Saturday, November 23, 2024
Homeនយោបាយសម្តេច​ហ៊ុន សែន បញ្ជាក់​ជួយ​តាធាក់​សីុក្លូ​៨៩​ឆ្នាំ​ឡើង

សម្តេច​ហ៊ុន សែន បញ្ជាក់​ជួយ​តាធាក់​សីុក្លូ​៨៩​ឆ្នាំ​ឡើង

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាស នៅកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃ ទី០៨ កក្កដា ឆ្នាំ២០១៦ ថា ជាលក្ខខណ្ឌពិត ប្រាកដ សម្តេចមានបំណងស្ម័គ្រចិត្តជាមនុស្ស- ធម៌ជួយចាស់ជរា មានអាយុ៨៩ឆ្នាំ ដែលប្រកប មុខរបរធាក់ស៊ីក្លូ។

យោងតាមគណនីបណ្តាញសង្គមហ្វេសប៊ុក របស់លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានសរសេរ នៅព្រឹកថ្ងៃនេះថា “សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានប្រកាសជំហរសាជាថ្មី ម្តងទៀត ចំពោះលក្ខខណ្ឌដែលសម្តេចផ្ទាល់ខ្លួន មានបំណងស្ម័គ្រចិត្តជាមនុស្សធម៌ ជួយចាស់- ជរា គឺមានអាយុ៨៩ឆ្នាំ បាននិងកំពុងប្រកប របរចិញ្ចឹមជីវិត ដោយកម្លាំងកាយផ្ទាល់ (ធាក់ ស៊ីក្លូ)។ នេះជាលក្ខខណ្ឌពិតប្រាកដ”។

ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ខាងលើនេះ បានធ្វើឡើងក្រោយពេល សម្តេច បានជួបលោកតាម្នាក់ ឈ្មោះពុត សឿន អាយុ៨៩ឆ្នាំ មកពីខេត្តស្វាយរៀង ជួបប្រទះ ជីវភាពខ្វះខាតទីទ័លក្រ មកជួលស៊ីក្លូគេធាក់ នៅរាជធានីភ្នំពេញ ត្រូវបានសម្តេចជួយឧបត្ថម្ភ និងទទួលយកគាត់ជាឪពុកធម៌។

ក្រៅពីនេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈ- រដ្ឋមន្ត្រីនោះដែរ បើតាមលោកផៃ ស៊ីផាន ក៏ បានឱ្យដឹងទៀតថា មានចំណុច២ទៀត ដែល សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើក ឡើង គឺការប្រើប្រាស់គោរមងារសម្តេច និង ការជំរុញឱ្យគ្រប់ក្រសួងស្ថាប័ន ជួយឆ្លើយតប បញ្ហាកង្វល់របស់ប្រជាពលរដ្ឋ តាមបណ្តាញ ហ្វេសប៊ុក។

ទាក់ទងដល់គោរមងារ “សម្តេច” លោក ផៃ ស៊ីផាន សរសេរថា “នៅក្នុងកិច្ចប្រជុំគណៈ- រដ្ឋមន្ត្រី នាព្រឹកនេះ សម្តេចអគ្គមហាសេនា- បតីតេជោហ៊ុន សែន បានប្រកាសឱ្យទាត់ចោល នូវសេចក្តីណែនាំរបស់ក្រសួងព័ត៌មានស្តីពីការ ប្រើប្រាស់គោរមងារសម្តេច ចុះថ្ងៃទី០៦ ខែ កក្កដា ឆ្នាំ២០១៦”។

នៅក្នុងសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន ដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រីខៀវ កាញារីទ្ធ បានបញ្ជាក់ថា ដើម្បីថែរក្សាឱ្យបាន នូវអត្តសញ្ញាណ និងវប្បធម៌ ប្រពៃណីដ៏ល្អរបស់ ជាតិ ក្រសួងព័ត៌មាន តែងតែជ្រើសរើសយក ការចេញសេចក្តីណែនាំ អប់រំអ្នកសារព័ត៌មាន អ្នកបំពេញការងារលើវិស័យសារព័ត៌មាន និង សោតទស្សន៍ នៅព្រះរាជាណាចក្រកម្ពុជា ឱ្យ ចេះប្រើប្រាស់អំណាចរបស់ខ្លួនប្រកបដោយ វិជ្ជាជីវៈផង គោរពច្បាប់ជាតិផង និងគោរព ប្រពៃណីជាតិផង ផ្តល់ព័ត៌មានការកម្សាន្ត ការអប់រំគ្រប់ប្រភេទដោយសេរីហើយមិនប៉ះ- ពាក់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ស្ថាប័នជាតិ ជាងប្រើប្រាស់បញ្ញត្តិច្បាប់ ដើម្បីដាក់ទោស ចំពោះអំពើប្រព្រឹត្តរបស់និយោជក ឬនិពន្ធនា- យក។ ប៉ុន្តែដោយសារប្រព័ន្ធផ្សព្វផ្សាយ និង អ្នកសារព័ត៌មានមួយចំនួនតូច នៅតែសម្តែងនូវ ភាពគឃ្លើនអនុវត្តផ្ទុយពីការណែនាំរបស់ក្រសួង ព្រមទាំងធ្វើការអធិប្បាយផ្ទុយពីគោលបំណង ពិតប្រាកដមានលក្ខណៈបំពុលបរិយាកាសសង្គម ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំជាតិ ក៏ដូចជាប្រពៃណី វប្បធម៌ជាតិផងនោះ ក្រសួង ព័ត៌មាន សូមធ្វើការព្រមានជាលើកចុងក្រោយ បើអង្គភាពណានៅតែបំពានសេចក្តីជូនដំណឹង ខាងលើ ក្រសួងព័ត៌មាន នឹងចាត់វិធានការតាម ភារកិច្ច និងសមត្ថកិច្ចដែលច្បាប់ រាជរដ្ឋាភិបាល ប្រគល់ជូន។

