Saturday, September 21, 2024
Homeព័ត៌មានជាតិតូចចិត្តគ្មានលុយដណ្តឹងប្រពន្ធ ចងកសម្លាប់ខ្លួន

តូចចិត្តគ្មានលុយដណ្តឹងប្រពន្ធ ចងកសម្លាប់ខ្លួន

ខេត្ដកណ្តាល យុវជនម្នាក់តូចចិត្ដនឹងវាសនា ព្រោះតែខ្លួនគ្មានលុយចូលស្ដីដណ្ដឹងកូនស្រីគេ ដែលជាមនុស្សខ្លួនស្រលាញ់ ក៏ដាច់ចិត្ដចងកសម្លាប់ខ្លួន នៅខាងមុខផ្ទះ ស្លាប់បាត់បង់ជីវិត បង្កការភ្ញាក់ផ្អើលទាំងយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។

fgfddfss

មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា យុវជនរងគ្រោះឈ្មោះ ឆាំ ធារ៉ា អាយុ ២០ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិកើតហេតុ ។ មុនពេលកើតហេតុ ជនរងគ្រោះ បានដើរចេញបាត់ពីផ្ទះមួយថ្ងៃ មិនដឹងទៅណាដល់ម៉ោងកើតហេតុ ក្រោយពីរាំងភ្លៀងឪពុកជនរងគ្រោះ បានបញ្ចាំងភ្លើងពិល ពីលើផ្ទះស្រាប់តែឃើញកូនចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ នៅដើមសង្កែមុខផ្ទះ បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកជិតខាងរួចបានរាយការណ៍ឲ្យ នគរបាលចុះមកពិនិត្យសាកសព ភ្លាមនោះដែរកម្លាំងជំនាញ បច្ចេកទេស សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលមូលដ្ឋាន ចុះពិនិត្យសាកសព តាមការសន្និដ្ឋានរបស់គ្រូពេទ្យឃើញថា ជនរងគ្រោះពិតជាស្លាប់ ដោយចងកសម្លាប់ខ្លួន ពិតប្រាកដមែន។

ក្រោយពីការពិនិត្យរួចរាល់ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី ។

gfdsfsdfs

ដោយឡែកប្រភពពីអ្នកជិតខាង បានបង្ហើបឲ្យដឹងថា យុវជនខាងលើចងកសម្លាប់ខ្លួន ដោយសារតូចចិត្តគ្មាន លុយដណ្តឹងប្រពន្ធ ព្រោះប៉ុន្មានថ្ងៃមុនពេលស្លាប់នោះ គេធ្លាប់ប្រាប់អ្នកជិតខាងថា គេស្រឡាញ់កូនគេម្នាក់នៅក្នុងភូមិ ប៉ុន្តែមិនដឹងបានលុយពីណាមកដណ្តឹង ដោយសារជីវភាពគ្រួសារក្រីក្រ ដូច្នេះរហូតដល់ជនរងគ្រោះ ចងកសម្លាប់ខ្លួន ទើបមានការភ្ញាក់ផ្អើលតែម្តងទៅ ៕

ដោយ៖ សិលា

RELATED ARTICLES