Saturday, April 27, 2024
Homeព័ត៌មានជាតិឡើងតអង់តែនទូរទស្សន៍លើដំបូលផ្ទះ ឆក់ស្លាប់ឪក្មេក កូនប្រសារបួសស្រាល

ឡើងតអង់តែនទូរទស្សន៍លើដំបូលផ្ទះ ឆក់ស្លាប់ឪក្មេក កូនប្រសារបួសស្រាល

ភ្នំពេញ៖ ឪពុកក្មេងនិងកូនប្រសារឡើងតអង់តែនទូរទស្សន៍លើដំបូលផ្ទះខុសបច្ចេកទេស បណ្តាលឲ្យឆ្លងចរន្តខ្សែភ្លើងឆក់ស្លាប់ឪពុកក្មេក ចំណែកកូនប្រសារបួសស្រាល  ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ក្នុងបុរីពិភពថ្មី នៅលើដំបូលផ្ទះលេខ២៨A ផ្លូវលេខ០១A ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

ddfdfsds

សពជនរងគ្រោះត្រូវជាឪពុកក្មេកមានឈ្មោះ លី ម៉ារុង ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។ ចំណែកកូនប្រសាររបួសស្រាលឈ្មោះ ប៉ុន គ្រឿន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិកអង្គការឯកជន ស្នាក់នៅផ្ទះកើតហេតុខាងលើដូចគ្នា ។

svddfs

តាមសម្តីប្រពន្ធរបស់ជនរងគ្រោះដែលរងរបួសស្រាលបានឲ្យដឹងថា នៅមុនពេលកើតហេតុ ឪពុកព្រមទាំងប្តីរបស់គាត់បាននាំគ្នាឡើងទៅលើដំបូលផ្ទះ ដើម្បីតអង់តែន ទូរទស្សន៍ ព្រោះអីទូរទស្សន៍របស់គាត់មើលអត់ច្បាស់ ខណៈពេលតែកំពុងតែត នោះមិនជាយ៉ាងមិចនោះទេ ក៍ស្រាប់តែឆ្លងចរន្តភ្លើងបណ្តាលឲ្យឆក់ឪពុករបស់គាត់ដួលផ្ងារក្រោយបែកក្បាលហូរឈាមសន្លប់ ចំនែកប្តីរបស់គាត់ឆក់ដែរតែរងរបួសស្រាល  ។ ភ្លាមៗនោះរូបគាត់បានស្រែកអោយគេឯងជួយ ផ្ដល់ដំណឹងទៅសមត្ថកិច្ច និងរថយន្តសង្គ្រោះឲ្យមកដឹកឪពុក និងប្តីរបស់គាត់យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដង្កោ តែដោយសាររបួសធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ខណៈពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះជាឪពុកបានដាក់ខ្យល់ស្លាប់បាត់ទៅហើយ ។

fgdfsfdfdf

ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ជំនាញមកធ្វើកោសល្យវិច័យមើលថា សពនេះពិតជាស្លាប់ដោយសារ តែឆក់ខ្សែភ្លើងពិតប្រាកដ  រួចហើយក៍បានប្រគល់សពទៅឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី នៅផ្ទះជនរងគ្រោះផ្ទាល់តែម្តង៕

ណន រ៉ាត់

RELATED ARTICLES