ទោះយ៉ាងណា ពេលនេះតាមការបញ្ជាក់ របស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលខាងលើ សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសឱ្យទាត់ ចោលសេចក្តីណែនាំនេះទៅហើយ។

ដោយឡែក ពាក់ព័ន្ធដល់ការជំរុញគ្រប់ ក្រសួងស្ថាប័ន យកចិត្តទុកដាក់ឆ្លើយតបសំណូមពរ ប្រជាពលរដ្ឋតាមហ្វេសប៊ុកលោកផៃ ស៊ីផាន បានសរសេរថា “សម្តេចអគ្គមហាសេនាបតី- តេជោហ៊ុន សែន បានក្រើនរំលឹកសាជាថ្មីដល់ គ្រប់ក្រសួងស្ថាប័ន ឱ្យតាមដានព័ត៌មានជាប្រចាំ និងឆ្លើយឆ្លងពន្យល់ឱ្យបានរស់រវើក និងទាន់ ហេតុការណ៍នូវអ្វីដែលប្រជាពលរដ្ឋបាន ជៀម- មនេត លើ ធព របស់សម្តេច ដើម្បីផ្តល់ព័ត៌- មានត្រឡប់ជូនដល់ប្រជាពលរដ្ឋតាមរយៈធព របស់សម្តេច។ នេះជាការលើកទឹកចិត្តសាជាថ្មី ដល់ប្រជាពលរដ្ឋ ក្នុងការលើកឡើងជម្រាប ជូនសម្តេចនូវកង្វល់ ឬសំណូមពរ។ នេះជាវេទិកា សាធារណៈសម្រាប់ប្រជាពលរដ្ឋ ទទួលបាននូវ ភាពជិតស្និទ្ធជាមួយសម្តេចនាយករដ្ឋមន្ត្រីក្នុង ការដោះស្រាយបញ្ហា និងផ្តល់ដំណោះស្រាយ រវាងរាស្ត្រនិងរដ្ឋ ដែលស្ថិតនៅក្នុងស្មារតីរួបរួម គ្នាកសាងប្រជាជាតិតែមួយ”។

គួរបញ្ជាក់ដែរថា ក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពសម្តេចនាយក រដ្ឋមន្ត្រីហ៊ុន សែន កាលពីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ នោះ បានពិភាក្សានិងអនុម័តលើ របៀបវារៈចំនួន៣ រួមមាន ៖

១-សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។

២-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០១៧-២០១៩។

៣-បញ្ហាផ្សេងៗ ៖ សំណើសុំការយល់ ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ន នីតិប្បញ្ញត្តិ លើ ៖

៣.១.កិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គ- ភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣។

៣.២.ពិធីសារដើម្បីអនុវត្តកញ្ចប់ទី៦ នៃ ការប្តេជ្ញាបើកចំហសេវាហិរញ្ញវត្ថុនៅក្រោម កិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវា។

៣.៣.កិច្ចព្រមព្រៀងស្តីពីការបង្កើត និង ការអនុវត្តបញ្ជរតែមួយអាស៊ាន។

៣.៤.ពិធីសារស្តីពីការបង្កើត និងការ អនុវត្តបញ្ជរតែមួយអាស៊ាន។

៣.៥.ពិធីសារស្តីពីក្របខ័ណ្ឌច្បាប់ សម្រាប់ អនុវត្តបញ្ជរតែមួយអាស៊ាន។

៣.៦.ពិធីសារទី៧ ស្តីពីប្រព័ន្ធឆ្លងកាត់ គយ។

ដោយឡែកឆ្លើយតបចំពោះការបញ្ជាក់ របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន លើការ ស្ម័គ្រចិត្តជាសប្បុរធម៌របស់សម្តេច ក្នុងការជួយ ឧបត្ថម្ភដល់ចាស់ជរាអាយុ៨៩ឆ្នាំឡើង ដែល ប្រកបរបរធាក់ស៊ីក្លូខាងលើនេះប្រធានសមាគម អ្នកធាក់ស៊ីក្លូ បានថ្លែងថា លោកមានសេចក្តី រីករាយនិងសាទរយ៉ាងខ្លាំងចំពោះសម្តេចនា- យករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ដល់ជីវ- ភាពរបស់ប្រជាពលរដ្ឋដែលប្រកបរបរធាក់ស៊ីក្លូ ប៉ុន្តែលោកស្នើសុំសម្តេច ជួយឧបត្ថម្ភអ្នកធាក់ ស៊ីក្លូ ដែលមានអាយុចាប់ពី៧០ ទៅ៨០ឆ្នាំឡើង ទៅ ព្រោះអ្នកធាក់ស៊ីក្លូនៅភ្នំពេញសព្វថ្ងៃ ក្រៅ ពីលោកតាពុធ សឿន គឺគ្មានអ្នកណាមានអាយុ ៨៩ឆ្នាំនោះទេ គឺមានតែអាយុ៨៣ឆ្នាំ ៣ទៅ៤ នាក់ប៉ុណ្ណោះ”

កុលបុត្រ

 

 

 

 

RELATED ARTICLES