Saturday, September 21, 2024
Homeព័ត៌មានជាតិប្តីស្រវឹង ដេញប្រពន្ធកូនចេញពីផ្ទះ រួចចងកស្លាប់

ប្តីស្រវឹង ដេញប្រពន្ធកូនចេញពីផ្ទះ រួចចងកស្លាប់

ខេត្តកណ្តាល៖ បុរសវ័យចំណាស់ម្នាក់ ត្រឡប់មកពីស្ទូងវិញ ក៏សុំលុយប្រពន្ធ២ពាន-់ រៀលអង្គុយផឹកស្រានៅតូបលក់ចាប់ហួយក្នុង ភូមិ លុះដល់យប់ត្រឡប់ទៅដល់ផ្ទះវិញ ក៏ស្រែក ឡូឡា ដេញប្រពន្ធកូនចុះពីលើផ្ទះអស់ រួចក៏ ដើរទៅចងកសម្លាប់ខ្លួននៅលើដើមស្វាយ បង្ក ឱ្យមានការភ្ញាក់ផ្អើល ឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចដើមស្វាយខាងកើតផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិអង្គរមាស ឃុំម្កាក់ ស្រុកអង្គស្នួល ។

បុរសគំនិតខ្លី ដែលផឹកស្រាស្រវឹងរួចចងក ធ្វើអត្តឃាតនោះ មានឈ្មោះប៉ិច រឿន អាយុ ៦៥ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ មាន លំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។

ffddsdss

តាមសម្តីរបស់ស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ប្តីប្រពន្ធគាត់ បាននាំគ្នាទៅស្ទូងជាមួយគ្នាតាមធម្មតា លុះ ដល់វេលាម៉ោង៦ល្ងាច ក៏នាំគ្នាដើរត្រឡប់មក ផ្ទះវិញ ស្រាប់តែពេលដើរមកដល់តូបលក់ចាប់ ហួយក្នុងភូមិប្តីរបស់គាត់បានសុំលុយពីគាត់ជា ប្រពន្ធចំនួន២ពាន់រៀល ដើម្បីផឹកស្រា។ ចំណែក គាត់ក្រោយពីឱ្យលុយប្តី២ពាន់រៀល ហើយក៏ ដើរមកផ្ទះមុន ដើម្បីរៀបចំដាំបាយទឹកហូប ដោយទុកឱ្យប្តីនៅអង្គុយផឹកស្រាតែម្នាក់ឯង។

ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តថា លុះដល់ វេលាម៉ោង៨និង៣០នាទីយប់ថ្ងៃដដែល ប្តីគាត់ ដែលបានផឹកស្រាស្រវឹងស្រឿងៗបានត្រឡប់មកដល់ផ្ទះវិញ រួចក៏ស្រែកឡូឡាដេញកូនៗ ឱ្យចុះពីលើផ្ទះ ទើបគាត់ទ្រាំមិនបានក៏តបទៅ ប្តីវិញថា “បើដេញកូនចុះពីលើផ្ទះ អញក៏ចុះទៅ ដែរ”។ និយាយរួច គាត់ក៏ដើរចុះពីលើផ្ទះទៅ ងូតទឹកបាត់ទៅ លុះងូតរួចក៏ឡើងទៅផ្លាស់ខោអាវនៅលើផ្ទះ តែដោយបាត់ប្តីមិនឃើញនៅ ផ្ទះ ទើបនាំគ្នាដើររក ស្រាប់តែប្រទះឃើញប្តី បានចងកស្លាប់នៅលើដើមស្វាយក្បែរផ្ទះក៏ ស្រែកឆោឡោផ្អើលពេញភូមិទាំងយប់តែម្តង ។

fgdfdssd

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាត ប្រាកដមែន ដោយប្រើខ្សែគោ ចងកភ្ជាប់នឹង មែកស្វាយ បណ្តាលឱ្យដាច់ខ្យល់ស្លាប់យ៉ាង អាណោចអាធ័ម ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

សិលា

RELATED ARTICLES