ខាងត្បូងហ្វីលីពីន

ព័ត៌មានទាន់ហេតុការណ៍បំផុត

ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានថ្លែងកាល ពីថ្ងៃច័ន្ទថាលោកមាន បំណងចង់ឲ្យកង កម្លាំងពិសេស របស់សហរដ្ឋអាមេរិកចេញពីតំបន់ ភាគខាងត្បូង របស់ហ្វីលីពីន និងបានបន្តោស អាមេរិកជាអ្នកបង្កាត់ ភ្លើងដល់ពួកឧទ្ទាម មូស្លីមក្នុងតំបន់ ទាំងនោះ ដែលគេកត់សម្គាល់ថានេះជាសេចក្តីថ្លែង ការណ៍ដំបូងគេបំផុត របស់លោកក្នុងការប្រឆាំង និងវត្តមានរបស់កង ទ័ពសហរដ្ឋអាមេរិក។

រដ្ឋាភិបាលក្រុងវ៉ាស៊ីន តោនបានឲ្យដឹងថាខ្លួន មិនទាន់បានទទួល សំណើរផ្លូវការមួយក្នុង ការផ្លាស់កងកម្លាំង យោធារបស់ សហរដ្ឋអាមេរិកចេញពីតំបន់ នេះនោះឡើយ។ អ្នកនាំពាក្យ របស់សេតវិមានបាន ឲ្យដឹងជាថ្មីម្តងទៀត ថាលោក Duterte មាននិន្នាការ ធ្វើការអត្ថាធិប្បាយ ដោយការ លាបពណ៌ហើយបានអូសទាញការ ប្រៀបធៀបជាមួយ និងបេក្ខជនប្រធានាធិបតី មកពីបក្សសាធារណ រដ្ឋលោក ដូ ណាល់ត្រាំ ។

ទំនាក់ទំនង របស់លោក Duterte ជាមួយនិងសហរដ្ឋអាមេរិក ហាក់ដូចជាមានភាព រកាំរកូស បន្តិចបន្តួចចាប់ តាំងពីលោកបាន ប្រែក្លាយជា ប្រធានាធិបតីពេញសិទ្ធិកាល ពីខែមិថុនា កន្លងមកនេះ។ លោក Duterte បានរិះគន់ ទិសដៅនៃគោល នយោបាយសន្តិសុខ របស់អាមេរិក ដោយចំហ នៅក្នុងការធ្វើកតិកសញ្ញានៃ គោលនយោបាយការ បរទេសដែលនឹងមិន អាស្រ័យលើសហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តនៃ សន្ធិសញ្ញារបស់ ខ្លួននោះឡើយ។

យោធាសហរដ្ឋអាមេរិក បានពង្រាយកងទ័ពដើម្បី បង្វឹក ណែនាំសម្រប សម្រួលនិងផ្តល់នូវ សព្វាវុធទំនើបៗដល់កង ទ័ពហ្វីលីពីន ប្រយុទ្ធប្រឆាំងនិងក្រុមសកម្មប្រយុទ្ធ ដែលមានពាក់ព័ន្ធ និងពួកអាល់កៃដាគឺ ពួក អាប៊ូ សាយ៉ាស ដែលស្ថិត ក្នុងតំបន់ភាគខាង ត្បូងហ្វីលីពីនកាល ពីឆ្នាំ២០០២ ប៉ុន្តែភាគច្រើននៃអ្នកទាំង នោះត្រូវបានដកចេញ ពីប្រទេសហ្វីលីពីន កាលពីឆ្នាំទៅ ពោលគឺសហរដ្ឋអាមេរិក បានរក្សានូវអ្នក សម្របសម្រួល យោធាមួយចំនួនប៉ុណ្ណោះក្នុងប្រជាជាតិមួយនេះ។

ដោយឡែកលោក Dutere មិនទាន់ច្បាស់ថា តើលោកគ្រោងនឹង ដេញទាហានទាំង នោះចេញពីហ្វីលីពីន តាមបំណងរបស់ លោកដោយរបៀបណា នោះឡើយ។

 

RELATED ARTICLES