Thursday, April 25, 2024
Homeព័ត៌មានជាតិទុស្សេខ្សែភ្លើងឆេះខុនដូ ម៉ាផលលីវ ជាន់ទី១៨ ផ្អើលទាំងយប់

ទុស្សេខ្សែភ្លើងឆេះខុនដូ ម៉ាផលលីវ ជាន់ទី១៨ ផ្អើលទាំងយប់

ភ្នំពេញ៖ ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងធ្វើឱ្យប្រជាពលរដ្ឋភ័យស្លន់ស្លោរ កាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១៨ ខែកញ្ញា បន្ទាប់ពីមានផ្សែងហុយចេញពីជាន់ទី១៨នៅក្នុងខុនដូ ម៉ាផលលីវ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ៥៧ កែងនឹងផ្លូវលេខ២៩៤ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន  ។

sdffdssd

ប្រភពពត៌មានជុំវិញកន្លែកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញមានផ្សែងហុយឃ្មួល ឃ្មាញ់ចេញពីជាន់ទី១៨ ក្នុងខុនដូ ម៉ាផលលីវ ភ្លាមៗនោះ អ្នកឃើញហេតុការណ៍បានរាយការណ៍ទៅសមត្ថកិច្ចដើម្បីអោយជួយអន្តរាគមន៍ ។ បន្ទាប់ពីទទួលបានពត៌មានហើយសមត្ថកិច្ចមូលដ្ឋានកម្លាំងកងរាជអាវុធហត្ថ និងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានមកធ្វើការអន្តរាគមន៍បាញ់ពន្លត់ធ្វើការបាញ់ពន្លត់ ។

fdssdfds

តាមសម្ថកិច្ចសន្និដ្ឋានជាជំហានដំបូងបានអោយដឹងថា មូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យនេះកើតឡើងគឺដោយសារតែឆ្លងចរន្តអគ្គីសនី ព្រោះបន្ទប់ខាងលើនោះគេដាក់ខ្សែភ្លើង និងរបស់របរមានភាពរញ៉េរញ៉ៃណាស់ ។

sasddfs

អគ្គីភ័យខាងលើនេះមិនមានខូតខាតរបស់មានតំលៃ ហើយក៏មិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សដែរ គ្រាន់ តែភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន៣គ្រឿង មកបាញ់ពន្លត់រលត់អស់ទាំងស្រុង ៕

ប៊ុន ស៊ុន្ធី

RELATED ARTICLES