Friday, April 26, 2024
Homeព័ត៌មានជាតិប្រពន្ធរត់ចោល ប្តីឈឺចិត្តផឹកស្រាដល់ស្លាប់ នៅសង្កាត់បឹងទំពុន

ប្រពន្ធរត់ចោល ប្តីឈឺចិត្តផឹកស្រាដល់ស្លាប់ នៅសង្កាត់បឹងទំពុន

ភ្នំពេញ៖ បុរសម្នាក់ ក្រោយពេលប្រពន្ធរត់ចោល ក៏ខូចចិត្តដើរផឹកស្រាស្រវឹងរាល់ថ្ងៃ ដោយមិនព្រមហូបបាយទឹកអ្វីទាំងអស់ និង បានមកសុំកូនខ្ទមតាមចិញ្ចើមផ្លូវរបស់អ្នកភូមិ ស្នាក់នៅបាន៤ថ្ងៃ ស្រាប់តែត្រូវគេប្រទះឃើញ ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មក្នុងកូនខ្ទម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ៤៥BT ក្រុម១ ស្ថិតក្នុងភូមិសន្សំកុសល៦ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

បុរសដែលឈឺចិត្តប្រពន្ធរត់ផឹកស្រា រហូត ដល់ស្លាប់រូបនោះ មានឈ្មោះសេង អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ទើបនឹងមកសុំកូនខ្ទម របស់អ្នកភូមិស្នាក់នៅក្នុងភូមិ-សង្កាត់កើតហេតុ ខាងលើ បានរយៈពេល៤ថ្ងៃប៉ុណ្ណោះ។

ddsfgsfsd

តាមសម្តីរបស់ស្ត្រីអ្នកភូមិម្នាក់ ដែលរស់ នៅក្បែរកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះបានមកសុំកូនខ្ទមខាងលើ ស្នាក់នៅ ទើបនឹងបាន៤ថ្ងៃប៉ុណ្ណោះ ដោយបានប្រាប់អ្នក ភូមិថា គាត់មិនមានផ្ទះសម្បែងនឹងគេទេ មាន តែម៉ូតូកូនទា ពណ៌ស គ្មានស្លាកលេខមួយគ្រឿង ជាប់ខ្លួនប៉ុណ្ណោះ ចំណែកប្រពន្ធបានសុំលែង រួចក៏រត់ចោលគាត់បាត់ ទើបធ្វើឱ្យគាត់រស់នៅ តែលតោលផង ឈឺចិត្តផង ក៏រសាត់អណ្តែតមក ស្នាក់នៅក្នុងកូនខ្ទមលើចិញ្ចើមផ្លូវនេះ។ រាល់ ថ្ងៃ ជនរងគ្រោះ បានចេញទៅធ្វើការសំណង់ លុះពេលបានលុយក៏យកមកទិញស្រាផឹកអស់ៗ ដោយមិនព្រម ហូបបាយទឹកអ្វីសោះឡើយ។

fdssfdsdf

ប្រភពដដែលបន្តថា លុះដល់វេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី១៩ កញ្ញា ដោយមិន ឃើញជនរងគ្រោះក្រោកចេញទៅធ្វើការសំណង់ ដូចសព្វមួយដង ទើបអ្នកជិតខាងបានដើរទៅ អើតមើល ស្រាប់តែប្រទះឃើញជនរងគ្រោះ បានដេកស្លាប់ទាំងញញឹម រួចក៏កើតមានការ ផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះ មកជួយអន្តរាគមន៍តែម្តង ។

លោកអ៊ុក យុន អាយុ៥០ឆ្នាំ ជាមេភូមិ សន្សំកុសល៦ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជា- ការពារភូមិបានទូរស័ព្ទមកប្រាប់លោកថា មាន ជនអនាថាម្នាក់ បានដេកស្លាប់ ទើបលោកប្រញាប់ ចុះទៅពិនិត្យមើលនិងទាក់ទងប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យ ។

sdfdfsdfs

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បាន ចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារ តែកើតមានអាការខ្យល់គរ។

ដោយសារតែសពមិនមានសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ ហេតុនេះ លោកចៅ សង្កាត់បឹងទំពុន បានសម្រេចដឹកសពទៅវត្ត សំបួរមាស ដើម្បីរៀបចំបូជាតាមប្រពៃណី។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចអូសយកទៅរក្សា ទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុន ក្រែងមាន សាច់ញាតិមកទទួល ៕

ដោយ៖ គួន ចំរើន

RELATED ARTICLES