Sunday, December 22, 2024
Homeសុខភាពពេទ្យឆ្មបជិត២០០នាក់ ចូលរួមជាមួយគ្រួសារ SP ដើម្បីជួយដោះស្រាយបញ្ហារោគស្ត្រី

ពេទ្យឆ្មបជិត២០០នាក់ ចូលរួមជាមួយគ្រួសារ SP ដើម្បីជួយដោះស្រាយបញ្ហារោគស្ត្រី

ភ្នំពេញ ៖ យោងតាមការអះអាងក្នុងចំណោមស្ត្រី100នាក់ គឺមានរហូតដល់99នាក់ ដូចជាបញ្ហាធ្លាក់ស ធំក្លិន និងមានខ្លះឈានដល់កើតជំងឺមហារីកមាត់ស្បូន។ ប្រឈមនឹងកង្វល់នេះ ស្រ្តីៗជាពេទ្យឆ្មប ដែលមានជំនាញផ្នែករោគស្ត្រីជាច្រើនបានជួបប្រជុំគ្នាជាមួយនឹងគ្រួសារ SP កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នៅភោជនីយដ្ឋានទន្លេបាសាក់២ ខណៈដែលពួកគេក៏លើកឡើងពីគុណប្រយោជន៍នៃផលិតផលមួយប្រភេទដែលជួយការពារនូវផលប៉ះពាល់លើបញ្ហារោគស្ត្រី និងត្រូវធ្វើយ៉ាងណាឲ្យផលិតផលទាំងនោះមានស្ត្រីកាន់តែច្រើនយល់ដឹង និងប្រើប្រាស់។

លោកស្រីសាត់ ស្រីពៅ អគ្គនាយិកក្រុមហ៊ុន Sreypov SP Universe Co.,Ltd បានរៀបរាប់ថា ដោយសារតែបញ្ហារោគស្ត្រី គឺជាផលប៉ះពាល់ដែលកើតមានច្រើនឡើងទៅលើស្ត្រីកម្ពុជា ទើបលោកស្រីសម្រេចចិត្តនាំចូលផលិតផលទឹកអនាម័យមួយប្រភេទដោយដាក់យីហោថា “ទឹកអនាម័យ SP” ដែលមានសមត្ថភាពការពារនិងព្យាបាលរោគស្រ្តី ដូចជា ជំងឺធ្លាក់ស និង ជំងឺផ្សេង ដែលបង្កជាមហារីកមាត់ស្បូនមកកាន់ទីផ្សារកម្ពុជា ហើយប្រមែប្រមូលយកស្ត្រីក្នុងវិស័យសុខាភិបាលភាគច្រើន ឲ្យមកធ្វើជាតំណាងចែកចាយ។

ក្នុងចំណោមតំណាងចែកចាយរបស់ក្រុមហ៊ុនភាគច្រើន លោកស្រីថា គឺជាមន្ត្រីសុខាភិបាលតែម្ដង ដោយសារតែក្រុមហ៊ុនយល់ថា ផលិតផលដែលក្រុមហ៊ុនផ្គត់ផ្គង់ គឺជាផលិតផលទាក់ទងនឹងរោគស្ត្រី ដូច្នេះបើអ្នកលក់មានជំនាញសុខភាពស្រាប់ គឺជារឿងប្រសើរក្នុងការពិគ្រោះយោបល់ជួយដល់ស្ត្រី។

មកដល់បច្ចុប្បន្ន គ្រូពេទ្យឆ្មបដែលជាតំណាងចែកចាយ បានក្លាយជាបុគ្គលឆ្នើមក្នុងអាជីវកម្មអនឡាញរបស់ខ្លួនគួរឲ្យសរសើរនោះផង ទើបក្រុមហ៊ុនសម្រេចរៀបចំជួបជុំតំណាងចែកចាយមួយឡើង ហើយមន្ត្រីសុខាភិបាលដែលជាតំណាងភាគច្រើនចូលរួម។

អ្នកស្រីស្រីរ័ត្ន បុគ្គលិកសុខាភិបាល ដែលជាតំណាងចែកចាយប្រចាំខេត្តតាកែវ បានអះអាងថាដោយសារតែអ្នកស្រីគឺជាពេទ្យឆ្មប ដែលធ្វើការជាមួយអ្នកមានបញ្ហាជាស្ត្រីភាគច្រើន ដែលមានបញ្ហារោគស្ត្រី ទើបអ្នកស្រីសម្រេចចិត្តធ្វើជាតំណាងចែកចាយ បន្ទាប់ពីមើលឃើញថា ទឹកអនាម័យ SP មានប្រយោជន៍បំផុតសម្រាប់ស្ត្រី ដែលជារឿយៗតែងកើតមានរោគស្ត្រី៕

RELATED ARTICLES