Saturday, September 21, 2024
Homeសន្ដិសុខសង្គមកំពុងរៀបចង្ហាន់ ប្រេះស្រុតប្លង់សេសាលាឆាន់ រត់ចែកជើងគ្នាទាំងព្រះសង្ឃ និងព្រះសក់

កំពុងរៀបចង្ហាន់ ប្រេះស្រុតប្លង់សេសាលាឆាន់ រត់ចែកជើងគ្នាទាំងព្រះសង្ឃ និងព្រះសក់

ភ្នំពេញ៖ ពុទ្ធបរិស័ទយកចង្ហាន់ទៅប្រគេនព្រះសង្ឃនាំគ្នារត់ជាន់ជើងគ្នា ខណៈពេលឮសម្រឹបដូចទុស្សេខ្សែភ្លើងហើយក្រឡេកឃើញមានស្នាមប្រេះធ្នឹមសាលាឆាន់នៅវត្តមហាមន្រ្តី ស្ថិតនៅភូមិ១ សង្កាត់អូឡាំពិក ខណ្ឌចំការមន កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ។

sdfds

ប្រភពព័ត៌មានបានឲ្យដឹងថា នៅព្រឹកបិណ្ឌទី៣នេះ មានពុទ្ធបរិស័ទដែលយកចង្ហាន់ទៅប្រគេនព្រះសង្ឃជាច្រើននាក់ ខណៈពេលដែលមានពុទ្ធបរិស័ទត្រៀបត្រាពេញវត្តស្រាប់តែ ឮសម្រឹបលាន់ដូចទុស្សេខ្សែភ្លើង ធ្វើឲ្យអ្នកដែលកំពុងតែរៀបចំប្រគេនចង្ហាន់នៅលើសាលា ឆាន់នាំគ្នាភ័យស្លន់ស្លោរកមើលផ្សែងអត់ឃើញមាន បែរជាក្រឡេកទៅលើ ឃើញមានស្នាមប្រេះធ្នឹមនៅលើដំបូលទើបដឹងថាស្រុតសាឆាន់ (សាលាធម្មសកា) ធ្វើឲ្យពុទ្ធបរិស័ទនិង ព្រះសង្ឃនាំគ្នារត់បាតជើងសព្រាតចេញពីក្នុងសាលាឆាន់ ។

gdffddf
សមត្ថកិច្ចចុះពិនិត្យកន្លែងប្រេះស្រុត នៅក្នុងសាលាឆាន់

 

បើតាមសំដីព្រះសង្ឃដែលគង់ក្នុងវត្តមហាមន្រ្តីបានប្រាប់ថាដោយអាគារសាលាឆាន់(សាលាធម្មសកានេះ) បានកសាងតាំងពីឆ្នាំព ស ២៥០២ក្នុងគ.ស១៩៥៩ អញ្ចឹងកសាងយូរហើយ មានសភាពចាស់ទ្រុឌទ្រោមនិងមានទឹកដក់នៅលើដំបូលអាគារផង ។ បន្ទាប់ពី អគារសាលាឆាន់ស្រុតប្រេះស្រាំហើយព្រះសង្ឃនិងគណៈកម្មការវត្តបានបិទទ្វារចាក់សោ ជាបណ្ដោះអាសន្នសិនមិនឲ្យមានមនុស្សចេញចូលទេ ។

fgvfddfs

ចំពោះហេតុការណ៍ស្រុតប្រេះអគារសាលាឆាន់នេះមិនបណ្តាលឲ្យមានអ្នករងរបួសទេ ហើយក៏មិនបានបាក់ទេ គ្រាន់តែប្រេះស្រុតបន្តិចតែប៉ុណ្ណោះ ៕

គួន ចំរើន

RELATED ARTICLES